en     km
en     km

CNRP​ កោះហៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បំភ្លឺ​ករណី​ចាប់ខ្លួន​បុគ្គល​សំខាន់ៗ​មួយ​ចំនួន​

Share

ភ្នំពេញ​៖​ ទីបំផុត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ឡើង​វិញ​ក្នុង​ការ​កោះហៅ​រដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​មក​សាកសួរ​ផ្ទាល់មាត់​នៅ​មន្ទីរ​រដ្ឋសភា​ បន្ទាប់​ពី​ខកខាន​ជា​ច្រើន​ខែ​ដែល​អ្នក​សង្កេតការណ៍​មួយ​ចំនួន​ថា​ជា​ចំណុចខ្លាំង​មួយ​របស់​បក្ស​ប្រឆាំង​នេះ​។​

លិខិត​កោះហៅ​រដ្ឋ​ន្ត្រី​ក្រសួងយុត្តិធម៌​ ធ្វើ​ឡើង​ដោយ​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ចំនួន​ ១០​ រូប​នេះ​ ចុះ​ថ្ងៃ​ទី​ ០៤​ឧសភា​ បាន​ដាក់​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដោយ​ធ្វើការ​សាកសួរ​លោក​រដ្ឋ​ន្ត្រី​ក្រសួងយុត្តិធម៌​នូវ​ការ​អនុវត្ត​និ​តិ​វិធី​មួយ​ចំនួន​ រួម​មាន​​គោល​ការណ៍​​ច្បាប់​និង​គោលនយោបាយ​ព្រហ្មទណ្ឌ​របស់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​​ការ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​បណ្តោះអាសន្ន​-​គោល​ការ​ណ៍​-​ការ​អនុវត្ត​ជាក់ស្តែង​និង​អធិការកិច្ច​ ការ​ឃុំខ្លួន​ ការ​ប្តឹង​​បរិហារ​និង​អំណាច​ធ្វើ​អធិបញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។​

WMC​ មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ភ្លាមៗ​នៅឡើយ​ទេ​។​

​បុគ្គល​សំខាន់ៗ​ដែល​អាជ្ញាធរ​រដ្ឋ​ចាប់ខ្លួន​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​ មាន​លោក​ អ៊ុំ​ សំ​អាន​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​សៀមរាប​,​ លោក​ នី​  ចរិយា​ មន្ត្រីជាន់ខ្ពស់​ គ​.​ជ​.​ប​,​ លោក​ នី​ សុខា​ ,​ លោក​ណៃ​ វង់​ដា​,​  លោក​ យី​ សុខ​សាន​,​ និង​លោកស្រី​ លឹ​ម​ មុនី​ ពួក​គាត់​ជា​មន្ត្រីជាន់ខ្ពស់​នៃ​សមាគម​ការ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ។​

មន្ត្រីទាំង​ ០៥​ រូប​នេះ​ ត្រូវ​បាន​ចាប់ខ្លួន​ពី​សមគំនិត​សូកប៉ាន់​សាក្សី​ករណី​ក​ញ្ញ​ ស្រី​មុំ​ ទាក់ទិន​ជាមួយ​បុរស​ម្នាក់​​គេ​ថា​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​។​ ចំណែក​ លោក​ អ៊ុំ​ សំ​អាន​ ករ​ណ​ចោទ​ពី​បទ​បង្ក​អសន្តិសុខ​ពាក់ព័ន្ធ​បង្ហោះ​ផែនទី​ក្លែងក្លាយ​៕​

Share

Image
Image
Image