ភ្នំពេញ ៖ លោក ស្រី អាន់ណា ម៉ៃ ហ៊ុលហ្គាដ (Anna Maj Hultgard ) ឯកអគ្គរដ្ឋទូតនៃប្រទេសស៊ុយអែត លោកស្រីបាន មកកាន់ស្ថានីយ វិទ្យុស្ត្រី១០២ ក្នុងកម្មវិធីមួយគឺ សហភាពអឺរ៉ុបក្នុងកិច្ចអភិវឌ្ឍ ហើយ ឆ្លៀតឱកាសនេះលោកស្រីបាន ផ្ដល់បទសម្ភាសន៍ពិសេសមួយជាមួយ លោក នួន បូរិន អ្នកគ្រប់គ្រងព័ត៌មាន លើប្រធានបទ៖ «លទិ្ធប្រជាធិបតេយ្យនិង កំដៅនយោបាយ នៅកម្ពុជា» ។ ក្នុងបទសម្ភាសន៍នេះ លោកស្រី បានលើកឡើងថាសង្គមស៊ីវិលដើរតួនាទីសំខាន់ដើម្បីជួយអភិវឌ្ឍន៍ប្រទេស ។ លោកស្រីចង់ឃើញភាគីពាក់ព័ន្ធជួបគ្នាដើម្បី រកដំណោះស្រាយរួម ។ ចំណែកការបោះឆ្នោតខាងមុខ លោកស្រី ថាសហភាពអឺរ៉ុបចាប់អារម្មណ៍យ៉ាងខ្លាំង ។ សូមស្ដាប់ បទសម្ភាសន៍ រវាងលោក នួន បូរិន និង ឯកអគ្គរដ្ឋទូតស៊ុយអែតតាមរយៈអ្នកបកប្រែភាសា ដូចតទៅ៖