en     km
en     km

ពលរដ្ឋ​​សហគមន៍​​ស្ទឹង​​មាន​ជ័យ​​ ដាក់​​លិខិត​​ទៅ​​ស្ថាប័នរដ្ឋ​​២​​ឱ្យ​​ពិនិត្យ​​ផែន​ការ​អភិវឌ្ឍន៍​​ពួក​គេ​​នៅ​​នឹង​​កន្លែង

Share

​ភ្នំពេញ​ ៖​ ប្រជា​សហគមន៍​ស្ទឹង​មាន​ជ័យ​ប្រមាណ​ជា​ ៤០​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ខែឧសភា​ ឆ្នាំ​២០១៦​នេះ​ បាន​ដាក់​លិខិត​ទៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ និង​សាលា​រាជធានី​ភ្នំពេញ​ ឱ្យ​ពិនិត្យ​ពី​ផែនការ​ និង​ស្នើ​ឱ្យ​មានការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ ។​ លោក​ ជួន​ សា​រ៉េ​ត​មាន​សេចក្តីរាយការណ៍​៖

 

pacheatavong-text
អភិបាល​រាជធានី​ភ្នំពេញ​លោក​ ប៉ា​ សុ​ជាតិ​វង្ស

​ប្រជា​សហគមន៍​ស្ទឹង​មាន​ជ័យ​មាន​៨​សហគមន៍​ បាន​សម្តែង​ការ​ព្រួយ​បារ​ម្ម​ចំពោះ​ការ​បណ្តេញចេញ​នៅ​ថ្ងៃ​អនាគត​ ខណៈ​ដែល​ពួក​គេ​ទទួល​បាន​ព័ត៌មាន​ថា​ អភិបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​អភិវឌ្ឍន៍​តំបន់​មាត់​ប្រ​ទ្បា​យ​ស្ទឹង​មាន​ជ័យ​ ។​ ដោយសារ​តែ​មានការ​ព្រួយ​បារ​ម្ម​ណ៍​នេះ​ហើយ​ពួក​គេ​បាន​សម្រេច​ទ្បើ​ង​មក​ដាក់​លិខិត​ឱ្យ​ស្ថាប័ន​ខាងលើ​ពិនិត្យ​ទៅ​លើ​ផែនការអភិវឌ្ឍន៍​របស់​ពួក​គេ​នៅ​នឹង​កន្លែង​ ។​​

​អ្នកស្រី​ ហន​ សុ​ខន​ ពលរដ្ឋ​សហគមន៍​ស្ទឹង​មាន​ជ័យ​ បាន​លើក​ឡើង​ថា​ មូលហេតុ​ដែល​ក្រុម​សហគមន៍​ចង់ឱ្យ​មានការ​អភិវឌ្ឍន៍​តំបន់​មាត់​ប្រ​ទ្បា​យ​ស្ទឹង​មាន​ជ័យ​ នៅ​នឹង​កន្លែង​នេះ​ដោយសារ​តែ​កន្លង​មក​ ពួក​គាត់​ធ្លាប់​ទទួល​បាន​ព័ត៌មាន​ថា​ ថ្នាក់លើ​នឹង​ធ្វើការ​អភិវឌ្ឍន៍​តំបន់​ប្រ​ទ្បា​យ​ស្ទឹង​មាន​ជ័យ​ ជា​ពិសេស​តំបន់​នេះ​ប៉ះពាល់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ផង​ ។​ អ្នកស្រី​ ហន​ សុ​ខន​ បន្ថែម​ទៀត​ថា​តំណាង​ស្ថាប័ន​របស់​ក្រសួង​ដែនដី​នគរូបនីយកម្ម​បាន​ទទួលយក​លិខិត​របស់​ពួក​គាត់​រូ​ច​ហើយ​ ដោយ​សន្យា​ថា​នឹង​ផ្តល់​ដំណឹង​នៅ​ស​ប្តា​ហ៍​ក្រោយ​​។​

«​ខាង​រដ្ឋបាល​គាត់​ចុះ​មក​ទទួល​ញត្តិ​យើង​ហើយ​គាត់​ហៅ​យើង​ទៅ​ខាងលើ​គាត់​ប្រាប់​យើង​ថា​ ស​ប្តា​ហ៍​ក្រោយ​គាត់​នឹង​ផ្តល់​ដំណឹង​ឱ្យ​វិញ​ យើង​អត់​ទាន់​បាន​ជួប​អ្នក​ណា​ទេ​ជួប​តែ​ខាង​រដ្ឋបាល​នោះ​ទេ​តែ​គាត់​ទទួល​បោះត្រា​ទទួល​លិខិត​យើង​ហ្នឹង​ណា​ ខ្ញុំ​ថាបើ​អាទិត្យ​ក្រោយ​គាត់​អត់​មាន​ចម្លើយ​ឱ្យ​យើង​ទេ​នោះ​អាទិត្យ​ក្រោយ​យើង​នឹង​មក​ទៀត​..»​ ។​​

​បន្ទាប់​ពី​មន្ត្រី​ខាង​ក្រសួង​រៀបចំ​ដែនដី​នគ​រូបី​យ​កម្ម​ និង​សំណង់​ ទទួលយក​លិខិត​របស់​ពួក​គេ​រួច​មក​ ក្រុម​ពលរដ្ឋ​បាន​ធ្វើ​ដំណើរ​បន្ត​ទៅ​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​ដាក់​លិខិត​ឱ្យ​អភិបាល​សាលា​រាជធានី​ភ្នំពេញ​ ពិនិត្យ​មើល​ពី​ប្លង់​អភិវឌ្ឍន៍​តំបន់​មាត់​ប្រ​ទ្បា​យ​ស្ទឹង​មាន​ជ័យ​ ដោយ​ស្នើ​មានការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ ។​​

​​ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​របស់​ប្រជា​សហគមន៍​ស្ទឹង​មាន​ជ័យ​ អភិបាល​រាជធានី​ភ្នំពេញ​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ ប្រាប់​ទៅ​ពលរដ្ឋ​កុំឱ្យ​មានការ​ព្រួយ​បារ​ម្ម​ណ៍​ពី​បញ្ហា​នេះ​ ។​ ដោយ​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ សន្យា​ថា​ នៅ​ថ្ងៃ​ច័ន្ទ​ក្រោយ​នេះ​ លោក​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​របស់​ខ្លួន​ទៅ​សិក្សា​ពី​តំបន់​មាត់​ប្រ​ទ្បា​យ​ស្ទឹង​មាន​ជ័យ​ តាម​សំណើ​របស់​ប្រជា​សហគមន៍​ស្ទឹង​មាន​ជ័យ​ ។​

«​ឥលូវ​អ​ញ្ចេះ​អាច​ល្ងាច​ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​ក្រោយ​ បងប្អូន​មិនបាច់​មក​ទាំងអស់​គ្នា​នោះ​ទេ​ឱ្យ​ប្រធាន​សហគមន៍​ទាំងអស់​ហ្នឹង​មក​ ទាំង​៨​សហគមន៍​នឹង​ឱ្យ​គាត់​យក​ប្លង់​សហគមន៍​យើង​ដែល​មាន​ ហើយ​ជាមួយ​ស្ថិតិប្រជាជន​យើង​នេះ​ប៉ុន្មាន​ យក​មក​ថា​ឯកសារ​មាន​អ្វីខ្លះ​ដើម្បី​យក​មក​ពិគ្រោះគ្នា​..​ »​ ។​​

​សូម​បញ្ជាក់​ថា​ ប្រជា​សហគមន៍​ស្ទឹង​មាន​ជ័យ​ដែល​បាន​យក​លិខិត​ដាក់​ឱ្យ​ស្ថាប័នរដ្ឋ​ចំនួន​២​រួម​មាន​ ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ និង​ សាលា​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​មិ​ញ​នេះ​ ទទួល​បាន​ភាព​វិជ្ជមាន​ច្រើន​ ព្រោះ​ស្ថាប័ន​ទាំង​២​សុទ្ធតែ​បាន​ទទួលយក​លិខិត​នោះ​ហើយ​បាន​សន្យា​ថា​នឹង​ជួប​ពិភាក្សា​ជាមួយ​ពួក​គេ​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ​ ៕

Share

ព័ត៌មានទាក់ទង

Image