en     km
en     km

សម្តេច​ ហ៊ុន​ សែន​ អំពាវនាវ​ឱ្យ​មន្ត្រី​គណបក្ស​ប្រជាជន​ទាំងអស់​ធ្វើ​អក្ខរកម្ម​ព័ត៌មានវិទ្យា​ទូរស័ព្ទ​

Share

ភ្នំពេញ ៖ ​ថ្លែង​នៅ​ក្នុង​ពិធី​បញ្ចុះ​ខ័​ណ្ឌ​សីមា​ព្រះ​វិហារ​ វត្ត​កែវ​មុនី​ ហៅ​វត្ត​ថ្មី​ ស្ថិត​នៅ​ឃុំ​អង្គរ​បាន​ ស្រុក​កងមាស​ ខេត្តកំពង់ចាម​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​អំពាវនាវ​ទៅ​ដល់​មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ ជា​ពិសេស​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ ឱ្យធ្វើ​អក្ខរកម្ម​ព័ត៌មានវិទ្យា​ទូរស័ព្ទ​។​

Hun-sen-kompong-cham-text
សម្តេច​ ហ៊ុន​ សែន ៖ នៅ​ក្នុង​ពិធី​បញ្ចុះ​ខ័​ណ្ឌ​សីមា​ព្រះ​វិហារ​ វត្ត​កែវ​មុនី​ ហៅ​វត្ត​ថ្មី​ ស្ថិត​នៅ​ឃុំ​អង្គរ​បាន​ ស្រុក​កងមាស​ ខេត្តកំពង់ចាម​​

 ​សម្តេច​នាយក​រដ្ឋមន្ត្រី​ថ្លែង​យ៉ាង​ដូច្នេះ​ថា​«​ ពី​មុន​ខ្ញុំ​អំពាវនាវ​ឱ្យធ្វើ​អក្ខរកម្ម​ព័ត៌មានវិទ្យា​កុំ​ព្យូ​រ​ទ័​រ​។​ ប៉ុន្តែ​ក្រោយមក​ មើលទៅ​កុំ​ព្យូ​រ​ទ័​រ​វា​ពិបាក​ពេក​ វា​ពិបាក​ស្ពាយ​តាម​ ធ្វើ​អក្ខរកម្ម​ត្រឹមតែ​ទូរស័ព្ទ​បាន​ហើយ​ មាន​ទាំង​ពី​ Line​ whatsApp​ Telegram​ Wechat​ Viber​  សម្រាប់​ដោះស្រាយ​បញ្ជូន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ហ្នឹងហើយ​គេ​ហៅ​ថា​ រដ្ឋាភិបាល​អេ​ឡិច​ត្រូវ​និ​ច​ »​។​

​សម្តេច​ ហ៊ុន​ សែន​ ក៏​ថ្លែង​ក្រើនរំលឹក​យុវជន​ថា​ «​ ក្មួយៗ​យុវជន​ កុំ​ថា​ពូ​ចាស់​ណា​ ពូ​ចាស់​ប៉ុន្តែ​ក្មេង​ ក្មេង​នៅ​ត្រង់​ថា​ បើសិន​ IT​ ក្មួយ​ទៅ​ដល់​ណា​ ពូ​អាច​ទៅ​ដល់​នឹង​ជាមួយ​ ឬ​ជួនកាល​ទៅ​មុខ​ក្មួយ​ថែម​មួយ​ជំ​ហ៊ាន​ទៀត​»

Share

Image
Image
Image