en     km
en     km

ក្រសួង ​​៖​​ ថ្ងៃ​​បុណ្យ​​ជាតិ​​ណា​​ដែល​​ប៉ះ​​ចំ​​ថ្ងៃអាទិត្យ​ ​ត្រូវ​​សម្រាក​​សង​​នៅ​​ថ្ងៃ​ចន្ទ​​មួយ​​ថ្ងៃ​​ទៀត​

Share

​ភ្នំពេញ ៖ ​​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​កំណត់​ថា​ ប្រសិនបើ​ពិធីបុណ្យ​ជាតិ​ទាំងឡាយ​ណា​ ដែល​ត្រូវ​ប៉ះ​ចំ​ថ្ងៃអាទិត្យ​ ក្រសួង​នឹង​អនុញ្ញាត​ ឱ្យ​មន្ត្រីរាជការ​ ឬ​គ្រឹះស្ថាន​ទាំងអស់​ លើក​ថ្ងៃ​ឈប់​សម្រាក​នៅ​ថ្ងៃ​ចន្ទ​ មួយ​ថ្ងៃ​ទៀត​។​

Ministry-Labor-text
រូបភាពពី ៖ Facebook ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

ជាក់ស្តែង​ កាលពីដើម​ស​ប្តា​ហ៍​នេះ​ «​ទិវា​ពលកម្ម​អន្តរជាតិ​»​ ជា​ថ្ងៃ​ដែល​គ្រប់​ប្រទេស​ទាំងអស់​ ទូ​ទាំង​ពិភពលោក​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​ ។​ ​ជា​ការ​កត់សម្គាល់​ ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ​ ឆ្នាំ​នេះ​ ប៉ះ​ចំ​ថ្ងៃអាទិត្យ​ ក្រសួង​ក៏​បាន​លើក​មួយ​ ដោយ​អនុញ្ញាត​ឱ​គ្រប់​គ្រឹះស្ថាន​ ឬ​មន្ត្រីរាជការ​ទាំងអស់​ លើក​ថ្ងៃ​ឈប់​សម្រាក​សង​ នៅ​ថ្ងៃ​ចន្ទ​ មួយ​ថ្ងៃ​ទៀត​ ។​​

​លោក​ ហេង​ សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើក​ឡើង​ថា​ ករណី​នៃ​ការ​ឈប់​សង​នេះ​គឺ​ ច្បាប់​ការងារ​បាន​កំណត់​តាំងពី​ឆ្នាំ​១៩៩៧​ មក​ ។​ លោក​ថា​ រាល់​ការ​ឈប់​ទាំងឡាយ​ណា​ដែល​ប៉ះ​ចំ​ថ្ងៃអាទិត្យ​ គឺ​ត្រូវ​បាន​ឈប់​សង​១​ថ្ងៃ​ គឺ​លើក​មក​ថ្ងៃ​ចន្ទ​។​ រីឯ​ការ​ឈប់​សម្រាក​របស់​មន្ត្រីរាជការ​ គឺ​ផ្អែក​ទៅ​លើ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ ៕

Share

Image
Image
Image