en     km
en     km

CNRP​​ បដិ​សេធ​​ការ​ចូល​ខ្លួន​​បំភ្លឺ​​នៅ​តុលាការ​ ​ករណី​​កញ្ញា​​ស្រី​មុំ​

Share

​ភ្នំពេញ​ ៖​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ បដិសេធ​ដីការ​កោះហៅ​របស់​តុលាការ​ដែល​បង្គាប់​ឲ្យ​តំណាង​រា​ស្ក្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ២​រូប​ និង​ លោក​ កឹ​ម​ សុខា​ ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ​នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ​ ។​ គណបក្ស​នេះ​បាន​លើក​ហេតុផល​ថា​ បើ​យោង​ទៅ​តាម​ច្បាប់រដ្ឋធម្មនុញ្ញ​មាត្រា​ ៨០​ គឺ​មិន​អាច​ធ្វើការ​ចោទប្រកាន់​ ការ​ចាប់ខ្លួន​ ឃាត់ខ្លួន​ ឬ​ ឃុំខ្លួន​ដោយ​ហេតុផល​សំដែង​យោបល់​ ឬ​ បញ្ចេញមតិ​ ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​ឡើយ​ ។​ ក៏​ប៉ុន្ដែ​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ តុលាការ​មាន​សិទ្ធិ​កោះហៅ​គ្រប់​បុគ្គល​ពាក់ព័ន្ធ​ ទៅ​នឹង​ការ​ស៊ើបអង្កេត​ របស់​តុលាការ​ ហើយ​ថា​ការ​កោះហៅ​នេះ​មិន​បាន​ប៉ះពាល់​អភ័យឯកសិទ្ធិ​សភា​នោះ​ទេ​ ។​ រាយការណ៍​ដោយ​លោក​ លៀ​ ស៊ី​ណា​ ៖​

cnrp-logo

​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រកាស​មិន​ឲ្យ​តំណាងរាស្ដ្រ​របស់​ខ្លួន​ចូល​ទៅ​បំភ្លឺ​ ទៅ​តាម​ដីកា​រកោះ​របស់​ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​គណបក្សប្រឆាំង​នេះ​ បាន​ហៅ​ថា​ជា​ការ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​។​ ​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សព្វផ្សាយ​នៅ​ថ្ងៃនេះ​ សរសេរ​ថា​ ក្រុម​សមាជិក​សភា​របស់​គណបក្ស​នេះ​ យល់​ឃើញ​ថា​ ការ​ចេញ​ដីការ​កោះហៅ​តំណាងរាស្ដ្រ​ ដែល​មាន​អភ័យ​ឯក​សិទ្ធ​ សភា​ ពី​សំណាក់​ សាលាដំបូង​រាជធានី​ភ្នំពេញ​ គឺ​ ជា​ការ​ប្រើ​អំណាច​ ដោយ​រំលោភ​បំពាន​ យ៉ាងធ្ងន់ធ្ងរ​ លើ​អភ័យឯកសិទ្ធិ​សភា​ របស់​អ្នកតំណាង​រាស្ដ្រ​ ដែល​ធានា​ដោយ​ មាត្រា​៨០​ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ។​​

​សេចក្ដីថ្លែងការណ៍​របស់​គណបក្សប្រឆាំង​បាន​បន្ដ​ទៀត​ថា​ ក្រសួង​មាន​សមត្ថកិច្ច​ ត្រូវធ្វើ​សេចក្ដីរាយការណ៍​ជូន​រដ្ឋសភា​ ឬ​ជូន​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​រដ្ឋសភា​ជា​បន្ទាន់​ ដើម្បី​សម្រេច​ ។​ ក្នុង​ន័យ​នេះ​ គណៈកម្មាធិការ​អចិន្ដ្រៃយ៍​នៃ​រដ្ឋសភា​ ត្រូវ​ដាក់​ជូន​សម័យប្រជុំ​រដ្ឋសភា​ជា​មុន​ ដើម្បី​អនុម័ត​តាម​មតិ​២​ភាគ​៣​ នៃ​សមាជិក​សភា​ទាំងមូល​ ។​​

​ទោះជា​យ៉ាងនេះ​ក្ដី​លោក​ លី​ សុ​ផា​ណា​ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​ FM102​ ថា​ ការ​ចេញ​ដីការ​កោះហៅ​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​នេះ​គឺ​មិន​មាន​ប៉ះពាល់​ដល់​អភ័យ​ឯក​សិទ្ធ​ជា​អ្នកតំណាង​រាស្ដ្រ​របស់​ពួក​គាត់​នោះ​ទេ​ ។​​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​រូប​នេះ​បន្ថែម​ទៀត​ថា​ តុលាការ​គឺ​មាន​សិទ្ធ​គ្រប់គ្រាន់​ដើម្បី​កោះហៅ​បុគ្គល​គ្រប់​រូប​ដែល​ត្រូវ​បាន​គិត​ថា​ អាច​ផ្ដល់​ចម្លើយ​ជាប់​ពាក់ព័ន្ធ​ នឹង​សំណំ​រឿង​ដែល​តុលាការ​កំពុង​ស៊ើបអង្កេត​ ។​​

​លោក​ លី​ សុ​ផា​ណា​ ទទូច​ឲ្យ​តំណាងរាស្ដ្រ​បក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ពិចារណា​ឡើង​វិញ​នូវ​មាត្រា​ ៨០​ នៃ​រដ្ឋធម្មនុញ្ញ​ នេះ​ ។​ លោក​ថា​ មាត្រា​៨០​ នៃ​រដ្ឋធម្មនុញ្ញ​នេះ​គឺ​បាន​ចែង​ថា​អភ័យ​ឯក​សិទ្ធ​អ្នកតំណាង​រាស្ដ្រ​គឺ​មាន​សម្រាប់​តែ​ការពារ​ការ​ចោទប្រកាន់​ ការ​ចាប់ខ្លួន​ ឬ​ក៏​ការ​ឃាត់ខ្លួន​ប៉ុណ្ណោះ​ ហើយ​មិន​បាន​កំណត់​ពី​ការ​កោះហៅ​ចូល​មក​បំភ្លឺ​នៅ​តុលាការ​នោះ​ទេ​ ។​​

​លោក​បន្ថែម​ថា​«​ខ្ញុំ​សុំ​ឲ្យ​តំណាងរាស្ដ្រ​ទាំងនោះ​ (​គណបក្ស​សង្គ្រោះ​ជាតិ​)​ ពិចារណា​ឡើង​វិញ​ទៅ​លើ​មាត្រា​៨០​ នៃ​ច្បាប់​បើ​រដ្ឋធម្មនុញ​ដែល​និយាយ​អំពី​អភ័យ​ឯក​សិទ្ធ​ អភ័យ​ឯក​សិទ្ធ​គឺ​មាន​សម្រាប់​តែ​ការ​ចោទប្រកាន់​ ការ​ចាប់ខ្លួន​ ការ​ឃាត់ខ្លួន​ មិន​បាន​កំណត់​ការ​កោះហៅ​ចូល​បំភ្លឺ​នៅ​តុលាការ​នោះ​ទេ​»​។​​

​ពាក់ព័ន្ធ​និង​បញ្ហា​នេះ​លោក​ មាស​ នី​ អ្នកវិភាគ​បញ្ហា​សង្គម​ មាន​ប្រសាសន៍​ថា​ ការ​បដិសេធ​ការ​ចូលខ្លួន​បំភ្លឺ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ​ គឺជា​ជម្រើស​ល្អ​មួយ​ ។​ លោក​បន្ថែម​ថា​  ប្រសិនបើ​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ​អាច​មាន​បញ្ហា​ប្រឈម​ផ្សេងៗ​សម្រាប់​ពួក​គាត់​ ។​​

​លោក​បន្ថែម​ថា​«​ខ្ញុំ​យល់​ថា​ការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ​ការ​ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ​ ដែល​ទាក់ទិន​នឹង​អភ័យ​ឯក​សិទ្ធ​ អ​ញ្ចឹ​ង​រឿង​នេះ​ខ្ញុំ​យល់​ថា​វា​ជា​ការ​ប្រើ​សិទ្ធិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ការ​បង្ហាញ​អំពី​សិទ្ធិ​របស់​សភា​នោះ​ដែល​បញ្ជាក់​ថា​មិន​អាច​ហៅ​ទៅ​ នៅ​ពេល​ដែល​អភ័យ​ឯក​សិទ្ធ​មិន​ទាន់​បាន​ដក​ហ្នឹង​ ខ្ញុំ​គិត​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់ផ្ដើម​ប្រើ​អំណាចច្បាប់​មួយ​ដែល​ទប់ទល់​ ទៅ​នឹង​រឿង​ហ្នឹង​ តែ​យើង​មិន​អាច​ទុកចិត្ដ​ថា​មាន​ប្រសិទ្ធភាព​នោះ​ទេ​ព្រោះ​កន្លង​មក​យើង​ឃើញ​ហើយ​បើ​គេ​ត្រូវ​ចាប់​គេ​នឹង​ចាប់​»​ ។​​

​តែ​បែប​នេះ​ក្ដី​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​ឡើង​បន្ទាប់​ពី​ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីការ​កោះហៅ​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ឱ្យ​ចូលខ្លួន​បំភ្លឺ​ ទាក់ទិន​និង​សំណុំរឿង​របស់​ កញ្ញា​ ធី​ សុវណ្ណ​ថា​ និង​តំណាងរាស្ដ្រ​២​រូប​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​មួយ​ ដែល​តុលាការ​ ហៅ​ថា​ ករណី​ ពេស្យាចារ​  ហើយ​ទំនង​ពាក់ព័ន្ធ​ទៅ​នឹង​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ។​​

​ដីការ​កោះហៅ​ លោក​ កឹ​ម​ សុខា​ អោយ​ចូល​ទៅ​តុលាការ​ គឺ​ ថ្ងៃ​ទី​១១​ ឧសភា​ ហើយ​ តំណាង​ រាស្ដ្រ​២​រូប​ទៀត​ នៅ​ថ្ងៃ​ទី​១៦​ ឧសភា​នេះ​ដែរ​ ៕

Share

ព័ត៌មានទាក់ទង

Image