en     km
en     km

ទិវា​​ឆ្មប​​ជាតិ​​ឆ្នាំ​​នេះ​៖​ «​​ស្ដ្រី​​និង​​ទារក​ជា​ ​បេះដូង​របស់​ឆ្មប​»

Share

​ភ្នំពេញ​ ៖​ ទិវា​ឆ្មប​ជាតិ​ឆ្នាំ​នេះ​ ក្រោម​ ប្រធានបទ​ស្ដី​ពី​ «​ស្ដ្រី​និង​ទារក​ ជា​បេះដូង​របស់​ឆ្មប​»​ ធ្វើ​ឡើង​ ដើម្បី​រំលឹក​តួនាទី​យ៉ាង​សំខាន់​របស់​ពេទ្យឆ្មប​ ក្នុង​ការ​ជួយ​សង្គ្រោះ​ស្រី្ត​ និង​ទារក​ ចាប់​តាំង​មានគភ៌​រហូត​ដល់​សម្រាលកូន​ ។​ នេះ​បើ​តាម​ សារព័ត៌មាន​ AKP​ ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ​ ។​

nurse-text
រូបភាពពី ៖ pintinterest

​សារព័ត៌មាន​នេះ​ បានអោយ​ដឹង​ថា​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ ក្រសួងសុខាភិបាល​ បាន​ថ្លែង​ថា​ ឆ្មប​បាន​ដើរ​ជា​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​ជួយ​ស្ដ្រី​ និង​ទារក​ ចាប់តាំងពី​ស្ត្រី​មានគភ៌​ និង​រហូត​ដល់​ពេល​សម្រាលកូន​ និង​ ក្រោយ​ពី​សម្រាលកូន​រួច​ក្នុង​រយៈពេល​៤២​ថ្ងៃ​គឺ​ ឆ្មប​ បាន​តាមដាន​ និង​ផ្ដល់​ប្រឹក្សា​ រួម​ទាំង​ ការ​ពិនិត្យ​ថែទាំ​ទារក​ ។ ​លោក​ ម៉​ម​ ប៊ុ​ន​ហេង​ ថ្លែង​ទៀត​ថា​ ឆ្មប​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការ​បណ្ដុះបណ្ដាល​ជំនាញ​តាម​ប្រព័ន្ធ​កម្ម​វី​ធី​ជាក់លាក់​ ជាមួយនឹង​ការ​អនុវត្ដ​ជំនាញ​គ្រប់គ្រាន់​ក្នុង​ការ​ថែទាំ​ស្ដ្រី​ និង​ទារក​ពេល​មានគភ៌​ ដើម្បី​ក្លាយជា​ឆ្មប​ជំនាញ​ពិតប្រាកដ​ ។​

​តាម​របាយការណ៍​ស្ដី​ពី​សមិទ្ធផល​សុខាភិបាល​ឆ្នាំ​២០១៥​ បាន​បញ្ជាក់​ថា​ បុគ្គលិក​សុខាភិបាល​ជា​ ឆ្មប​ សរុប​មាន​ចំនួន​៥៤១២​នាក់​ ក្នុង​នោះ​៥០៧៧​នាក់​កំពុង​បម្រើ​ការងា​នៅ​តាម​ បណ្ដា​រាជធានី​-​ខេត្ដ​ ។​ ឆ្មប​ដែល​បាន​ចុះបញ្ជី​ក្នុង​គណៈ​ឆ្មប​កម្ពុជា​ មាន​ចំនួន​៤៨០៥​នាក់​ ស្មើនឹង​៨៨​ភាគរយ​ និង​ឆ្មប​ជា​សមាជិកសមាគម​ឆ្មប​កម្ពុជា​ មាន​ចំនួន​៤១៥៦​នាក់​ ស្មើនឹង​៧៦​ភាគរយ​ ៕

Share

Image
Image
Image