en     km
en     km

គណបក្ស​សង្គ្រោះ​ជាតិ​​ ច្រាន​​ចោល​ការ​​កោះ​ហៅ​​របស់​​តុលាកា​រ​រាជ​ធានី​​ភ្នំពេញ​

Share

​ភ្នំពេញ ៖ គណបក្ស​សង្គ្រោះ​ជាតិ​ ប្រកាស​មិន​ឲ្យ​តំណាងរាស្ដ្រ​របស់​ខ្លួន​ចូល​ទៅ​បំភ្លឺ​ ទៅ​តាម​ដីកា​រកោះ​របស់​ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​គណបក្សប្រឆាំង​នេះ​ បាន​ហៅ​ថា​ជា​ការ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​ ។​

cnrp-logo

សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិបានផ្សព្វផ្សាយនៅថ្ងៃនេះ​ សរសេរ​ថា​ក្រុម​សមាជិក​សភា​របស់​គណបក្ស​នេះ​យល់​ឃើញ​ថា​ ការ​ចេញ​ដីការ​កោះហៅ​តំណាងរាស្ដ្រ​ ដែល​មាន​អភ័យ​ឯក​សិទ្ធ​ សភា​ ពី​សំណាក់​ សាលាដំបូង​រាជធានី​ភ្នំពេញ​ គឺជា​ការ​ប្រើ​អំណាច​ដោយ​រំលោភ​បំពាន​ យ៉ាងធ្ងន់ធ្ងរ​ លើ​អភ័យឯកសិទ្ធិ​សភា​ របស់​អ្នកតំណាង​រាស្ដ្រ​ ដែល​ធានា​ដោយ​មាត្រា​៨០​ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ​។​​

​សេចក្ដីថ្លែងការណ៍​របស់​គណបក្សប្រឆាំង​បាន​បន្ដ​ទៀត​ថា​ ក្រសួង​មាន​សមត្ថកិច្ច​ ត្រូវធ្វើ​សេច​ ក្ដី​រាយការណ៍​ជូន​រដ្ឋសភា​ ឬ​ជូន​គណៈកម្មាធិការ​អចិន្ដ្រៃយ៍​រដ្ឋសភា​ជា​បន្ទាន់​ដើម្បី​សម្រេច​ ។​ ​ក្នុង​ន័យ​នេះ​ គណៈកម្មាធិការ​អចិន្ដ្រៃយ៍​នៃ​រដ្ឋសភា​ ត្រូវ​ដាក់​ជូន​សម័យប្រជុំ​រដ្ឋសភា​ខាង​មុខ​ ដើម្បី​អនុម័ត​ តាម​មតិ​២​ភាគ​៣​ នៃ​សមាជិក​សភា​ទាំងមូល​ ។​​

​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​ឡើង​បន្ទាប់​ពី​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីការ​កោះហៅ​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ឱ្យ​ចូលខ្លួន​បំភ្លឺ​ ទាក់ទិន​និង​សំណុំរឿង​របស់​កញ្ញា​ ធី​ សុវណ្ណ​ថា​ និង​តំណាងរាស្ដ្រ​២​រូប​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​មួយ​ ដែល​តុលាការ​ ហៅ​ថា​ករណី​ ពេស្យាចារ​ ហើយ​ទំនង​ពាក់ព័ន្ធ​ទៅ​នឹង​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ។

ដីការ​កោះហៅ​ លោក​កឹ​ម​ សុខា​ អោយ​ចូល​ទៅ​តុលាការ​ គឺ​ ថ្ងៃ​ទី​១១​ ឧសភា​ ហើយ​ តំណាង​ រាស្ដ្រ​២​រូប​ទៀត​ នៅ​ថ្ងៃ​ទី​១១​ ឧសភា​នេះ​ដែរ​ ៕​

Share

Image
Image
Image