en     km
en     km

Donald​ Trump​ ​ដើរ​ទៅ​​ដល់​​គណ​បក្ស​​សា​ធារ​ណ​រដ្ឋ​​ខណៈ​លោក​ ​Ted​ Cruz​ ​បាត់​បង់​​ឱកាស​

Share

នៅ​ទីបំផុត​ បេក្ខជន​ប្រធានាធិបតី​ លោក​ Donald​ Trump​ បាន​ដើរ​ដល់​ចំណត​មួយទៀត​គឺ​ការ​ជ្រើសតាំង​លោក​ពី​សមាជិក​ប្រតិភូ​នៃ​ គណបក្ស​សាធារណរដ្ឋ​ ដើម្បី​ឱ្យ​លោក​បាន​ ក្លាយជា​ បេក្ខជន​ផ្លូវការ​ ក្នុង​ការ​ប្រកួត​តំណែង​ ប្រធានាធិបតី​ ជាមួយ​គណបក្ស​ប្រជា​ធិ​ប​ត្យេ​ បន្ទាប់​ពី​សមា​ជិ​ព្រឹទ្ធសភា​លោក​ Ted​ Cruz​ ចាញ់ឆ្នោត​នៅ​រដ្ឋ​ Indiana​ ។​

Donal-Trump
បេក្ខជន​ប្រធានាធិបតី​ លោក​ Donald​ Trump​

​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​រដ្ឋ​ Indiana​ ដែល​បាន​ចប់​នៅ​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​ លោក​Donald​ Trump​ បាន​ទទួល​សំឡេង​គាំទ្រ​៥៣​ភាគរយ​ គឺ​លើស​លោក​ Ted​ Cruz​ ដល់​ទៅ​ ២០​ភាគរយ​ឯណោះ​ ។​ ​ដើម្បី​បាន​តំណែង​ជា​ប្រធានាធិបតី​ គឺ​លោក​ Donald​ Trump​ ត្រូវ​ឆ្លងកាត់​ការ​បោះ​ឆ្នោត​ ទុកចិត្ត​ពី​ប្រតិភូ​ គណបក្ស​សាធារណរដ្ឋ​ ចំនួន​១៩០​ប្រតិភូ​ខណៈ​លោក​ទទួល​បាន​ប្រតិភូ​១០៤៧​ហើយ​នោះ​ ។​ តែ​បែប​នេះ​ក្ដី​គេ​រំពឹង​ថា​លោក​ Trump​ អាច​ឆ្លងកាត់​ដំណាក់​ចុង​ក្រោយ​នេះ​ ។​ គណបក្ស​សាធារណរដ្ឋ​នឹង​បោះ​ឆ្នោត​ ជ្រើសតាំង​លោក​ Trump​ នៅ​ខែកក្កដា​ ។​


​ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​ នឹង​ត្រូវ​បោះ​ឆ្នោត​ជ្រើសតាំង​ លោកស្រី​អតីតរដ្ឋមន្ត្រី​ការ​បរទេស​ ហី​ល​ឡា​រី​ ក្លិន​តុ​ន​ ដើម្បី​ជា​បេក្ខជន​ប្រធានាធិបតី​ ខណៈ​លោកស្រី​ឈ្នះ​ការ​ប្រកួត​ លើ​សមាជិក​ព្រឹទ្ធសភា​ បេ​នី​សាន​ឌឺ​ ។​​


​សហរដ្ឋអាមេរិក​នឹង​ បោះ​ឆ្នោត​ប្រធានាធិបតី​ នៅ​ថ្ងៃ​ទី​៨​វិច្ឆិកា​ឆ្នាំ​២០១៦​នេះ​ ជំនួស​លោក​ប្រធានាធិបតី​ អូ​បា​ម៉ា​ ដែល​ចូល​និវត្តន៍​ ៕​

ប្រភពៈ​BBC​

Share

ព័ត៌មានទាក់ទង

Image