ភ្នំពេញ ៖ អង្គការវិនរ៉កអន្តរជាតិ បានរៀបចំតាំងពិពណ៌ចល័តមួយក្រោមប្រធានបទ«រឿងពិតមិនដូចជាការរំពឹងទុក» ដើម្បីផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋនៃសាច់រឿងពិបាកពិតប្រាកដ របស់ស្ត្រីខ្មែរ ដែលបានចំណាក់ស្រុកដោយការរៀបការទៅប្រទេសចិន។
ការតាំងពិពណ៌ចល័ត ក្រោមប្រធានបទ«រឿងពិតមិនដូចជាការរំពឹងទុក» ធ្វើឡើងនៅអង្គារនេះទី ០៣ឧសភានេះ មានរយៈពេល១៨ថ្ងៃ ដោយលាតត្រដាងពីការលំបាក និងការខកចិត្តរបស់កូនក្រមុំខ្មែរកំពុងរស់នៅក្នុងប្រទេសចិន ។
កម្មវិធីនេះដាក់តាំងបង្ហាញរូបថតស្ត្រីខ្មែរពីសកម្មភាពធ្វើការងារតាមផ្ទះ រួមទាំងរូបថតបង្ហាញពីការនឹករលឹកស្រុកកំណើត ដើម្បីបញ្ជាក់ពីការខកចិត្តរបស់ស្ត្រីខ្មែរមួយចំនួន នឹងអាចគេចចេញពីភាពក្រលំបាកដោយរៀបការទៅរស់ប្រទេសចិន ។
រូបភាពទាំងនោះត្រូវបានថតដោយ អ្នកសារព័ត៌មានស្ត្រីចិនម្នាក់ឈ្មោះ យ៉ាង កុង ។
ការតាំងពិពណ៌ចល័តនេះ នឹងធ្វើឡើងនៅរាជធានីភ្នំពេញ ខេត្ត កំពង់ចាម និងខេត្តសៀមរាម រយៈ១៨ថ្ងៃ ៕