en     km
en     km

អង្គកា​រវិន​រ៉ក​​ តាំង​​ពិ​ពណ៌​​ក្រោម​​ប្រធាន​បទ​​ «​​រឿង​ពិត ​​មិន​​ដូច​​ជា​​ការ​​រំពឹង​​ទុក​​»

Share

​ភ្នំពេញ ៖ ​អង្គកា​រវិន​រ៉ក​អន្តរជាតិ​  បាន​រៀបចំ​តាំង​ពិ​ពណ៌​ចល័ត​មួយ​ក្រោម​ប្រធានបទ​«​រឿង​ពិត​មិន​ដូច​ជា​ការ​រំពឹង​ទុក​»​ ដើម្បី​ផ្តល់​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​នៃ​សាច់​រឿង​ពិបាក​ពិតប្រាកដ​ របស់​ស្ត្រី​ខ្មែរ​ ដែល​បាន​ចំណាក់ស្រុក​ដោយ​ការ​រៀប​ការ​ទៅ​ប្រទេស​ចិន​។​

true-story-pre

​ការ​តាំង​ពិ​ពណ៌​ចល័ត​ ក្រោម​ប្រធានបទ​«​រឿង​ពិត​មិន​ដូច​ជា​ការ​រំពឹង​ទុក​»​ ធ្វើ​ឡើង​នៅ​អង្គារ​នេះ​ទី​ ០៣​ឧសភា​នេះ​ មាន​រយៈពេល​១៨​ថ្ងៃ​ ដោយ​លាតត្រដាង​ពី​ការ​លំបាក​ និង​ការ​ខកចិត្ត​របស់​កូនក្រមុំ​ខ្មែរ​កំពុង​រស់នៅ​ក្នុង​ប្រទេស​ចិន​ ។​

កម្មវិធី​នេះ​ដាក់​តាំង​បង្ហាញ​រូបថត​ស្ត្រី​ខ្មែរ​ពី​សកម្មភាព​ធ្វើ​ការងារ​តាម​ផ្ទះ​ រួម​ទាំង​រូបថត​បង្ហាញ​ពី​ការ​នឹករលឹក​ស្រុក​កំណើត​ ដើម្បី​បញ្ជាក់​ពី​ការ​ខកចិត្ត​របស់​ស្ត្រី​ខ្មែរ​មួយ​ចំនួន​ នឹង​អាច​គេច​ចេញពី​ភាព​ក្រលំបាក​ដោយ​រៀប​ការ​ទៅ​រស់​ប្រទេស​ចិន​ ។​
​រូបភាព​ទាំងនោះ​ត្រូវ​បាន​ថត​ដោយ​ អ្នក​សារព័ត៌មាន​ស្ត្រី​ចិន​ម្នាក់​ឈ្មោះ​ យ៉ាង​ កុង​ ។​

ការ​តាំង​ពិ​ពណ៌​ចល័ត​នេះ​ នឹង​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ ខេត្ត​ កំពង់ចាម​ និង​ខេត្ត​សៀម​រាម​ រយៈ​១៨​ថ្ងៃ​ ៕

Share

Image
Image
Image