en     km
en     km

អង្គការ​​តម្លាភាព​​អន្តរជាតិ​​ អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ ​បញ្ឈប់​​ការ​​គាប​សង្កត់​​អង្គការ​​សង្គម​ស៊ី​វិល​

Share

​ភ្នំពេញ ៖ អង្គការ​តម្លាភាព​អន្តរជាតិ​ អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ គោរព​សិទ្ធ​ការងារ​ និង​បញ្ឈប់​ការ​យាយី​ និង​គំរាមកំហែង​ទៅ​លើ​សកម្មជន​ការពារ​សិទ្ធ​មនុស្ស​។​

Transparency-inter-logo-text
អង្គការ​តម្លាភាព​អន្តរជាតិ​

សេចក្តី​ថែ្ល​ង​ការណ៍​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ឃុំខ្លួន​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​សមាគម​អា​ដ​ហុ​ក​ចំនួន​៤​រូប​ និង​ អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ មួយ​រូប​ បន្ទាប់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​កោះហៅ​ ដើម្បី​សាកសួរ​ និង​ឃាត់ខ្លួន​។​​

​មន្ត្រី​អង្គការ​ការពារ​សិទ្ធ​សមាគម​អា​ដ​ហុ​ក​ ទាំងនោះ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​ សូកប៉ាន​សាក្សី​ និង​ អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ ពី​បទ​សមគំនិត​ តាម​មាត្រា​ ៥៤៨​ និង​មាត្រា​ ២៩​ហើយ​ពួក​គាត់​អាច​ប្រឈម​ជាប់ពន្ធ​ធា​គារ​ពី​ ៥​ឆ្នាំ​ ទៅ​១០​ឆ្នាំ​ ។​​

​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ លោកស្រី​ អេ​លេ​ណា​ ប៉ាន​ហ្វី​ឡូ​វ៉ា​(Elena​ Panfilova)​ មាន​ប្រសាសន៍​ថា​ អង្គការ​នេះ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​នៅ​ការ​ជ្រៀតជ្រែក​ ផ្នែក​នយោបាយ​ និង​ការ​គំរាមកំហែង​ អ្នក​ការពារ​សិទ្ធ​មនុស្ស​ និង​អ្នកប្រឆាំង​អំពើ​ពុក​រលួយ​ ។​​

​អង្គការ​អន្តរជាតិ​នេះ​ ហៅ​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ និង​សាលាដំបូង​រាជធានី​ភ្នំពេញ​ កំពុង​យាយី​ និង​ព្យាយាម​បំបិទ​សំលេង​អ្នក​ការពារ​សិទ្ធ​មនុស្ស​នៅ​កម្ពុជា​ ៕

Share

ព័ត៌មានទាក់ទង

Image