បេក្ខជននាំមុខគេនៃតំណែងប្រធានាធិបតីមកពី គណបក្សសាធារណៈរដ្ឋ បានវាយប្រហារ ទៅលើប្រទេសចិនថាបានរំលោភទៅលើគោលនយោបាយ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក។
លោក Donald Trump បានថ្លែងដូចនេះទៅកាន់មហាប្រជុំមួយ នៅសហរដ្ឋអាមេរិក កាលពីថ្ងៃ ម្សិលមិញ ដោយបានហៅប្រទេសចិនថា «មហាចោរ ប្រវត្តិសាស្ដ្រ ពិភពលោក »។ លោក Donald Trump មហាសេដ្ឋី អចលនទ្រព្យ ថ្លែងចោទប្រទេសចិនថា បានធ្វើឲ្យមាន អស្ថិរភាពរូបិយប័ណ្ណរបស់ខ្លួន ហើយបានធ្វើឱ្យប៉ះពាល់រូបិយប័ណ្ណអាមេរិក ដែលគេស្គាល់ថា ប្រាក់ដុល្លារ ។
ក្នុងមហាប្រជុំនោះលោក Trump បានសន្យាថា នឹងមិនបណ្ដោយឱ្យប្រទេសចិន រំលោភ លើ គោលការណ៍ពាណិជ្ជកម្មរបស់អាមេរិកឡើយ។ លោក បានប្រាប់ថាអាមេរិក មានអំណាចធំធេងលើប្រទេសចិន។ នេះជាការវាយប្រហារលើកដំបូងរបស់បេក្ខជននាំមុខគេនៃគណបក្សសាធារណរដ្ឋ ទៅលើប្រទេសចិន ខណៈមហាសេដ្ឋីរូបនេះ បានឈានមុខគេ នៅក្នុងការបោះឆ្នោតស្ទង់មតិ នៅតាមបណ្ដារដ្ឋមួយចំនួនដែលគេរំពឹងថា គណបក្សសាធារណរដ្ឋ និងបោះឆ្នោតគាំទ្រលោក ជា បេក្ខជនតំណែង ប្រធានាធិបតីសម្រាប់ការបោះឆ្នោត នៅថ្ងៃទី៨វិច្ឆិការចុងឆ្នាំ២០១៦នេះ។
ទំហំពាណិជ្ជកម្ម សហរដ្ឋអាមេរិក និងចិន បានកើន ៥៧០០០លានដុល្លារ (ហាសិបប្រាំពីរពាន់)លានដុល្លារអាមេរិក នៅដើមឆ្នាំ២០១៦នេះ ៕
ប្រភព៖ BBC