en     km
en     km

ក្រុម​ស្ត្រី​បឹង​កក​ និង​បុរី​កីឡា​ ៖​ មន្ត្រី​សង្គម​ស៊ី​វិល​មានគុណ​លើ​ពួក​ខ្ញុំ​ ទើប​ទឹកភ្នែក​ដើម្បី​ពួក​គាត់​

Share

ភ្នំពេញ ៖ ​កាលពីដើម​ ពួក​យើង​មានទុក្ខ​គេ​ជួយ​យើង​ តែ​ពេល​នេះ​គេ​មានទុក្ខ​វិញ​យើង​ ត្រូវ​ជួយ​គេ​វិញ​ ។​  នេះ​ ជា​ការ​ថ្លែង​របស់​ក្រុម​ស្ត្រី​ សហគមន៍​បឹង​កក់​និង​បុរី​កីឡា​ ដែល​ពួក​គេ​ បាន​តស៊ូ​ក្រាន​ននៀល​ ទាំងថ្ងៃទាំងយប់​ ស្រែក​តវ៉ា​ទាំង​នៅ​មុខ​អង្គភាព​ប្រឆាំង​អំពើ់​ពុក​រលួយ​ និង​តុលាការ​រាជធានី​ភ្នំពេញ​ ខណៈ​មន្ត្រី​សង្គម​ស៊ី​វិល​ រង​ការ​ឃុំខ្លួន​ករណី​ របស់​ស្ត្រី​ម្នាក់​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ឆ្លើយ​ដាក់​ពួក​គេ​ថា​ បាន​ទិញ​ទឹកចិត្ត​ មិន​ឱ្យ​ប្រាប់​ ករណី​ខ្សែអាត់​សំឡេង​ជាមួយ​បុរស​ម្នាក់​ គេ​ថា​លោក​ កឹ​ម​ សុខា​ ប្រធាន​ ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ។​

woman-bangkok-boreykila-text
ក្រុម​ស្ត្រី​ សហគមន៍​បឹង​កក់​និង​បុរី​កីឡា

ក្រុម​ស្ត្រី​ទាំង​២​សហគមន៍​នេះ​ បាន​ស្រែក​តវ៉ា​ ឱ្យ​ដោះ​លែង​ មន្ត្រី​សមាគម​អា​ដ​ហុ​ក​ទាំង​៤​នាក់​ រួម​នឹង​លោក​ នី​ ចរិយា​ មាន​សេរីភាព​ឡើ​វិញ​ ។​ ​សូម​ស្ដាប់​បទ​យកការណ៍​រៀបរៀង​ដោយ​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ដូច​តទៅ​៖​​

    ​
​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ គឺ​រយៈពេល​២​ថ្ងៃ​មក​ហើយ​មាន​ក្រុម​ស្ត្រី​ និង​ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០​នាក់​បាន​មក​ ប្រមូលផ្តុំ​គ្នា​ ដោយ​មាន​អ្នកខ្លះ​ កាន់​បដា​ ដែល​សរសេរ​ថា​ សូម​ឲ្យ​ម្ចាស់​ជំនួយ​ធំៗ​ ជួយ​រក​យុត្តិធម៌​ជូន​ដល់​អង្គការ​អា​ដ​ហុ​ក​ ព្រោះ​ពួក​គាត់​ជា​មនុស្ស​ស្អាតស្អំ​ ជា​អ្នក​ជួយ​ប្រឆាំង​អំពើ​អយុត្តិធម៌​សង្គម​ ។​​

​ក្រុម​នេះ​ហើយ​ជា​ក្រុម​ស្ត្រី​ សហគមន៍​បឹង​កក់​និង​បុរី​កីឡា​ ជា​តំបន់​ជំ​លោះ​ ដីធ្លី​ ជាមួយ​អ្នកមាន​អំណាច​និង​ ប្រាក់​កាក់​ ។​
​អង្គុយ​ផ្ទាល់​និង​ដី​ កែវភ្នែក​សម្លឹង​ទៅ​សាលាដំបូង​ ស្ត្រី​ម្នាក់​ដែល​មានឈ្មោះ​ល្បីល្បាញ​ តស៊ូ​ទាមទារ​ ដើម្បី​បាន​ដីធ្លី​មក​វិញ​ ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់គុក​ និង​ជា​ស្ត្រី​មិន​ខ្លាច​ការ​រារាំង​ពី​មន្ត្រី​មាន​សមត្ថកិច្ច​ គឺ​លោកយាយ​ ង៉ែត​ ឃុន​ ដែល​គេ​ស្គាល់ឈ្មោះ​ថា​ «​យាយ​ម៉ា​មី​»​ ។​ លោកយាយ​ថា​ កត្តា​ដែល​ជំរុញ​ឲ្យ​គាត់​ មក​លើក​បដា​នៅ​ខាង​មុខ​សាលាដំបូង​នេះ​គឺ​ដោយសារ​  គាត់​គិត​ថា​មន្ត្រី​អា​ដ​ហុ​ក​ទាំងនេះ​ ជា​មនុស្ស​ស្អាតស្អំ​ និង​ សង្ឃឹមថា​រដ្ឋាភិបាល​និង​មើលឃើញ​នូវ​អំពើ​ល្អ​របស់​អង្គការ​មួយ​នេះ​ដែល​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ «​ការ​ជួយ​របស់​ពួក​គាត់​មក​ផ្តល់​ជំនួយ​ឲ្យ​យើង​អ​ញ្ចឹ​ង​ គាត់​មិនមែន​មាន​បំណង​សូកប៉ាន់​នោះ​ទេ​ ពុក​រលួយ​នោះ​ទេ​គឺ​គាត់​ជួយ​ដោយ​នេះ​គាត់​ជួយ​ដោយ​ចិត្ត​ស្មោះសរ​…»​។​

​ស្ត្រី​រូប​នេះ​បន្ត​ថា​ គាត់​បាន​មក​តវ៉ា​នៅ​ខា​មុខ​សាលាដំបូង​នេះ​រាល់ពេល​សាលាដំបូង​កោះហៅ​មន្ត្រី​អា​ដ​ហុ​ក​ឲ្យ​ចូល​បំភ្លឺ​ ហើយ​នៅ​ខាង​មុខ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ គាត់​ក៏​បាន​តវ៉ា​ដូចនេះ​ដែរ​ ។​ ស្ត្រី​វ័យ​ចំណាស់​នេះ​បាន​រំលឹក​នូវ​សកម្មភាព​ផ្សេងៗ​កន្លង​មក​ពួក​គាត់​បាន​ទៅ​ពឹងពាក់​មន្ត្រី​អា​ដ​ហុ​ក​ ដែល​គាត់​បាន​ទៅ​សុំ​ជំនួយ​ផ្នែក​ច្បាប់​ពី​អង្គការ​នេះ​ក្នុង​ពេល​ពួក​គាត់​មាន​បញ្ហា​ដីធ្លី​«​គាត់​ អត់​មាន​ធ្វើ​អ្វី​នាទី​គាត់​ធ្វើ​ខុស​ទេ​ណា​  ដូច​ជា​ខ្ញុំ​ជា​ជន​រង​គ្រោះ​អ​ញ្ចឹ​ង​ខ្ញុំ​ទៅ​សុំ​ជំនួយ​ផ្នែក​ច្បាប់​ពី​គាត់​ពួ​គាត់​ពន្យល់​ឲ្យ​យើង​មាន​សិទ្ធ​និយាយ​ជាដើម​…»​។​​

​ស្រី្ត​មួយ​រូប​ទៀត​ដែល​បង្ហាញ​នូវ​ទឹកមុខ​ក្រៀមក្រំ​ ហើយ​ក៏​មាន​គោលបំណង​មិន​ខុស​ពី​យាយ​ម៉ា​មី​ដែរ​ គឺ​អ្នកស្រី​ សរ​ ស៊ន​ ជា​ស្ត្រី​មក​ពី​បុរី​កីឡា​ បាន​រៀបរាប់​ថា​ អ្នកស្រី​គិត​ថា​ការ​ផ្តល់​លុយ​ឲ្យ​អ្នក​ទៅ​រក​ជំនួយ​របស់​អង្គការ​អា​ដ​ហុ​ក​ គឺ​មិនមែន​ជា​រឿ​សូកប៉ាន់​នោះ​ទេ​«​ដោយសារ​ស្រី​មុំ​ នឹងរ​ត់ទៅ​ពឹង​គាត់​ទើប​គាត់​ជួយ​បើសិន​សុខៗ​ពួក​គាត់​ហៅ​ស្រី​មុំ​ នោះ​ ទើប​ចោទ​ពួក​គាត់​បាន​ តែ​នេះ​ស្រី​មុំរ​ត់ទៅ​ពឹង​គាត់​  ។​ បើ​ពួក​គាត់​នៅ​តែ​បន្ត​ឃុំខ្លួន​មន្ត្រី​អា​ដ​ហុ​ក​ ពួក​គាត់​នឹង​ បន្ត​ការ​ទាមទា​ដែរ​…»​ ។​​

​អ្នកស្រី​បន្ត​ថា​អ្វី​ដែល​គាត់​ចង់បាន​គឺ​យុត្តិធម៌​ ហើយ​បើ​មិន​មានការ​ផ្តល់​យុត្តិធម៌​នោះ​ទេ​ ក្រុម​គាត់​នឹង​បន្ត​ស្រែក​ទាមទារ​ហូត​«​តុលាការ​ ខ្ញុំ​ប្តឹង​យូរហើយ​ ប្តឹង​ក្រុមហ៊ុន​ផា​ន​ឌី​ម៉ិច​តាំង​២០១២​ដល់​២០១៦​ពាក្យ​តែ​មិន​មានការ​ដោះស្រាយ​…»​។​​

​ជា​អ្នកចូលរួម​ក្នុង​ការ​តវ៉ា​ម្នាក់​ដែរ​គឺ​ស្ត្រី​ម្នាក់​ សុំ​មិន​បញ្ចេញ​ឈ្មោះ ថា​គាត់​ជា​អាជីវករ​មួយ​រូប​ ដែល​មិនមែន​ជា​សាច់ញាតិ​របស់​មន្ត្រី​អា​ដ​ហុ​ក​ តែ​គាត់​ស៊ូ​ចំណាយ​ពេលវេលា​ដើម្បី​មក​ជួយ​តវ៉ា​ ឲ្យ​បញ្ឈប់​ការ​ចោទប្រកាន់​បន្ត​ទៅ​ទៀត​។​​ អ្នកស្រី​ថា​ទោះបីជា​ជីវភាព​ពឹង​ទៅ​លើ​ការ​លក់ដូរ​ក៏​ដោយ​ ក៏​គាត់​មិន​ស្តាយ​ ដោយ​គាត់​មិន​ទុក​ឲ្យ​មន្ត្រី​អា​ដ​ហុ​ក​នេះ​ឯការ​ទេ​«កុំ​ថា​ខាត់​១​ថ្ងៃ​ ខាត់​១​មួយ​ខែ​ក៏​ខ្ញុំ​មក​ផ្តល់​កំលាំងចិត្ត​ដល់​ពួក​គាត់​រហូត​…»​ ។​​

​មន្ដ្រីជាន់ខ្ពស់​អា​ដ​ហុ​ក​៤​ រូប​នោះ​ គឺ​ លោក​ នី​ សុខា​ លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខសាន្ដ​ លោកស្រី​ លឹ​ម​ មុនី​ រួម​ទាំង​ លោក​ នី​ ចរិយា​ អតីតមន្ត្រី​អា​ដ​ហុ​ក​ បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ មន្ត្រី​ទាំង​អស់នោះ​ ទទួល​រង​ការ​ដាក់បន្ទុក​ ដោយ​ការ​ឆ្លើយ​ដាក់​របស់​ កញ្ញា​ស្រី​មុំ​ ថា​ពួក​គាត់​ ជា​អ្នកទិញ​ទឹកចិត្ត​ និង​ណែនាំ​ឱ្យ​កញ្ញា​ បដិសេធ​ខ្សែអាត់​សម្លេង​ស្នេហា​រវាង​បុរស​ម្នាក់​ដែល​គេ​ថា​ជា​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​ គណបក្ស​សង្គ្រោះ​ជាតិ​។​​

​ជុំវិញ​បញ្ហា​នេះ​ លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លើក​ឡើង​ថា​ ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​គឺជា​សិទ្ធ​ដែល​ពួក​គាត់​មើលឃើញ​ថា​រឿង​នេះ​គឺ​គ្រាន់តែ​ជា​ការ​ជួយ​ ដែល​មិន​អាច​ចោទ​ថា​ជា​អំពើ​ពុក​រលួយ​។​ ចំពោះ​ចំនុច​មួយទៀត​ដែល​ប្រជាពលរដ្ឋ​និយាយ​ពី​ពាក្យបណ្តឹង​ ពួក​គាត់​មិនយឺត​យ៉ាវ​ក្នុង​ការ​ការ​ដោះស្រាយ​ លោក​បណ្ឌិត​ មាស​ នី​ ថា​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​មាន​ស្តង់ដា​ពីរ​ «​នៅ​ក្នុង​លក្ខ​ខ​ណ្ឌ័​នេះ​តុលាការ​ នៃ​ការ​តវ៉ា​របស់​បឹង​កក់​ និង​ បុរី​កីឡា​នេះ​គឺ​សម​ស្រប​ហើយ​ខ្ញុំ​ ក៏​គាំទ្រ​ដែរ​ហើយ​ការ​ធ្វើ​របស់​រដ្ឋាភិបាល​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ខុស​គ្នា​…»​។​​

​មេធាវី​ម្នាក់​ក្នុង​ចំណោម​៦​នាក់​ការពារ​ក្ដី​ ឱ្យ​មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ៤​រូប​ និង​ អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គជ​ប​)​ មួយ​រូប​ បាន​ប្រាប់​ អ្នក​សារព័ត៌មាន​ថា​មនុស្ស​ទាំង​៥​រូប​នេះ​ត្រូវ​បាន​ចោទ​ពី​បទ​សូកប៉ាន់​សាក្សី​ និង​សមគំនិត​សូកប៉ាន់​សាក្សី​។​
​ប៉ុន្តែ​បើ​តាម​គេហទំព័រ​មួយ​ គឺ​លោក​ព្រះរាជអាជ្ញា​រង​ គុ​ជ​ គឹ​ម​ឡុ​ង​ បាន​ចោទ​ជា​ផ្លូវការ​ ប្រឆាំង​មនុស្ស​៥​នេះ​ គឺ​ពី​បទ​ចោទ​មួយ​នេះ​។​ លោក​បន្ត​ថា​ មន្ត្រី​អា​ដ​ហុ​ក​៤​នាក់​ ចោទ​ករណី​សូកប៉ាន់​ សាក្សី​ (​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​)​ ចំណែក​ លោក​ នី​ចរិយា​អគ្គលេខាធិការ​រង​ គជ​ប​ ករណី​សមគំនិត​សូកប៉ាន់​សាក្សី​តាម​មាត្រា​៥៤៨​ នៃ​ក្រមព្រហ្មទណ្ឌ​។​​

​ជាមួយ​គ្នា​នេះ​ លោក​ សឺ​ន​ សាលី​ ជា​មន្ត្រី​អង្គការសហប្រជាជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ ក៏​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ ផង​ដែរ​។​ ​បើ​យោង​ តាម​មាត្រា​៥៤៨​ នៃ​ក្រមព្រហ្មទណ្ឌ​គឺ​ពួក​គាត់​នឹង​មានទោស​ ពី​ ៥​ឆ្នាំទៅ​ ១០​ឆ្នាំ​ ៕

Share

Image
Image
Image