en     km
en     km

មន្ត្រី​​អា​ដ​ហុ​ក ​​៤​នាក់​ប​ញ្ចូ​ន​ទៅ​គុក​ព្រៃ​ស​​ លោក​​ នី​ ចរិយា​​ ទៅ​​ឃុំ​​នៅ​​ស្នង​ការ​​ក្រុងភ្នំពេញ​

Share

ភ្នំពេញ ៖ មេធាវី​ ការពារ​ក្ដី​ឱ្យ​មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ៤​រូប​ និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គជ​ប​)​ មួយ​រូប​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​មនុស្ស​ទាំង​៥​រូប​នេះ​ត្រូវ​បាន​ បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​។

court-arrested-text
​មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ៤​រូប​ និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គជ​ប​)

​តុលាការ​សម្រេច​ ឃុំខ្លួន​ មន្ត្រីជាន់ខ្ពស់​ សមាគម​អា​ដ​ហុ​ក​ទាំង​៤​រូប​នេះ​មាន​លោក​ នី​ សុខា​ លោក​ យី​ សុខសាន្ត​ លោក​ ណៃ​ វង់​ដា​ និង​ លោកស្រី​ លឹ​ម​ មុនី​  ពី​បទ​សូកប៉ាន់​និង លោក​ នី​ ចរិយា​ មន្ត្រី​គជ​ប​ពីបទផ្សំគំនិត ករណី​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ក្រោម​ក្រមព្រហ្មទណ្ឌ​មាត្រា​ ៥៤៨​ មាន​ស្ថាន​ទំងន់ទោស​ ពី​៥​ឆ្នាំទៅ​ ១០​ឆ្នាំ​។​ ​ជាមួយ​គ្នា​នេះ​ លោក​ សឺ​ន​ សាលី​ ជា​មន្ត្រី​អង្គការសហប្រជាជាតិ​ផ្នែក​ សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ ក៏​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ផង​ដែរ​។​ប៉ុន្តែ​លោក​ សឺ​ន​ សាលី​ បាន​គេចខ្លួន​។​​

​អ្នករាយការណ៍​ព័ត៌មាន​ នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ ១០២​ ដែល​ចុះ​ស្រង់​ព្រឹត្តិការណ៍​នេះ​ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ មន្ត្រីជាន់ខ្ពស់​អា​ដ​ហុ​ក​ទាំង​៤​រូប​នេះ​ ត្រូវ​នាំ​ទៅ​ ឃុំខ្លួន​នៅ​ព្រៃ​ស​។​ ចំណែក​លោក​ នី​ ចរិយា​ នាំ​ទៅ​ឃុំ​នៅ​ស្នងការ​នគរបាល​ រាជធានី​ភ្នំពេញ​។​​

​សូម​ជម្រាប​ថា​ ដើមចម​ឱ្យ​មាន​ករណី​របស់​មន្ត្រីជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក​ ឃុំខ្លួន​និង​ឡើង​តុលាការ​ គឺ​ករណី​ ការ​លួច​ថត​សំឡេង​តាម​ទូរស័ព្ទ​និង​ការ​ធ្លាយ​ខ្សែអាត់​សំឡេង​ សេ្ន​ហា​មួយ​ រវាង​ កញ្ញា​ស្រី​មុំ​ និង​ បុរស​ម្នាក់​ដែល​គេ​ថា​ លោក​ កឹ​ម​ សុខា​។​ មុន​ដំបូង​ កញ្ញា​ស្រី​មុំ​ បដិសេធ​ ខ្សែអាត់​នេះ​ គឺ​នាង​ បដិសេធ​ ទាំង​នៅ​ មុខ​សមត្ថកិច្ច​ប៉ូលិស​  នៅ​តុមូល​នៃ​វិទ្យុ​អា​សេរី​ និង​វិ​ដេ​អូ​ របស់​សមាគម​អា​ដ​ហុ​ក​ ប៉ុន្តែ​នៅ​ពេល​នាង​ឡើង​បំភ្លឺ​កាលពី​ថ្ងៃ​ទី​១៩​ មេ​សា​ នាង​បាន​ទទួលស្គាល់​ថា​ជា​សំឡេង​ របស់​នាង​ ជាមួយ​លោក​ កឹ​ម​ សុខា​ ហើយ​នាង​ប្រាប់​តុលាការ​ថា​ លោក​កឹ​ម​ សុខា​ និង​ មន្ត្រី​សង្គម​ស៊ី​វិល​ ណែនាំ​នាង​ កុហក់​សមត្ថកិច្ច​ ករណី​សំឡេង​ខ្សែអាត់​នេះ​ ៕

Share

ព័ត៌មានទាក់ទង

Image