en     km
en     km

លោក​​ នី​​ ចរិយា​​ និង​​មន្ត្រី​អា​ដ​ហុ​ក​ ​៤​នាក់​ទៀត​នឹ​ង​មានទោស​​ ៥​ឆ្នាំទៅ​១០​ឆ្នាំ​​ករណី​ស្រី​មុំ​

Share

​ភ្នំពេញ ៖ មេធាវី​ម្នាក់​ក្នុង​ចំណោម​៦​នាក់​ការពារ​ក្ដី​ឱ្យ​មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ ៤​រូប​ និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គជ​ប​)​ មួយ​រូប​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​មនុស្ស​ទាំង​៥​រូប​នេះ​ត្រូវ​បាន​ចោទ​ពី​បទ​សូកប៉ាន់​សាក្សី​ និង​សមគំនិត​សូកប៉ាន់​សាក្សី​។​​

court-arrested-text
រូបភាពពី ៖ CIC

​ប៉ុន្តែ​បើ​តាម​គេហទំព័រ​Fresh​ News​ គឺ​លោក​ព្រះរាជអាជ្ញា​រង​លោក​ គុ​ជ​ គឹ​ម​ឡុ​ង​ បាន​ចោទ​ជា​ផ្លូវការ​ ប្រឆាំង​មនុស្ស​៥​នេះ​ គឺ​ពី​បទ​ចោទ​មួយ​នេះ​។​ លោក​បន្ត​ថា​ មន្ត្រី​អា​ដ​ហុ​ក​៤​នាក់​ ចោទ​ករណី​សូកប៉ាន់​ សាក្សី​ (​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​)​ ចំណែក​ លោក​ នី​ ចរិយា​អគ្គលេខាធិការ​រង​ គជ​ប​ ករណី​សមគំនិត​សូកប៉ាន់​សាក្សី​ តាម​មាត្រា​៥៤៨​ នៃ​ក្រមព្រហ្មទណ្ឌ​។​​

​មន្ត្រីជាន់ខ្ពស់​ សមាគម​អា​ដ​ហុ​ក​ទាំង​៤​រូប​នេះ​មាន​លោក​ នី​ សុខា​ លោក​ យី​ សុខសាន្ត​ លោក​ ណៃ​ រ៉​ង់​ដា​ និង​ លោកស្រី​ លឹ​ម​ មុន្នី​។​ ជាមួយ​គ្នា​នេះ​ លោក​ សឺ​ន​ សាលី​ ជា​មន្ត្រី​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ ក៏​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ ផង​ដែរ​។​ ​បើ​យោង​ តាម​មាត្រា​៥៤៨​ នៃ​ក្រមព្រហ្មទណ្ឌ​គឺ​ពួក​គាត់​នឹង​មានទោស​ពី​ ៥​ឆ្នាំទៅ​១០​ឆ្នាំ​ ៕

Share

Image
Image
Image