en     km
en     km

​មន្ដ្រី​អា​ដ​ហុ​ក​​ ត្រឡប់​ចូល​​តុលាការ​​វិញ​នៅ​ថ្ងៃនេះ​​ក្នុង​សំណុំរឿង​​ កញ្ញា​ស្រី​មុំ​

Share

​ភ្នំពេញ ៖ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ មន្ដ្រីជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក​ និង​អគ្គលេខាធិការ​រង​គ​.​ជ​.​ប​ មក​កាន់​ តុលាការ​រាជធានី​ភ្នំពេញ​វិញ​ហើយ​ ដើម្បី​បន្ដ​នីតិវិធី​សាកសួរ​ ករណី​ពាក់ព័ន្ធ​រឿងរ៉ាវ​របស់​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​។​

Tolaka-Krong-PP-text
តុលាការក្រុងភ្នំពេញ

​តាម​សេចក្ដីរាយការណ៍​របស់​អ្នករាយការណ៍​ព័ត៌មាន​នៃ​មណ្ឌល​ព័ត៌មាន​ស្ដ្រី​កម្ពុជា​ គឺ​លោក​ នី​ ចរិយា​ អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ លោក​ នី​ សុខា​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​ លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខ​សាន​ និង​លោកស្រី​ លឹ​ម​ មុនី​ ជា​មន្ដ្រីជាន់ខ្ពស់​នៃ​សមាគម​អា​ដ​ហុ​ក​ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ មក​សាកសួរ​បន្ដ​ទៀត​ក្នុង​សំនុំរឿង​ កញ្ញា​ស្រី​មុំ​ នៅ​ថ្ងៃនេះ​។​

​បើ​តាម​អ្នករាយការណ៍​ព័ត៌មាន​ រថយន្ដ​របស់​សមត្ថកិច្ច​ បាន​ដឹក​ពួក​គាត់​ទាំង​ប្រាំ​រូប​នេះ​ ចេញពី​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ស្ថិត​នៅ​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម​ ហើយ​បាន​ដឹក​មក​តុលាការ​រាជធានី​ភ្នំពេញ​ នៅ​ម៉ោង​៨​ព្រឹក​ នៅ​ថ្ងៃ​ច័ន្ទ​ទី​០២​ឧសភា​នេះ​។​

​តាម​សេចក្ដីរាយការណ៍​ដដែល​នេះ​ រថយន្ដ​ដឹក​អ្នក​ទាំងនោះ​ សំដៅ​បើក​ចូល​បរិវេណ​តុលាការ​ យ៉ាង​លឿន​ ដោយ​មិន​អោយ​មនុស្ស​នៅ​ខាងក្រៅ​របង​បានឃើញ​ជន​ត្រូវ​ចោទ​ទាំងនោះ​ទេ​។​

​ជន​ត្រូវ​ចោទ​ទាំងនេះ​ ទទួល​រង​ការ​ដាក់បន្ទុក​ ដោយ​ការ​ឆ្លើយ​ដាក់​របស់​ កញ្ញា​ស្រី​មុំ​ ហើយ​ពួក​គាត់​ ជា​អ្នកទិញ​ទឹកចិត្ត​ និង​ណែនាំ​ឱ្យ​កញ្ញា​ បដិសេធ​ខ្សែអាត់​សម្លេង​ស្នេហា​រវាង​បុរស​ម្នាក់​ដែល​គេ​ថា​ជា​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​ គណបក្ស​សង្គ្រោះ​ជាតិ​។​ ​ក្នុង​ សំណុំរឿង​កញ្ញា​ស្រី​មុំ​ នេះ​មេឃុំ​ម្នាក់​ មក​ពី​គណបក្សប្រឆាំង​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ ផ្ដល់​សំណូក​ ឱ្យ​ កញ្ញា​ស្រី​មុំ​ ឆ្លើយ​បដិសេធ​សមត្ថកិច្ច​ ជា​ថ្នូរ​នៃ​ការ​ផ្ដល់​លុយ​៥០០​ដុល្លារ​ ៕

Share

Image
Image
Image