en     km
en     km

តុលាការ​​នឹង​​បន្ត​​សាក​សួរ​​មន្ត្រី​​អា​ដ​ហុ​ក​​ និង​មន្ត្រី​​ គ​.​ជ​.​ប​ ​នៅ​ថ្ងៃ​ទី​២​​ ស្អែក​នេះ​

Share

ភ្នំពេញ ៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​បញ្ជូន​មន្ត្រី​អា​ដ​ហុ​ក​ និង​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​វិញ​ នៅ​ម៉ោង​ប្រមាណ​ជិត​៨​ យប់​ថ្ងៃ​ទី​០១​ ខែឧសភា​ បន្ទាប់​ពី​ធ្វើការ​សាកសួរ​អស់​រយៈពេល​ពេញ​មួយ​ថ្ងៃ​ ។​តុលាការ​នឹង​បន្ត​ការ​សាកសួរ​ពួក​គាត់​ទៀត​នៅ​ថ្ងៃ​ទី​ ០២​ ឧសភា​។​

Tolaka-Krong-PP-text
​សាលាដំបូង​រាជធានី​ភ្នំពេញ​

​មន្ដ្រីជាន់ខ្ពស់​អា​ដ​ហុ​ក​៤​ រូប​នោះ​ គឺ​ លោក​ នី​ សុខា​ លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខសាន្ដ​ លោកស្រី​ លឹ​ម​ មុនី​ រួម​ទាំង​ លោក​ នី​ ចរិយា​ អតីតមន្ត្រី​អា​ដ​ហុ​ក​ ហើយ​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​។​

​មេធាវី​ការពារ​ក្តី​ឲ្យ​មន្ត្រី​អា​ហុ​ក​ម្នាក់​នៅ​ក្នុង​ចំណោម​៦​នាក់​គឺ​ អ្នកស្រី​ គា​ សុផល​ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​ការ​សាកសួរ​ថា​ សាលាដំបូង​រាជធានី​ភ្នំពេញ​នឹង​បន្ត​ការ​សាកសួរ​កូនក្តី​របស់​អ្នកស្រី​ទាំង​៤​រូប​ រួម​អគ្គលេខាធិការ​ គ​.​ជ​.​ប​ នៅ​ថ្ងៃ​ទី​ ០២​ ឧសភា​ បន្ត​ទៀត​។​

​អ្នកស្រី​សង្ឃឹមថា​ តុលាការ​នឹង​ទម្លាក់​ចោលការ​ចោទប្រកាន់​ទៅ​លើ​កូនក្តី​របស់​អ្នកស្រី​ឲ្យ​មាន​សេរីភាព​វិញ​ ព្រោះ​កូនក្តី​របស់​អ្នកស្រី​ មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ឡើយ​។​ អ្នកស្រី​ បង្ហាញ​ក្តី​សង្ឃឹម​បែប​នេះ​ ក៏​ព្រោះ​មើលឃើញ​ថា​ លិខិត​របស់​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​គឺជា​ការ​មួលបង្កាច់​កូនក្តី​របស់​អ្នក​ស្ត្រី​យ៉ាង​ពិតប្រាកដ​ ៕

Share

Image
Image
Image