en     km
en     km

សម្ដេច​ ​ហ៊ុន​​ សែន​ ​ថា​​គណបក្ស​​ CNRP​ ​បោក​ប្រាស់​​ព្រះមហាក្សត្រ​

Share

ភ្នំពេញ ៖ ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​បាន​ថ្លែង​រិះគន់​ទៅ​លើ​ ​គណបក្សប្រឆាំង​ធំ​មួយ​នៅ​កម្ពុជា​ដែល​គេ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ថា​បាន​ បោកប្រាស់​ព្រះមហាក្សត្រ​ ដោយសារ​តែ​បាន​ទូល​ថ្វាយ​ទៅ​ព្រះ​អង្គ​ថា​កំ​ដៅ​នយោបាយ​​នៅ​កម្ពុជា​កំពុង​ឡើង​ក្ដៅ​យ៉ាង​ខ្លាំង​។​

Samdach-Hun-Sen-text
សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ដូចនេះ​ នៅ​ក្នុង​ពិធី​អបអរសាទរ​ទិវា​ពលកម្ម​អន្ដរជាតិ​ ១​ឧសភា​លើក​ទី​១៣០​ នៅ​ខេត្ត​ព្រះ​សីហ​នុ​។​ ​នៅ​ចំពោះ​មុខ​ហ្វូង​កម្មករ​ជា​ច្រើន​រយ​ពាន់​នាក់​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ ​ដូចនេះ​ថា​មេ​បក្ស​ប្រឆាំង​កំពុង​តែ​ដើរ​លេង​នៅ​ក្រៅប្រទេស​ ដែល​រឿង​អី​កំ​ដៅ​នយោបាយ​ ​នៅ​កម្ពុជា​ឡើង​ក្ដៅ​ខ្លាំង​នោះ​គឺជា​ការ​បោកប្រាស់​ព្រះមហាក្សត្រ​។​

​កាលពី​ថ្ងៃ​ទី​២៨​មេ​សា​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៣​រូប​បាន​ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ​ដោយ​ទូល​ថ្វាយ​ថា​៖ ​សភាពការណ៍​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ដែល​អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ​ ដែល​ធានា​ដោយ​រដ្ឋ​ម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ស្ថានការណ៍​ដុនដាប​ពេល​នេះ​ បើ​គ្មាន​ដំណោះស្រាយ​ទាន់​ពេលវេលា​នោះ​ទេ​ នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ដើរ​ថយក្រោយ​វិល​ទៅ​រក​អតីតកាល​ជា​មិន​ខាន​ ដោយសារ​ស្ថាប័ន​ជាតិ​កំពូលៗ​ដូច​ជា​ស្ថាប័ន​សភា​ ស្ថាប័ន​តុលាការ​និង​ស្ថាប័នរដ្ឋ​មួយ​ចំនួន​មានដំណើរ​ការ​មិន​ប្រក្រតី​និង​បាត់បង់​ឯករាជ្យ​ភាព​របស់​ខ្លួន​…”​។​

​ទោះជា​យ៉ាងនេះ​ក្ដី​អ្នកវិភាគ​មួយ​ចំនួន​យល់​ស្រប​និង​ការ​ចេញ​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ពួក​គេ​លើក​ឡើង​ ថា​ការ​ចាប់ខ្លួន​​អ្នកតំណាង​រាស្ដ្រ​ អ៊ុំ​ សំ​អាន​ និង​ការ​ឃុំខ្លួន​មន្ដ្រី​អង្គការ​សង្គម​ស៊ី​វិល​និង​មន្ដ្រី​ គ​ ជ​ ប​ គឺជា​ការ​បង្ហាញ​ថា​ស្ថានភាព​នយោបាយ​ពិតជា​ធ្លាក់​ដល់ក​ម្រឹត​គួរ​ឲ្យ​ព្រួយបារម្ភ​ពី​ត​មែន​ ៕

Share

Image
Image
Image