loader

តំណាង​សហជីព​ សង្គម​ស៊ី​វិល​ នឹង​រៀបចំ​ទិវា​ពលកម្ម​អន្ដរជាតិ​នៅ​ថ្ងៃ​ទី​ ០១​ ឧសភា​ស្អែក​នេះ​

ភ្នំពេញ​៖​ តំណាង​សហជីព​ និង​ សង្គម​ស៊ី​វិល​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​គ្រោង​នឹង​រៀបចំ​ទិវា​ពលកម្ម​អន្ដរ​ជាតិ​ទី​ ១៣០​ ក្រោម​ប្រធានបទ​ «​សិទ្ធិ​កម្មករ​ និង​ សេរីភាព​សមាគម​»​ នៅ​ថ្ងៃអាទិត្យ​ ទី​ ០១​ ខែឧសភា​ស្អែក​​នេះ​ ។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​តំណាង​កម្មករ​ តំណាង​សហព័ន្ធ​សហជីព​ សមាគម​ ព្រមទាំង​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ ធ្វើ​ការងារ​ពាក់ព័ន្ធ​។​ កម្មវិធី​នៅ​ថ្ងៃស្អែក​នឹង​មានការ​ថ្លែង​សារសំខាន់ៗ​ពី​តំណាង​កម្មករ​ក្នុង​វិស័យ​នីមួយៗ​ ព្រមទាំង​ដាក់​ញត្តិ​ទៅ​កាន់​ក្រសួង​ការងារ​ផង​ដែរ​ ។

Worker-WMC
សេចក្តីប្រកាសព័ត៌មានរបស់​តំណាង​សហជីព​ សង្គម​ស៊ី​វិល​ និង​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ (រូបតំណាង)

​តំណាង​សហជីព​ សង្គម​ស៊ី​វិល​ និង​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​រំពឹង​ថា​នឹង​មាន​អ្នកចូលរួម​ចំនួន​ ១,៥០០​ នាក់​មក​ពី​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ វិស័យ​ផលិត​ស្បែកជើង​ វិស័យ​ចំណីអាហារ​ សេវាកម្ម​ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ គ្រូ​ប​ង្រៀ​ កសិករ​ កម្មករ​សំណង់​ អ្នកទេសចរ​ ព្រម​យុវជន​ផង​ដែរ​ ។​

​កម្មវិធី​នេះ​នឹង​ចាប់ផ្ដើម​នៅ​វេលា​ម៉ោង​ ៧​ :​ ៣០​ នា​ព្រឹក​ ។​ អ្នកចូលរួម​ទាំងអស់​នឹង​ជួបជុំ​គ្នា​នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច​ និង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

បទវិភាគ៖ កំណាព្យ«វិលវិញឬអូន»ឆ្លុះបញ្ចាំងរបៀបស្លៀកពាក់ពីអតីតនិងបច្ចុប្បន្នបង្ហាញភាពអន្តរធាននៃគំនិតជឿលឿនបែបបុគ្គលនិយម

ក្នុងបទវិភាគរបស់លោក កែវ សុខា នៅថ្ងៃនេះលោកសូមល[...]

ស្រ្តីគួរយកចិត្តទុកដាក់ពិនិត្យរកមើលជំងឺបេះដូងរបស់ទារកពីកំណើត

ភាពមិនប្រក្រតីនៃរចនាសម្ព័ន្ធរបស់បេះដូង គឺជាជំ[...]

លោក មាជ សុវណ្ណរ៉ា ប្រកាសរកមេធាវីការពារក្ដីដល់ លោក យឹម ស៊ីន និងលោក ហ៊ុន កុសល

  លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល អ្នកគាំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x