en     km
en     km

អង្គការ​​អន្តរ​ជាតិ​​មួយ​​ទាមទា​​ ឱ្យ​​ EU​ ​ជួយ​​បញ្ចប់​​ការ​​គាប​សង្កត់​​លើ​​ក្រុមប្រឆាំង​នៅ​កម្ពុជា​

Share

​អង្គការ​អន្តរជាតិ​មួយ​ឈ្មោះ​ថា​ សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​ FIDH​ សហការ​ជាមួយ​ អង្គការសិទ្ធិមនុស្ស​ ក្នុងស្រុក​ ចំនួន​២​ បាន​ ទាមទារ​រួម​គ្នា​ឱ្យ​សហភាព​អឺរ៉ុប​  ជំរុញ​ ទៅ​ រដ្ឋាភិបាល​សម្ដេច​ហ៊ុន​សែន​ ត្រូវ​ បញ្ចប់​ការ​គាប់សង្កត់​ការ​ធ្វើ​ទុក​បុក​ម្នេញ​ការ​ចាប់ខ្លួន​ លើ​ក្រុមប្រឆាំង​ នៅ​កម្ពុជា​។​ នេះ​ បើ​យោង​តាម​ សេចក្ដីថ្លែងការណ៍​ របស់​អង្គការ​អន្តរជាតិ​នេះ​ ដែល​មាន​មូលដ្ឋាន​ នៅ​ក្រុង​បាងកក​ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៩​មេ​សា​។​

licadho-adhoc-fiidh-text

​ប្រធាន​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​  Karim​ Lahidji​ បាន​ទទូច​ថា​ នៅ​ក្នុង​កិច្ចប្រជុំ​ ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២​ ដល់​ ថ្ងៃ​ទី​៤​ ឧសភា​ជាមួយ​ រដ្ឋាភិបាល​គឺ​តំណាង​សហភាព​ អឺរ៉ុប​ ត្រូវ​ បញ្ជូន​សារ​ចំៗ​ និង​ខ្លាំងៗ​ ប្រាប់​ទៅ​ រដ្ឋការ​ សម្ដេច​ហ៊ុន​ សែន​ ថា​ការ​គាបសង្កត់​ ការ​បង្ក្រាប​ ខាង​នយោបាយ​ ទៅ​លើ​ ក្រុមប្រឆាំង​ ត្រូវ​តែ​បញ្ចប់​ ហើយ​ត្រូវ​ដោះ​លែង​សកម្មជន​ និង​តំណាងរាស្ត្រ​ បក្ស​ ប្រឆាំង​ទាំងអស់​ដោយ​គ្មាន​លក្ខខណ្ឌ​។

​​បើ​តាម​ គេហទំព័រ​របស់​ អង្គការ​លី​កាដូ​  សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស​   បាន​ចេញ​សេចក្ដីថ្លែងការណ៍​ដូចនេះ​ គឺ​ធ្វើ​ឡើង​ ជាមួយ​ អង្គការ​ ការ​សិ​ទិ្ធ​មនុស្ស​លី​ការ​ដូ​ និង​ សមាគម​ ការពារ​សិ​ទិ្ធ​មនុស្ស​ អា​ដ​ហុ​ក​។​

​វិទ្យុ​ស្ត្រី​ មិន​ទាន់​សុំ​ ប្រតិកម្ម​ ឆ្លើយ​តប​ពី​មន្ត្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច​ នៅឡើយ​ នៅ​ពេល​នេះ​។

​​គិត​ម​ដល់​ពេល​នេះ​ សកម្មជន​ រួម​នឹង​មន្ត្រីជាន់ខ្ពស់​ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​គេ​ហៅ​ថា​ គណបក្ស​ ប្រឆាំង​គឺ​មាន​ចំនួន​ ១៦​នាក់​  ត្រូវ​បាន​កាត់ទោស​ និង​ឃុំខ្លួន​នៅ​ ពន្ធនាគារ​ព្រៃ​ស​ ហើយ​ ក្នុង​នោះ​ លោក​ អ៊ុំ​ សំ​អាន​ ជា​តំណាងរាស្ត្រ​ មាន​អភ័យ​ឯក​សិទ្ធ​សភា​ ត្រូវ​បាន​ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី​១០​មេ​សា​ ករណី​ ជាប់​ពាក់ព័ន្ធ​ ផែនទី​ ព្រំដែន​ ជាមួយ​ប្រទេស​វៀតណាម​  ៕

Share

Image
Image
Image