en     km
en     km

ACU​ សម្រេច​​ចោទ​​មន្ត្រី​​អា​ដ​ហុ​ក ​​៤​រូប​ករណី​ពុក​​រលួយ​​លុយ​ (​២០៤​ដុល្លារ)​​ពាក់ព័ន្ធ​ក​ញ្ញា ​ស្រី​មុំ

Share

​ភ្នំពេញ ៖ នៅ​ទី​ផុត​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ACU​ សម្រេច​ ចោទប្រកាន់​ និង​ឃុំខ្លួន​ជា​ផ្លួ​វ​ការ​ មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​៤​ រូប​ ករណី​ពុក​រលួយ​ នូវ​ទឹកប្រាក់​ (២០៤​ដុល្លារ)​ពាក់ព័ន្ធ​ កញ្ញា​ខុ​មចាន់​តារា​ទី​ហៅ​ស្រី​មុំ​។ ​​លោក​ឱម ​យិ​ន​ទៀង​ ប្រធាន​អង្គភាព​ ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​បញ្ជាក់​ដូចនេះ​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ មួយ​នៅ​មុន​នេះ​បន្តិច​។​

acu-text
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ACU​

​លោក​ ឱម​ យិ​ន​ទៀង​បាន​ បញ្ជាក់​ថា​ អ្វី​ដែល​រក​ឃើញ​កំហុស​នោះ​ គឺ​ លុយ​ ប្រគល់​ឱ្យ​ កញ្ញា​ ស្រី​មុំ​ ដោយ​មន្ត្រី​ Adhoc​ ទាំងនេះ​ជាប់​ពាក់ព័ន្ធ​។​​

​លោក​ ធន​ សារាយ​ ប្រធាន​ សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ទី​២៥​ មេ​សា​ថា​ លុយ​២០៤​ដុល្លារ​នេះ​ពិតជា​ ស្ថាប័ន​របស់​លោក​ ឱ្យ​ ទៅ​ កញ្ញា​ស្រី​មុំ​ មែន​ ប៉ុន្តែ​លោក​ថា​ ព្រោះ​កញ្ញា​ បាន​ធ្វើ​ពាក្យសុំ​ត្រឹមត្រូវ​ ហើយ​ម្យ៉ាងទៀត​ វា​ស្ថិត​ នៅ​ក្នុង​គម្រោង​របស់​ សមាគម​លោក​ជួយ​អ្នក​ក្រីក្រ​។​​

​សូម​ជម្រាប​ថា​ មេឃុំ​ម្នាក់​នៃ​ គណបក្ស​ ប្រឆាំង​ គឺ​លោក​ ស៊ា​ង​ ចែត​ ក៍​ត្រូវ​បាន​ឃុំ​នៅ​ព្រៃ​ស​ ករណី​ពាក់ព័ន្ធ​ការ​យក​លុយ​ ៥០០​ដុល្លារ​ ទៅ​ឱ្យ​ ក​ញ្ញ​ស្រី​មុំ​។​​

​មន្ត្រី​អា​ដ​ហុ​ក​ទាំង​ ៤​រូប​នេះ​ នឹង​ត្រូវ​នាំ​ខ្លួន​ទៅ​កាន់​តុលាការ​ដើម្បី​ ចោទប្រកាន់​ជា​ផ្លូវការ​នៅ​ ថ្ងៃនេះ​។​ ចំណែក​លោក​នី​ ចរិយា​ អតីត​ មន្ត្រី​ជាន់​ ខ្ពស់​ អា​ដ​ហុ​ក​ ហើយ​ បច្ចុប្បន្ន​ជា​ អគ្គលេខាធិការ​រង​ គជ​ប​ នៅ​មិន​ទាន់​ដឹង​ថា​ លោក​រង​បទ​ចោទ​អ្វី​នោះ​ទេ​ ខណៈ​លោក​ កំពុង​ឃុំ​ខ្លូ​ន​ នៅ​ACU​ ផង​ដែរ​ ៕​

Share

Image
Image
Image