en     km
en     km

ប្រធាន​អា​ដ​ហុ​ក​ រៀបចំ​មេធាវី​៥​រូប​ចូល​ការពារ​មន្ដ្រី​របស់​ខ្លួន​ដែល​ACU​ឃុំ​

Share

ភ្នំពេញ ៖ ​លោក​ ធន​ សារាយ​ ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ លោក​បាន​សម្រេច​ប​ញ្ចូ​ន​មេធាវី​៥​រូប​ ទៅ​ការពារ​ខ្លួន​មន្ដ្រី​របស់​ខ្លួន​ចំនួន​៥​នាក់​ ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ សម្រេច​ឃុំខ្លួន​ដើម្បី​បន្ដ​ការ​សាកសួរ​បន្ថែម​ទៀត​នៅ​ថ្ងៃនេះ​។​

TUN-SARAY-acu-text
​លោក​ ធន​ សារាយ​ ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក

លោក​ ធន​ សារាយ​ បាន​ថ្លែង​ដូចនេះ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ គឺ​បន្ទាប់​ពី​លោក​ បាន​ដាក់​សំណើរ​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​ អោយ​ទទួលយក​មេធាវី​ការពារ​មន្ដ្រី​របស់​ខ្លួន​ ដែល​រង​ការ​ចោទប្រកាន់​ថា​នៅ​ពីក្រោយ​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ករណី​ចោទ​ថា​ ភូតភរ​សមត្ថកិច្ច​ ជុំវិញ​សម្លេង​ខ្សែអាត់​ស្នេហា​ រវាង​កញ្ញា​ជាមួយ​និង​បុរស​ម្នាក់​ដែល​គេ​ថា​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​។​

​​មន្ដ្រីជាន់ខ្ពស់​អា​ដ​ហុ​ក​ប្រាំ​រូប​ គឺ​ លោក​ នី​ សុខា​ លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខសាន្ដ​ លោកស្រី​ លឹ​ម​ មុនី​ និង​លោក​ នី​ ចរិយា​ អតីតមន្ដ្រី​អា​ដ​ហុ​ក​ និង​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង​គ​.​ជ​.​ប​ ពួក​គាត់​ត្រូវ​បាន​ ACU​ សម្រេច​ឃុំ​ខ្ឡួ​ន​ ជា​ផ្លូវការ​នៅ​ម៉ោង​៨​យប់​ នៅ​ថ្ងៃ​ម្សិលមិញ​។​ ក្នុង​រយៈពេល​៧២​ម៉ោង​ បើ​ពុំនោះ​ទេ​ មនុស្ស​ទាំង​ប្រាំ​នាក់​នេះ​ និង​ត្រូវ​នាំ​ទៅ​តុលាការ​ដើម្បី​ចោទប្រកាន់​ជា​ផ្លូវការ​ ៕

Share

Image
Image
Image