en     km
en     km

កញ្ញា​ ​ខុ​ម​​ ចាន់​តារា​ទី​ ​ហៅ​ស្រី​មុំ​​ ​ស្ថិត​នៅ​​​ក្នុង​​​ការ​សាកសួរ​​​នៅ​តុលាការ​​​រាជធានី​​ភ្នំពេញ​

Share

​ភ្នំពេញ ៖ កញ្ញា​ ខុ​មចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ដែល​បាន​វាយបក​ទៅ​លើ​ លោក​ កឹ​ម​ សុខា​ និង​មន្ដ្រី​អង្គការ​ សង្គម​ស៊ី​វិល​មួយ​ចំនួន​ ថា​ ណែនាំ​អោយ​កញ្ញា​ កុហក់​ តុលាការ​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ សាកសួ​របស់​តុលាការ​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃនេះ​។​

sreymom-text
កញ្ញា​ ខុ​មចាន់​តារា​ទី​ ហៅ​ស្រី​មុំ​

​តាម​ប្រភព​ព័ត៌មាន​ពី​អ្នករាយការណ៍​ព័ត៌មាន​ឱ្យ​វិទ្យុ​ស្ដ្រី​FM102​ គឺ​ កញ្ញា​ ស្រី​មុំ​ បាន​ទៅ​ដល់​ តុលាការ​តាំងពី​ម៉ោង​៧​ព្រឹក​ ហើយ​ពេល​នេះ​ស្ថិត​នៅ​ក្នុង​បន្ទប់​សាកសួរ​ លើ​សំណុំរឿង​ ដែល​កញ្ញា​ ធី​ សុវណ្ណ​ថា​ ប្ដឹង​ថា​បាន​បរិហារកេរ្តិ៍​កញ្ញា​ ជាមួយ​និង​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​។​ ​ទោះជា​យ៉ាងនេះ​ក្ដី​ នេះ​ជា​លើក​ទី​ពីរ​ហើយ​ ដែល​កញ្ញា​ ស្រី​មុំ​ ត្រូវ​បាន​តុលាការ​កោះហៅ​ មក​ បំភ្លឺ​ បន្ទាប់​ពី​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៩​មេ​សា​។​

កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ពេល​នោះ​បាន​ទទួលស្គាល់​សម្លេង​ខ្សែអាត់​របស់​នាង​ជាមួយ​ លោក​ កឹ​ម​ សុខា​ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ កញ្ញា​ បាន​សារភាព​ថា​ លោក​ កឹ​ម​ សុខា​ និង​មន្ដ្រី​អា​ដ​ហុ​កមួយ​ចំនួន​  បាន​បង្គាប់​ឱ្យ​ កញ្ញា​ ភូត​កុហក់​តុលាការ​  ដែល​បញ្ហា​នេះ​នាំ​អោយ​មានការ​កោះហៅ​ មន្ដ្រី​អា​ដ​ហុ​ក​ចំនួន​៦​រូប​ មក​កាន់​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ACU​ និង​លោក​ នី​ ចរិយា​ ផង​ដែរ​ អតីត​ប្រធាន​ផ្នែក​ស៊ើប​អ​ង្គេ​ត​ របស់​សមាគម​អា​ដ​ហុ​ក​ ដែល​បច្ចុប្បន្ន​ ជា​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​។​

​នៅ​ថ្ងៃនេះ​ ពួក​គាត់​អាច​និង​ត្រូវ​នាំ​ខ្លួន​ទៅ​តុលាការ​ បើសិនជា​ACU​ ចោទ​ពួក​គាត់​ជា​ផ្លូវការ​នោះ​។​
​យ៉ាងណា​ក៏​ដោយ​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ បាន​ដាក់​ពាក្យបណ្ដឹង​ទាមទារ​សំណងជម្ងឺ​ចិត្ត​៣០​ម៉ឺន​ដុល្លារ​ ដែល​កញ្ញា​ថា​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​ សេចក្ដី​ថ្លៃថ្នូរ​ របស់​កញ្ញា​ ដោយសារ​តែ​សន្យា​ថា​ ទិញ​ផ្ទះ​អោយ​នាង​នៅ​ តែ​បែរជា​លោក​ កឹ​ម​ សុខា​ មិន​ទិញ​អោយ​នោះ​ ៕​

Share

Image
Image
Image