loader

មន្ត្រី​នគរបាល​ ​៖​ ​ដើម​ខែ​ឧសភា​​ប៉ូ​លី​ស​នឹង​រឹត​បន្តឹង​​ថែម​ទៀត​​ ចំពោះការ​ផាកពិន័យ​​ច្បាប់​ចរាចរណ៍​

​ភ្នំពេញ ៖ លោក​ ទី​ ឡុ​ង​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្ដាប់ធ្នាប់​សាធារណៈ​ បាន​ឱ្យ​​ដឹង​​ថា​ នៅ​ថ្ងៃ​ទី ​០១​ ខែឧសភា​ ឆ្នាំ ​២០១៦​ ខាង​មុខ​ ប៉ូ​លី​ស​ចរាចរណ៍​នឹង​រឹត​បន្តឹងបន្ថែម​ទៀត ចំពោះ​ការ​ផាកពិន័យ​អ្នក​មិនគោរពច្បាប់​ចរាចរណ៍​បន្ទាប់​ពី​ការ​ដាក់​ឱ្យ​អនុវត្ត​នៅ​ខែមករា​ ដើមឆ្នាំ ២០១៦ ។​

police-text
រូបភាពពី Facebook នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ

​លោក​ ទី​ ឡុ​ង​ បាន​ថ្លែងដូច្នេះ​ នៅ​ពេល​លោក​ចុះ​អនុវត្ត​ការងារ​ជាមួយនៅ​ក្រុង​តា​ខ្មៅ​ នាថ្ងៃ​ទី ​២៨ ​ខែមេសា​ ឆ្នាំ​២០១៦​ នេះ ។​ ​លោក​ ទី​ ឡុ​ង​ បានឱ្យ​ដឹង​ទៀត​ថា ​ការ​រឹត​បន្តឹង​ចំពោះការផាកពិន័យនេះ​គឺ​ ធ្វើ​ឡើង​ដោយសារ​តែ​ប្រជាពលរដ្ឋ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​មាន​កម្រិតនៅឡើយ​។​

​គួរ​បញ្ជាក់​ថា​ ច្បាប់​ចរាចរណ៍​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​ចាប់ពី​ដើម​ខែមករា​ ឆ្នាំ ​២០១៦​ រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង​បួន​ខែ​ហើយ​ ។​ តាម​រយៈ​ការ​រឹត​បន្តឹង​ច្បាប់​ច​រា​ចរណ៍​រយៈពេល​ជិប្រាំ​ខែ​នេះ​  មន្ដ្រី​អង្គការ​ធ្វើការ​លើ​រឿង​ចរាចរណ៍​ទទួលស្គាល់​ថា​ ប្រជាពលរដ្ឋ​ភាគច្រើន​ ​មានការ​យល់​ដឹង​ច្រើន​ពី​ច្បាប់​និង​ការ​ផាកពិន័យ​ផ្សេង​ៗ​ ប៉ុន្ដែ​ការ​អនុវត្ត​នៅ​តែពុំទាន់មាន​ប្រសិទ្ធិ​ភាព​ ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x