en     km
en     km

មន្ត្រី​​អា​ដ​ហុ​ក​​៤​​នាក់​​ និង​លោក​ នី​ ចរិយា ​នៅ​​តែ​​ស្ថិត​​នៅ​​ក្នុង​​ACU​ ឬក៏ត្រូវទៅកាន់តុលាការ

Share

​ភ្នំពេញ ៖ ការ​ចោទសួរ​ មន្ត្រីជាន់ខ្ពស់​សមាគម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​និង​លោក​នី​ ចរិយា​ អគ្គ​លេខា​រង​គជ​ប​ ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ACU​ នៅ​តែ​បន្ត​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ដែល​គេ​គិត​ថា​ បើ​រយៈពេល​ ៧២​ម៉ោង​ អាច​នឹង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​ ដើម្បី​ធ្វើការ​ចោទប្រកាន់​។​

Nivongda-wife
ភរិយារបស់​លោក​ ណៃ​ វង់​ដា​ ព្រឹក​មិ​ញ​នេះ​បាន​ យក​ថ្នាំពេទ្យ​មក​ឱ្យ​ ប្ដី​ នៅ​ACU​

​មន្ត្រី​សមាគម​អា​ហុ​ក​ លោក​ ឡាក់​គី​ បាន​ ប្រាប់​វិទ្យុ​ស្ត្រី​FM​ 102​ ថា​ មន្ត្រីជាន់ខ្ពស់​អា​ដ​ហុ​ក​ទាំង​៤​ រូប​ មាន​លោក​ នី​ សុខា​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​ លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខសាន្ត​ អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​ និង​ លោកស្រី​ លឹ​ម​មុនី​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​ នៅ​មិន​ទាន់​ មក​កាន់​ កន្លែងធ្វើការ​ទេ​នៅ​ថ្ងៃ​ ប៉ុន្តែ​លោក​ថា​ ពួក​គាត់​ ត្រូវ​ ACU​ សាកសួរ​បន្ត​ទៀត​ ។​

​តាម​អ្នករាយការណ៍​ព័ត៌មាន​ របស់​ ស្ត្រី​FM​ 102​ ដែល​បាន​ ចុះ​រាយការណ៍​ព័ត៌មាន​នៅ​ទីនោះ​ បាន​ ប្រាប់​ថា​ ប្រពន្ធ​របស់​លោក​ ណៃ​ វង់​ដា​ ព្រឹក​មិ​ញ​នេះ​បាន​ យក​ថ្នាំពេទ្យ​មក​ឱ្យ​ ប្ដី​ នៅ​ACU​។​ ចំណែក​លោក​ នី​ ចរិយា​ អតីត​ប្រធាន​ផ្នែក​ ស៊ើបអង្កេត​នៃ​សមាគម​អា​ដ​ហុ​ក​ និង​ បច្ចុប្បន្ន​ជា​អគ្គ​លេខា​រង​គជ​ប​ ក៏​ស្ថិត​នៅ​ក្នុង​ ACU​ ផង​ដែរ​។​

​តាម​ក្រមព្រហ្មទណ្ឌ​ ACU​ នឹង​នាំ​ខ្លួន​ មនុស្ស​៥​នាក់​នេះ​ទៅ​តុលាការ​ ឬ​ត្រូវ​ដោះ​លែង​ ប្រ​សិន​ បញ្ចប់​ការ​សាកសួរ​ ព្រោះ​ពេលវេលា​នៃ​ការ​សាកសួរ​ឬ​ឃុំខ្លួន​ នឹង​មាន​រយៈពេល​៧២​ម៉ោង​នៅ​ថ្ងៃនេះ​។​

​អ្នក​ទាំង​៥​នាក់​នេះ​ ត្រូវ​បាន​ACU​ កោះហៅ​ មក​សាកសួរ​រយៈពេល​២​ថ្ងៃ​មក​ហើយ​ ករណី​ចោទ​ថា​ ណែនាំ​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ កុហក​សមត្ថកិច្ច​ រឿង​សំឡេង​ខ្សែអាត់​ ស្នេហា​ របស់​បុរស​ម្នាក់​ដែល​គេ​ថា​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ៕​

Share

Image
Image
Image