សភាប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍បានអនុម័ត ច្បាប់សមាគម អង្គការសង្គមស៊ីវិល ដែលក្រុមសិទ្ធិមនុស្សនិងអាមេរិក រិះគន់ថា មានលក្ខណៈរឹតត្បិត សេរីភាព យ៉ាងខ្លាំង ទោះជា មានការបន្ធូរ បន្ថយ ខ្លះក៏ដោយ ។
ក្រសួងការបរទេសអាមេរិក និងក្រុមសិទ្ធិមនុស្ស បានហៅច្បាប់ថ្មីនេះ ថាជាឧបករណ៍មួយ ដើម្បីបង្ក្រាប សង្គមស៊ីវិល ព្រោះមាត្រាខ្លះ បានតម្រូវឱ្យដាក់ពាក្យសុំ មុនធ្វើសកម្មភាព អ្វីមួយ កំណត់អាណត្តិ ៥ឆ្នាំម្ដង និងត្រូវប្រកាស ហិរញ្ញវត្ថុ ហើយនឹងត្រូវបង្ក្រាបបើ សកម្មភាព ប្រឆាំងនឹង រដ្ឋ។
តាម ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ីនហួ សមាគម អង្គការសង្គមស៊ីវិល នៅប្រទេសចិន មានជាង ៧០០០។ ប្រភពដដែលនេះ បានឱ្យដឹងថា សភាមិនបានពិភាក្សាលម្អិតច្រើនទេ។
ប្រទេសចិន ដឹកនាំដោយបក្សកុម្មុយនិស្ត ដែលមិនបើកឱ្យមានសេរីភាព សម្ដែងមតិ ឬ សេរីភាព ពហុបក្ស ឡើយ ៕
ប្រភព:BBC