en     km
en     km

ចិន​អនុម័ត​ច្បាប់​ អង្គការ​សង្គម​ស៊ី​វិល​ ដែល​មាន​លក្ខណៈ​រឹតត្បិត​សេរីភាព​យ៉ា​ខ្លាំង​

Share

​សភា​ប្រទេស​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​អនុម័ត​ ច្បាប់​សមាគម​ អង្គការ​សង្គម​ស៊ី​វិល​ ដែល​ក្រុម​សិទ្ធិ​មនុស្ស​និង​អា​មេ​រិ​ក​ រិះគន់​ថា​ មាន​លក្ខណៈ​រឹតត្បិត​ សេរីភាព​ យ៉ាង​ខ្លាំង​ ទោះជា​ មានការ​បន្ធូរ​ បន្ថយ​ ខ្លះ​ក៏​ដោយ​ ។​

china-text
រូបភាពពី AFP

​ក្រសួងការបរទេស​អា​មេ​រិ​ក​ និង​ក្រុម​សិទ្ធិ​មនុស្ស​ បាន​ហៅ​ច្បាប់​ថ្មី​នេះ​ ថា​ជា​ឧបករណ៍​មួយ​ ដើម្បី​បង្ក្រាប​ សង្គម​ស៊ី​វិល​ ព្រោះ​មាត្រា​ខ្លះ​ បាន​តម្រូវ​ឱ្យ​ដាក់​ពាក្យសុំ​ មុន​ធ្វើ​សកម្មភាព​ អ្វីមួយ​ កំណត់​អាណត្តិ​ ៥​ឆ្នាំ​ម្ដង​ និង​ត្រូវ​ប្រកាស​ ហិរញ្ញវត្ថុ​ ហើយនឹង​ត្រូវ​បង្ក្រាប​បើ​ សកម្មភាព​ ប្រឆាំង​នឹង​ រដ្ឋ​។​

​តាម​ ទីភ្នាក់ងារសារព័ត៌មាន​ ចិន​ស៊ី​ន​ហួ​ សមាគម​ អង្គការ​សង្គម​ស៊ី​វិល​ នៅ​ប្រទេស​ចិន​ មាន​ជាង​ ៧០០០​។​ ប្រភព​ដដែល​នេះ​ បានឱ្យ​ដឹង​ថា​ សភា​មិន​បាន​ពិភាក្សា​លម្អិត​ច្រើន​ទេ​។​​

​ប្រទេស​ចិន​ ដឹកនាំ​ដោយ​បក្សកុម្មុយនិស្ត​ ដែល​មិន​បើក​ឱ្យ​មាន​សេរីភាព​ សម្ដែង​មតិ​ ឬ​ សេរីភាព​ ពហុបក្ស​ ឡើយ​ ៕​

​ ប្រភព​:BBC​

Share

Image
Image
Image