en     km
en     km

សហគមន៍​ ​ឡ​ពាង​​ឡើង​​តវ៉ា​​នៅ​​មុខ​​សាលា​ខេត្ត​​កំពង់​ឆ្នាំង​​តែ​​ពុំ​​មាន​​ដំណោះស្រាយ​

Share

ភ្នំពេញ ៖ ​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ប្រមាណ​ជាង​ ៣៤​គ្រួសារ​ឡើង​មក​ប្រមូលផ្តុំ​តវ៉ា​រឿង​ទំនាស់​ដីធ្លី​ និង​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នា​ថ្ងៃ​ទី​២៨​ខែមេសា​ ឆ្នាំ​២០១៦​ នេះ​នៅ​ខាង​មុខ​សាលាខេត្ត​កំពង់ឆ្នាំង​ ដើម្បី​ទទូច​ឱ្យ​អាជ្ញាធរ​ឆាប់​ព​ន្លឿ​ន​ការ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ និង​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​ទឹក​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់​។​

La-Peng-Text
រូបភាព ៖ អ្នកភូមិឡ​ពាំង​​ឡើង​​តវ៉ានាពេលកន្លងមក។ ប្រភពពី៖ CCHR​​

​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​អ្នក​ឡើង​មក​តវ៉ា​នៅ​ខាង​មុខ​សាលាខេត្ត​កំពង់ឆ្នាំង​ អ្នកស្រី​ អុំ​ សុភា​ បាន​និយាយ​ថា​ អ្នក​ភូមិ​របស់​អ្នកស្រី​មាន​ទំនាស់​ដីធ្លី​នេះ​ អស់​រយៈពេល​ជាង​១២​ឆ្នាំទៅ​ហើយ​ មិន​ទាន់​មានការ​ដោះស្រាយ​នៅឡើយ​នោះ​ទេ​ ទើប​អ្នកស្រី​ឡើង​មក​តវ៉ា​៖

​អ្នកស្រី​បាន​បន្ត​ថា​ បញ្ហា​ដីធ្លី​នេះ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ជួប​ការ​លំបាក​ទាំង​ទីជំរក​ផង​ និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​ មិនតែប៉ុណ្ណោះ​ពេល​ថ្មី​នេះ​ ក៏​កំពុង​ជួប​ការ​កង្វះ​ទឹក​ប្រើប្រាស់​ទៀត​ផង​ ។​ អ្នកស្រី​រូប​នេះ​បាន​សង្កត់ធ្ងន់ៗ​ ថាបើ​អាជ្ញាធរ​នៅ​តែ​មានការ​ដោះស្រាយ​ជូន​ពួក​គាត់​ឱ្យ​បាន​ឆាប់​នោះ​ទេ​ ពួក​គាត់​ឡើង​មក​សុំ​ការ​អន្តរាគមន៍​ពី​សម្តេច​ ហ៊ុន​ សែន​ តែ​ម្តង​។​

​អ្នកស្រី​ អុំ​ សុភា​ ៖«​ពេល​នេះ​យើង​នៅ​រង​ចាំ​មើល​គាត់​សិន​ បើ​គាត់​មិន​មក​ទេ​យើង​នឹង​នៅ​ធ្វើ​សកម្មភាព​បន្ត​ទៀត​ បើ​ត្រឹម​ថ្នាក់​ខេត្ត​មិន​អើរ​ពើ​ យើង​ប្រហែលជា​នាំ​កម្លាំង​យើង​ទៅ​ដល់​ផ្ទះ​នាយក​រដ្ឋមន្ត្រី​តែ​ម្តង​»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ វិទ្យុ​ស្រី្ត​មិន​អាច​ទាក់​ទង់​អភិបាលខេត្ត​កំពង់ឆ្នាំង​ឆ្លើយ​តប​បាន​ទេ​។​

​ចំនែក​មន្ត្រី​សម្របសម្រួល​សិទ្ធ​មនុស្ស​លី​កាដូ​ប្រចាំ​ខេត្តកំពង់ឆ្នាំង​ លោក​ គង់​ ច័ន្ទ​មុនី​ មាន​ប្រសា​ស​ន៏​ថា​ រឿង​នេះ​ ទាល់តែ​មានការ​ជ​ជែង​ពិភាក្សា​ជាមួយ​ភាគី​ទាំង​សង់ខាង​ ទើប​មាន​ដំណោះស្រាយ​ល្អ​ទាំង​ពីរ​ភាគី​ ហើយ​បើ​មិន​បាន​មានការ​ពិភាក្សា​គ្នា​ទេ​ គឺ​នៅ​តែ​មាន​ភាគី​ម្ខាង​តវ៉ា​រហូត​គ្មាន​ទី​បញ្ចប់​នោះ​ទេ​។​

​លោក​ គង់​ ច័ន្ទ​មុនី​ ៖«​ប៉ិន​សំខាន់​យើង​តស៊ូ​មតិ​ ដើម្បី​ប្រើ​និ​តី​វិធី​ដាក់​បណ្តឹងតវ៉ា​នឹង​រហូត​រឿង​ហ្នឹង​នៅ​តែ​ដើរ​រឿង​ហ្នឹង​»​។​

សូម​រំលឹក​ថា​ ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​សហគមន៍​ឡ​ពាង​គឺជា​មួយ​ក្រុមហ៊ុន​ខេ​ឌី​ស៊ី​ (KDC)​ របស់​លោកស្រី​ ជា​ ខេ​ង​ ភរិយា​លោក​ ស៊ុ​យ​ សែ​ម​ រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​ កើតឡើង​តាំងពី​ឆ្នាំ​២០០៦៕​

Share

Image
Image
Image