en     km
en     km

អង្គការ​​លំនៅ​​ស្ថាន​​មនុស្ស​ជាតិ​​កម្ពុជា​ ​គ្រោង​​រៀបចំ​​ជួសជុល​ផ្ទះ​​ជួន​ពលរដ្ឋ​

Share

ភ្នំពេញ ៖ ​ប្រធាន​ផ្នែក​សម្របសម្រួល​អ្នក​ស្ម័គ្រចិត្ត​នៃ​អង្គកា​លំនៅ​ស្ថាន​មនុស្សជាតិ​កម្ពុជា​ លោក​ សៀង​ ហោ​ពៅ​ បាន​ប្រាប់​វិទ្យុ​ស្រី្ត​នៅ​ល្ងាច​ថ្ងៃ​ទី​២៨​ខែមេសា​ ឆ្នាំ​២០១៦​ ថា​ អង្គការ​របស់​លោក​គ្រោង​នឹង​ជួសជុលផ្ទះ​សម្បែង​ជូន​ប្រជាពលរដ្ឋ​ ដែល​មាន​ជីវភាព​ក្រីក្រ​ និង​មនុស្ស​ចាស់ជរា​។

wmc-logo

​ប្រធាន​ផ្នែក​រូប​នេះ​ បានឱ្យ​ដឹង​ទៀត​ថា​ អង្គការ​លំនៅ​ស្ថាន​មនុស្សជាតិ​កម្ពុជា​ ទទួល​បាន​ជំនួយ​ពី​បរទេស​ រួម​មាន​ សហរដ្ឋអាមេរិក​ អូស្ត្រាលី​ និង​កា​ណា​ដា​ជាដើម​។​ ​លោក​បាន​បន្ត​ថា​ គោលបំណង​ដែល​អង្គការ​លំនៅ​ស្ថាន​មនុស្សជាតិ​កម្ពុជា​ គ្រោង​សាងសង់​ផ្ទះ​ជួន​ពលរដ្ឋ​នេះ​ គឺ​ដើម្បី​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ ឲ្យ​រស់នៅ​បាន​សមរម្យ​ រួច​ផុត​ពី​ការ​លំបាក​នានា​ ។​ «​ យើង​សាងសង​ផ្ទះ​ជួន​គាត់​ទំហំ​ ៤​ x​ ៦​មែ​ត្រ​ ហើយ​ក្នុង​ហ្នឹង​មាន​បង្គន់​អនាម័យ​ត្រឹមត្រូវ​ជូន​គាត់​»​។​

​អង្គការ​លំនៅ​ស្ថាន​មនុស្សជាតិ​កម្ពុជា​ ក៏​នឹង​ធ្វើការ​ជួសជុលផ្ទះ​សម្បែង​ និង​ផ្លូវ​ជូន​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​ ក្នុងភូមិ​ត្រពាំង​អញ្ចាញ​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ នា​ថ្ងៃ​ទី​៣០​ខែមេសា​ ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ ។​​

​សូម​ជម្រាប់​ថា​ កន្លង​មក​ អង្គការ​លំនៅ​ស្ថាន​មនុស្សជាតិ​កម្ពុជា​ បាន​ជួយ​សាងសង់​ និ​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​កម្ពុជា​ ប្រមាណ​ជាង​ ១៥០០០​ គ្រួសារ​ហើយ​ រហូត​មក​ដល់​ពេល​នេះ​ ៕

Share

Image
Image
Image