en     km
en     km

យុវជន​ដែល​គ្មាន​ជំនាញ​វិជ្ជាជីវៈ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សង្គម​

Share

​ភ្នំពេញ ៖ នាយក​ប្រតិបត្តិ​អង្គការ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​ លោក​ អ៊ឹម​ សុធី​ បាន​លើក​ទ្បើ​ង​ថា​ យុវជន​ដែល​គ្មាន​ជំនាញ​វិជ្ជាជីវៈ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សង្គម​។​ ការ​ថ្លែង​បែប​នេះ​ធ្វើ​នៅ​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​ទី​០៤​  នៃ​ក្រុមការងារ​សម្របសម្រួល​បច្ចេកទេស​សម្រាប់​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​និង​ការងារ​យុវជន​ ក្រោម​ប្រធានបទ​«​ធ្វើ​ការងារ​រួម​គ្នា​ដើម្បី​អភិ​វ​វ​ឌ្ឍ​យុវជន​នៅ​កម្ពុជា​»​ នា​ ព្រឹក​ថ្ងៃ​ទី​ ២៨​ ខែមេសា​ នេះ​។​លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ពី​ព័ត៌មាន​នេះ​ ៖

 

Mr-pho-text
​លោក​ ម៉ិ​ល​ ផូ​ នាយករង​វិទ្យាស្ថាន​អភិវឌ្ឍន៍​សហគ្រិនភាព​កម្ពុជា​-​ឥណ្ឌា

​យុវជន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ តែបើ​យុវជន​ មិន​បាន​យកចិត្តទុកដាក់​ទៅ​លើ​ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ​របស់​ខ្លួន​នោះ​ប្រាកដ​ណាស់​ថា​សង្គម​មិន​រីក​ចម្រើន​ជឿនលឿន​ដែរ​។​ ចំណែក​ឯក​កម្ពុជា​ បច្ចុប្បន្ន​នេះ​ យុវជន​កាន់តែ​មាន​កំណើន​ច្រើន​ គឺ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ ហើយ​ពួក​គេ​ពុំ​មាន​ជំនាញ​វិជ្ជាជីវៈ​ ក៏​ដូច​ជា​អត់​ការងារ​ធ្វើ​នោះ​ សង្គម​ជាតិ​នឹង​ពុំ​អាច​មានការ​រ​កី​ចម្រើន​បាន​លឿន​នោះ​ទេ​។​ នេះ​ជា​ការ​លើក​ទ្បើ​ង​របស់​លោក​លោក​ អ៊ឹម​ សុធី​ តំណាង​អង្គការ​យុវជន​មួយ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​យុវជន​។​​នាយក​ប្រតិបត្តិ​អង្គការ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​ លោក​ អ៊ឹម​ សុធី​ រូប​នេះ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ តាម​ការ​សង្កេត​របស់​លោក​ឃើញ​ថា​ យុវជន​នា​ពេល​កន្លង​មក​មិន​បាន​យកចិត្តទុកដាក់​ទៅ​លើ​ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ច្រើន​នោះ​ទេ​។​

​លោក​ អ៊ឹម​ សុធី​ បន្ថែម​ទៀត​ថា​ យុវជន​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​នា​ពេល​បច្ចុប្បន្ន​ មាន​ប្រមាណ​៥០%​ ខណៈ​កន្លង​មកនេះ​យុវជន​មាន​ជំនាញ​វិជ្ជាជីវៈ​មាន​ប្រមាណ​តែ​៤០%​ ។​ លោក​ថា​ យុវជន​ផ្ទាល់​ក៏​ដូច​ជា​ដៃគូ​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​ដោះស្រាយ​ពី​កង្វះខាត​ជំនាញ​វិជ្ជាជីវៈ​នេះ​ទៅ​ដល់​យុវជន​ ដទៃ​ទៀត​

​លោក​ អ៊ឹម​ សុធី​ ៖«​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម​ភាគច្រើន​ធ្វើ​ឱ្យ​សង្គម​មិនសូវ​រីក​ចំរើន​ ធ្វើ​ឱ្យ​សេដ្ឋកិច្ច​វា​អត់​លូតលាស់​បាន​លឿន​ បើសិន​គាត់​រៀន​ជំនាញ​វិជ្ជាជីវៈ​ហើយ​គាត់​យក​ជំនាញ​យក​ទៅ​ប្រើ​ទើប​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​វា​អាច​រីក​ចំរើន​..​ »​។​

​ពាក់ព័ន្ធ​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ដែរ​ នាយករង​វិទ្យាស្ថាន​អភិវឌ្ឍន៍​សហគ្រិនភាព​កម្ពុជា​-​ឥណ្ឌា​ លោក​ ម៉ិ​ល​ ផូ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ថា​ ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ជា​រឿង​សំខាន់​ដែល​យុវជន​ត្រូវ​យកចិត្តទុកដាក់​។​

​លោក​ ម៉ិ​ល​ ផូ​ បានឱ្យ​ដឹង​ថា​ប្រ​សិន​យុវជន​មិន​បាន​យកចិត្តទុកដាក់​ច្រើន​ទៅ​លើ​ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ​មាន​ន័យ​ថា​ យុវជន​ភាគច្រើន​ពួក​គេ​ចូល​ចិត្ត​សិក្សា​វគ្គ​បណ្តុះបណ្តាល​រយៈពេល​វែង​ដូច​ជា​ថ្នាក់​បរិញ្ញាបត្រ​ ឬ​ថ្នាក់​បរិញ្ញាបត្រ​រង​ជាដើម​។​ ​លោក​ ម៉ិ​ល​ ផូ​  ទទូច​ឱ្យ​យុវជន​ដែល​គ្មាន​ការងារ​ធ្វើ​ ឬ​សិស្ស​-​និស្សិត​ដែល​បាន​បោះបង់​ការ​សិក្សា​ចោល​ត្រូវ​ក្រ​ទ្បេ​ក​មើល​ពី​ការ​សិក្សា​ជំនាញ​វិជ្ជាជីវៈ​ព្រោះថា​ជំនាញ​វិជ្ជាជីវៈ​ជា​តំរូវការ​ទីផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ​។​

​លោក​ ម៉ិ​ល​ ផូ​ ៖«​សម្រាប់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​រយៈពេល​ ៤​ខែ​ ទៅ​ ៦​ខែ​នេះ​គឺ​ពួក​គាត់​ចេញ​ទៅ​វិញ​គឺ​នឹង​មិន​មានការ​ប្តូរ​ជំនាញ​របស់​គាត់​នោះ​ទេ​ឧទាហរណ៍​ថា​គាត់​សិក្សា​អំពី​ការ​ជួសជុល​ម៉ាស៊ីនត្រជាក់​គឺ​ប្រាកដ​ណាស់​គាត់​ត្រ​ទ្ប​ប់​ទៅ​វិញ​គឺ​ធ្វើការ​ទាក់ទង​នឹង​ម៉ាស៊ីនត្រជាក់​..»​។​

​ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​ខាងលើ​នេះ​ ទីប្រឹក្សា​ស្ថាប័ន​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ​ (NEA)​ កញ្ញា​ អ៊ូច​ ជា​ច័ន្ទ​មល្លិកា​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌​មាននៅ​ថ្ងៃនេះ​ដែរ​ថា​ស្ថាប័ន​នេះ​ មាន​តួនាទី​សំខាន់​ចំនួន​២​ គឺ​ជួយ​ស្វែងរក​ការងារ​ជូន​ប្រជាពលរដ្ឋ​ និង​ផ្តល់​ព័ត៌មាន​ទីផ្សារ​ការងារ​ផង​ដែរ​។​

​កញ្ញា​ មល្លិកា​បន្ត​ថា​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​ជំនាញ​វិជ្ជាជីវៈ​ទៅ​ដល់​យុវជន​ ស្ថាប័ន​បាន​ផ្តល់​ជា​វគ្គ​បណ្តុះបណ្តាល​ដើម្បី​ជួយ​គាំទ្រ​ ទៅ​ដល់​យុវជន​ដែល​ត្រៀម​ស្វែងរក​ការងារ​ធ្វើ​។​

​កញ្ញា​ មល្លិកា​៖​ «​ខាង​ NEA​ ក៏​គាត់​មាន​ផ្តល់​ជា​គេ​ហៅ​វគ្គ​បណ្តុះបណ្តាល​សម្រាប់​ជួយ​គាំទ្រ​ទៅ​ដល់​គេ​ហៅ​ថា​ឈាន​ចូល​ទៅ​ផ្សារ​ការងារ​វគ្គ​បណ្តុះបណ្តាល​នឹង​ទី​០១​ គឺ​ពាក់ព័ន្ធ​នឹង​ការ​ត្រៀមលក្ខណៈ​សម្បត្តិ​ក្នុង​ការ​ស្វែងរក​ការងារ​ឧទាហរណ៍​បង្រៀន​គាត់​សរសេរ​ស៊ី​វី​របៀប​ម៉េច​ដែល​មានការ​ទាក់ទាញ​ពី​នា​យោជក​..»​ ។​

​សូម​បញ្ជាក់​ថា​ការ​បង្កើត​ឱ្យ​មាន​កិច្ចប្រជុំ​ខាងលើ​នេះ​មាន​គោលបំណង​ដើម្បី​ចែករំលែក​ព័ត៌មាន​ពី​សមិទ្ធិ​ផល​នៃ​ការ​អនុវត្ត​គម្រោង​ក្នុង​ត្រីមាស​ទី​មួយ​ និង​ផែនការ​សកម្មភាព​ប្រចាំត្រីមាស​ទី​ពីរ​របស់​ដៃគូ​នីមួយៗ​ទាក់ទង​ជំនាញ​វិជ្ជាជីវៈ​ និង​ការ​ពិភាក្សា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​សម្រេច​ចុង​ក្រោយ​នូវ​ការ​ផ្ដ​ត់​គំនិត​នៃ​វេទិកា​សម្របសម្រួល​ និង​ ផែនការ​សកម្ម​ ដែល​មាន​អ្នកចូលរួម​ប្រមាណ​៥០​រូប​ មក​ពី​ស្ថាប័នរដ្ឋ​ អង្គការ​ និង​ស្ថាប័ន​មួយ​ចំនួន​ទៀត​ ៕

Share

ព័ត៌មានទាក់ទង

Image