មន្ត្រីក្រសួងការពារជាតិ និយាយថាកម្ពុជាបានបញ្ជូន កងទ័ពរបស់ខ្លួនចំនួន៣០៩នាក់ កាលពីថ្ងៃពុធម្សិលមិញដើម្បីទៅចូលរួម បេសកកម្មក្នុងក្របខណ្ឌកងរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលីនៃទ្វីបអាហ្វ្រិក។
យោងតាម ទីភ្នាកងារសារព័ត៌មានចិន ស៊ីនហួ ដែលស្រង់សម្ដី ឧត្តមសេនីយ៍ Sem Sovanny កងទ័ព ត្រូវបានបញ្ជូនទៅនេះ គឺពួកគេត្រូវទៅជំនួស ក្រុមមួយដែលត្រូវបញ្ចប់បេសកកម្មរបស់ខ្លួននៅពេលនេះ។ កងទ័ពកម្ពុជា ដែលទៅបំពេញបេសកកម្មនៅបរទេស ក្នុងក្របខណ្ឌជាកងរក្សាសន្តិភាព គឺពួកគេមានភារៈកិច្ចជាអ្នកដោះមីន។
តាមឧត្តមសេនីយ៍ Sem Sovanny ចាប់តាំងពីឆ្នាំ២០០៦ មកប្រទេសកម្ពុជាបានបញ្ជូនទ័ព របស់ខ្លួនទៅ ចូលរួមជាកងរក្សាសន្តិភាព ក្នុងក្របខណ្ឌកងរក្សាសន្តិភាព អង្គការសហប្រជាជាតិ មាន៣៥៥៧នាក់ ហើយប្រទេសដែលទៅបំពេញបេសកកម្មមានប្រទេស សូដង់ ឆាដ សាធារណៈរដ្ឋអាហ្វ្រីកកណ្ដាល ម៉ាលី ស៊ីរី និងកោះស៊ិប៕
ប្រភព: ស៊ីនហួ