en     km
en     km

កម្ពុជា​​ បញ្ជូន​​ទ័ព​​របស់​​ខ្លួន​ជាង​​៣០០​​នាក់​ទៅ​ ​ប្រទេស​ម៉ា​លី​

Share

​មន្ត្រី​ក្រសួងការពារជាតិ​ និយាយ​ថា​កម្ពុជា​បាន​បញ្ជូន​ កងទ័ព​របស់​ខ្លួន​ចំនួន​៣០៩​នាក់​ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ដើម្បី​ទៅ​ចូលរួម​ បេសកកម្ម​ក្នុង​ក្រប​ខណ្ឌ​កង​រក្សា​សន្តិភាព​ អង្គការសហប្រជាជាតិ​ នៅ​ប្រទេស​ម៉ា​លី​នៃ​ទ្វីបអាហ្វ្រិក​។​

Cambodia-UN-text
កងទ័ព​កម្ពុជា បេសកកម្ម​ក្នុង​ក្រប​ខណ្ឌ​កង​រក្សា​សន្តិភាព​ អង្គការសហប្រជាជាតិ​

​យោង​តាម​ ទីភ្នាកងារសារព័ត៌មាន​ចិន​ ស៊ី​ន​ហួ​ ដែល​ស្រង់​សម្ដី​ ឧត្តមសេនីយ៍​ Sem​ Sovanny​ កងទ័ព​ ត្រូវ​បាន​បញ្ជូន​ទៅ​នេះ​ គឺ​ពួក​គេ​ត្រូវ​ទៅ​ជំនួស​ ក្រុម​មួយ​ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​នៅ​ពេល​នេះ​។​ កងទ័ព​កម្ពុជា​ ដែល​ទៅ​បំពេញបេសកកម្ម​នៅ​បរទេស​ ក្នុង​ក្រប​ខណ្ឌ​ជា​កង​រក្សា​សន្តិភាព​  គឺ​ពួក​គេ​មាន​ភារៈកិច្ច​ជា​អ្នក​ដោះ​មីន​។​​

​តាម​ឧត្តមសេនីយ៍​ Sem​ Sovanny​  ចាប់តាំងពី​ឆ្នាំ​២០០៦​ មក​ប្រទេស​កម្ពុជា​បាន​បញ្ជូន​ទ័ព​ របស់​ខ្លួន​ទៅ​ ចូលរួម​ជា​កង​រក្សា​សន្តិភាព​ ក្នុង​ក្រប​ខណ្ឌ​កង​រក្សា​សន្តិភាព​ អង្គការសហប្រជាជាតិ​ មាន​៣៥៥៧​នាក់​ ហើយ​ប្រទេស​ដែល​ទៅ​បំពេញបេសកកម្ម​មាន​ប្រទេស​ សូ​ដង់​  ឆា​ដ​ សាធារណៈរដ្ឋ​អា​ហ្វ្រី​ក​កណ្ដាល​ ម៉ា​លី​ ស៊ី​រី​ និង​កោះ​ស៊ិ​ប​៕​​

ប្រភព​:​ ស៊ី​ន​ហួ​

Share

Image
Image
Image