en     km
en     km

លោក​ នី​ ចរិយា អគ្គលេខាធិការ​រង ​គជ​ប​ និង​លោកស្រី​ ធីតា ​ឃីះ​​ ឡើង​បំភ្លឺ​នៅ​ACU​ករណី​ស្រី​មុំ​

Share

ភ្នំពេញ ៖ ​លោក​ នី​ ចរិយា​ អគ្គលេខាធិការ​រង​គជ​ប​ និង​លោកស្រី​ ធី​តា ​ឃីះ​ នាយិការ​អង្គការ​សីល​កា​ បាន​ចូល​បំភ្លឺ​ នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ករណី​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ឆ្លើយ​ដាក់​ថា​ផ្ដល់​គំនិត​ឱ្យ​នាង​ និយាយ​កុហក​សមត្ថកិច្ច​ពាក់ព័ន្ធ​សំឡេង​ខ្សែអាត់​ស្នេហា​ជាមួយ​បុរស​ម្នាក់​ ដែល​គេ​ថា​លោក​ កឹ​ម​ សុខា​។​

ny-chharya-thidakheur
លោក​ នី​ ចរិយា​ អគ្គលេខាធិការ​រង​គជ​ប​ និង​លោកស្រី​ ធី​តា​ ឃីះ នាយិការ​អង្គការ​សីល​កា

​តាម​អ្នករាយការណ៍​ព័ត៌មាន​នៃ​វិទ្យុ​ស្ត្រី​ លោក​ នី​ ចរិយា​ និង​លោកស្រី​ ធីតា ឃីះ​ បាន​ចូល​ទៅ​ភ្លឺនៅ​ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ទៅ​តាម​ការ​កោះហៅ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ករណី​កញ្ញា​ស្រី​មុំ​ ឆ្លើយ​ដាក់ ប៉ុន្តែ​ពួក​គាត់​ត្រូវ​ចូល​ទៅ​កាន់​បន្ទប់​ផ្សេងៗ​គ្នា ​។​​

​តាម​ប្រភព​ដដែល​នេះ​ មន្ត្រី​អង្ក​ការ​អា​ដ​ហុ​ក​ចំនួន​ ៤​នាក់​ទៀត​ក៏​បន្ត​ចូល​បំភ្លឺ​នៅ​ព្រឹក​នេះ​ទៀត​ បើ​ទោះជា​ពួក​គេ​បាន​ចូល​បំភ្លឺ​កាលពី​ថ្ងៃ​ម្សិលមិញ​ក៏​ដោយ​ ។​​

​ទោះជា​យ៉ាងណា​ មន្ត្រី​សិទ្ធិ​មនុស្ស​ម្នាក់​របស់​អង្គការសហប្រជាជាតិ​ ដែល​ត្រូវអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ករណី​ស្រី​មុំ​ឆ្លើយ​ដាក់​ដែរ​នេះ​ នៅ​មិន​ទាន់​ចូលខ្លួន​មក​បំភ្លឺ​ដោយសារ​តែ​គេ​ត្រូវ​រង់ចាំ​លិខិត​មួយ​ពី​ក្រសួង​ការ​បរ​ទេស​បញ្ជាក់​បន្ថែម​។​ នេះ​បើ​តាម​ប្រភព​ដដែល​នេះ​ ។​​

​កាលពី​ថ្ងៃ​ទី​ ២៤​ មេ​សា​ មេឃុំ​ម្នាក់​របស់​គណបក្សប្រឆាំង​ដែល​ត្រូវ​កញ្ញា​ស្រី​មុំ ​ឆ្លើយ​ដាក់​ថា​យក​ប្រាក់​ ៥០០​ដុល្លារឱ្យ​នាង​ ហើយ​ថា​កុំឱ្យ​នាង​និយាយ​ការ​ពិត​ប្រាប់​សមត្ថកិច្ច​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ កោះ​ហៅ​មក​សាកសួរ​ ឥឡូវ​ត្រូវ​បាន​នាំ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ ករណី​សូក​ប្រាក់​កញ្ញា​ស្រី​មុំ​ កុំឱ្យ​ប្រាប់​សមត្ថ​កិច្ច​រឿង​ខ្សែអាត់​សំឡេង​ស្នេហា​ជាមួយ​បុរស​ម្នាក់​គេ​ថា​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ៕​

Share

Image
Image
Image