en     km
en     km

លោក​ស្រី ​អ៊ុ​ង​សាន​ស៊ូ​ជី​ ជាប់​ចំណាត់ថ្នាក់​ជា​មេដឹកនាំ​ស្ត្រី​ឆ្នើម​ធ្វើ​ឱ្យ​ពិភពលោក​ប្រែប្រួល​

Share

​ទ​ស្សាវ​ដ្ដី​អន្តរជាតិ​មួយ​ ឈ្មោះ​ថា​ «​មេដឹកនាំ​ស្ត្រី​បច្ចុប្បន្នភាព​ »​ បាន​ចុះ​ផ្សាយ​ បញ្ជី​ឈ្មោះ​ ស្ត្រី​ ឆ្នើមៗ​នៅ​លើ​ពិភពលោក​ ដែល​បាន​ពុះពារ​ និង​កាន់​អំណាច​ ជា​ប្រមុខរដ្ឋ​ ឬ​នាយក​រដ្ឋមន្ត្រី​ ឬ​ ព្រះមហាក្សត្រ​ ក្នុង​នោះ​ លោកស្រី​ អ៊ុ​ង​សាន​ស៊ូ​ជី​ ត្រូវ​គេ​រាប់​ចុង​ក្រោយ​គេ​ ដោយ​គេ​រាប់​បន្ទាប់​ពី​ លោកស្រី​ បាន​ឈ្នះ​ឆ្នោត​នៅ​ចុងឆ្នាំ​២០១៥​។​

obama-angsansuchi-text
លោក Obama និងលោកស្រី​ អ៊ុ​ង​សាន​ស៊ូ​ជី។ រូបភាពពី ៖ asiancorrespondent

​ទ​ស្សាវ​ដ្ដី​នេះ​ បាន​ហៅ​លោកស្រី​ អ៊ុ​ង​សាន​ស៊ូ​ជី​ ថា​ជា​ជើងឯក​នៃ​ ការ​តស៊ូ​ដោយ​អហិង្សា​ ដើម្បី​ អំណាច​ និង​នាំ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​ ការ​ដឹកនាំ​នៅ​ភូមា​ និង​ពិភពលោក​។​

​លោកស្រី​ អ៊ុ​ង​ សាន​ស៊ូ​ជី​ ត្រូវ​បាន​ពួក​យោធា​ចាប់ខ្លួន​ ឃុំ​នៅ​ក្នុងផ្ទះ​រយៈពេល​ ១៥​ឆ្នាំ​ បន្ទាប់​ពី​ លោកស្រី​ដឹកនាំ​គណបក្ស​ របស់​លោកស្រី​ឈ្នះ​ឆ្នោត​ ភ្លូកទឹកភ្លូកដី​លើ​ពួក​យោធា​នៅ​ឆ្នាំ​១៩៩០​។​ លោកស្រី​ក៍បាន​ជាប់​ឃុំខ្លួន​ នៅ​រយៈពេល​៦​ឆ្នាំ​ មុន​លោកស្រី​ ដឹកនាំ​គណបក្ស​ សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ ដែល​បាន​ឈ្នះ​ឆ្នោត​ជា​ថ្មី​ទៀត​ នៅ​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ លើ​ពួក​យោធា​ដដែល​នេះ​។​

លោកស្រី​បាន​ទទួល​ពានរង្វាន់​នូ​ប៊ែ​ល​សន្តិភាព​ នៅ​ឆ្នាំ​១៩៩០​ ខណៈ​លោកស្រី​ ជាប់​ឃុំ​ហើយ​នោះ​។​

​បន្ទាប់​ពី​ បាន​ឈ្នះ​ឆ្នោត​ជា​ថ្មី​ទៀត​នេះ​  លោកស្រី​បាន​ដោះ​ដូរ​នយោបាយ​មួយ​ ដោយ​អហិង្សា​បំផុត​។​ លោកស្រី​បាន​ណែនាំ​ អ្នកគាំទ្រ​ ឱ្យ​អត់ធ្មត់​ គឺ​កុំ​អបអរសាទរ​ លទ្ធផល​បោះ​ឆ្នោត​ និង​កុំ​ វាយប្រហារ​រិះគន់​ អ្នក​ចាញ់ឆ្នោត​ ហើយ​ត្រូវធ្វើ​ខ្លួន​ឱ្យ​ស្អាត​ មុន​ពួក​យោធា​ ធ្វើ​ពិធី​ផ្ទេរអំណាច​ ។​

​លោកស្រី​បាន​បែក​ពី​កូនប្រុស​២​នាក់​ គឺ​ជាង​ ២៥​ឆ្នាំ​ ព្រោះតែ​របប​យោធា​ បាន​កាត់​ផ្ដាច់ទំនាក់ទំនង​ រវាង​ម្ដាយ​នឹង​កូន​ ដោយ​កូន​ទាំង​២​ រស់នៅ​ប្រទេស​អង់គ្លេស​។​ លោកស្រី​បាន​បាត់បង់​ឪពុក​ តាំងពី​កុមារភាព​។​ ឪពុក​របស់​លោកស្រី​ ដែល​គេ​ហៅ​ថា​ បី​តា​ឯករាជ្យ​ភូមា​ ត្រូវ​បាន​បាញ់​សម្លាប់​ នៅ​ឆ្នាំ​១៩៤៧​ គឺ​ចំ​ឆ្នាំ​ដែល​ប្រទេស​នេះ​ ដណ្ដើម​ឯករាជ្យ​ពី​អាណានិគម​អង់គ្លេស​។​

​ទោះជា​លោកស្រី​ មិន​បាន​កាន់​តំណែង​ប្រធានាធិបតី​ ក៏​លោកស្រី​ បាន​កាន់​តំណែង​រដ្ឋមន្ត្រី​ការ​បរទេស​ និង​ រដ្ឋមន្ត្រី​គណៈរដ្ឋមន្ត្រី​។​

​ក្នុង​បញ្ជី​ឈ្មោះ​ស្ត្រី​ឆ្នើម​ ពិភពលោក​ របស់​ទ​ស្សាវ​ដ្ដី​អន្តរជាតិ​មួយ​នេះ​ ក្នុង​នោះ​មានឈ្មោះ​ ម្ចាស់​ក្ស​ត្រី​ អង់គ្លេស​ Elizabeth​ II​ម្ចាស់​ក្ស​ត្រី​ ប្រទេស​ដា​ណឺ​ម៉ាក​ Margrethe​ II​ ប្រធានាធិបតី​ ប្រេ​ស៊ី​ល​ Dilma​ Vana​ Linhares​ Rousseff​  អធិការបតី​អា​ល្លឺ​ម៉​ង​លោកស្រី​អង់​ជេ​លឺ​ម៉ា​គែល​ ប្រធានាធិបតី​កូរ៉េ​ ខាងត្បូង​ប៉ា​កួន​ហេ​ នាយក​រដ្ឋមន្ត្រី​បង់​ក្លា​ដេ​ស​ Sheikh​ Hasina​ Wajed​  និង​លោកស្រី​អ៊ុ​ង​សាន​ស៊ូ​ជី​ ត្រូវ​បាន​ចាត់​ទុក​នៅ​លំដាប់​ទី​២០​ ក៍​ព្រោះតែ​ទ​ស្សាវ​ដ្ដី​នេះ​ ថា​ លោកស្រី​ ទើបបាន​ធ្វើ​ឱ្យ​ពិភពលោក​ ផ្ដាស់​ប្ដូរ​ នៅ​ដំណាក់កាល​ចុង​ក្រោយ​គេ​ ៕​

ប្រភពពី ៖ asiancorrespondent

Share

Image
Image
Image