en     km
en     km

កញ្ញា​ ​ធី​ ​សុវណ្ណ​​ថា​​ ចង់​ឱ្យ​​តុលា​ការ​​ចាត់​ការ​​លើ​​លោក​​ កឹ​ម​​ សុខា​​ តាម​​អំណាច​របស់​តុលាការ​

Share

​ភ្នំពេញ​៖​ កញ្ញា​ ធី​ សុវណ្ណ​ថា​ បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ថ្ងៃ​ទី​ ២៧​ ខែមេសា​នេះ​ថា​ កញ្ញា​ចង់ឱ្យ​តុលា​ការ​​ផ្តន្ទាទោស​លោក​ កឹ​ម​ សុខា​ តាម​អំណាច​របស់​តុលាការ​ ។​ ការ​ស្នើ​នេះ​បន្ទាប់​ពី​កញ្ញា​ ធី​ សុវណ្ណ​ថា​ ដឹង​​ថា​អ្នក​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​ បាន​សារភាព​ប្រាប់​តុលាការ​ថា​ ពិតជា​បាន​និយាយ​ក្នុង​ខ្សែ​អាត់​សំឡេង​ជាមួយ​លោក​ កឹ​ម​ សុខា​ មែន​ ដែល​នាំ​ឱ្យ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​កញ្ញា​ ធី​ សុវណ្ណ​ថា​ ។​ ករណី​នេះ​ លោក​ កឹ​ម​ សុខា​ នៅ​តែ​មិន​ប្រតិកម្ម​តប​ឡើយ​ ។​ លោក​ កែវ​ សុខា​ រាយការណ៍​ពី​ព័ត៌មាន​នេះ ​៖

 

Thy-Sovantha-WMC-160427
កញ្ញា​ ធី​ សុវណ្ណ​ថា​ និយាយជាមួយ​អ្នក​សារព័ត៌មាន​ បន្ទាប់ពីចេញពីសាលាដំបូងរាជធានីបំភ្លឺអំពីបណ្ដឹងរបស់នាងទៅលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ

កញ្ញា​ ធី​ សុវណ្ណ​ថា​ និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ កញ្ញា​ទទូច​ឱ្យ​តុលាការ​ផ្តន្ទា​ទេស​លើក​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ តាម​អំណាច​ឆន្ទានុសិទ្ធិ​របស់​តុលាការ​  តែ​កញ្ញា​ទាមទារ​សំណង​១​លាន​ដុល្លារ​ពី​លោក​ កឹ​ម​ សុខា​។​

កញ្ញា​ ធី​ សុវណ្ណ​ថា​ បន្ត​ថា​ មូលហេតុ​ដែល​ស្នើ​បែប​នេះ​ ក៏​ព្រោះតែ​អ្នក​នាង​ ខុ​ម​ ចាន់​តារា​ទី​ បាន​សារភាព​នៅ​តុលាការ​ថា​ ពិតជា​បាន​និយាយ​ក្នុង​ខ្សែអាត់​សំឡេង​ជាមួយ​លោក​ កឹ​ម​ សុខា​ ពិតប្រាកដ​មែន​។​
​កញ្ញា​ ធី​ សុវណ្ណ​ថា​ ថ្លែង​ដូចនេះ​ បន្ទាប់​ពី​កញ្ញា​បាន​ចូល​បំភ្លឺ​ចំពោះ​ពាក្យបណ្ដឹង​របស់​កញ្ញា​ដែល​ប្ដឹង​ លោក​ កឹ​ម​ សុខា​ ពី​បទ​បរិហារកេរ្តិ៍​ និង​តាម​ការ​កោះហៅ​របស់​លោក​ កែវ​ សុខ​ជាតិ​ ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។​

​កញ្ញា​ ធី​ សុវណ្ណ​ថា​  មានឈ្មោះ​ល្បី​លើ​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុ​ក​រូប​នេះ​បញ្ជាក់​ថា​ ការ​ចង់ឱ្យ​តុលាការ​ចាត់ការ​លើក​​លោក​ កឹ​ម​ សុខា​ ក៏​ព្រោះតែ​កញ្ញា​យល់​ថា​ក្នុង​ខ្សែអាត់​សំឡេង​នោះ​ លោក​ កឹ​ម​ សុខា​ បាន​ចោទ​កញ្ញា​ ធី​ សុវណ្ណ​ថា​ ថា​បាន​បោកប្រាស់​យក​ប្រាក់​មូលនិធិ​ពី​ក្រៅប្រទេស​មក​ទិញ​ឡាន​ជិះ​ផ្ទាល់ខ្លួន​។​

​កញ្ញា​បន្ត​ថា​ ការ​លើក​ឡើង​របស់​លោក​ កឹ​ម​ សុខា​ ក្នុង​ខ្សែអាត់​សំឡេង​នោះ​ធ្វើ​ឱ្យ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​កញ្ញា​ ព្រោះ​បច្ចុប្បន្ន​កញ្ញា​គឺជា​ប្រធាន​អង្គការ​ជួយ​ក្មេង​កំព្រា​ក្រីក្រ​ ព្រមទាំង​ប៉ះពាល់​ដល់​សកម្មភាព​នយោបាយ​របស់​កញ្ញា​ផង​ដែរ​។​

វិទ្យុ​ស្ត្រី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ លោក​ យឹ​ម​ សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​នៅឡើយ​នោះ​ទេ​ ពីព្រោះ​លោក​ទាំង​ពីរ​មិន​ទទួល​ទូរស័ព្ទ​។​

ទោះ​យ៉ាងណា​ទាំង​លោក​ កឹ​ម​ សុខា​ និង​ គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​ធ្លាប់​បាន​ប្រកាន់​ជំហរ​មិន​ឈ្លោះ​ មិន​ឆ្លើយ​ មិន​ឆ្លង​ ពាក់ព័ន្ធ​រឿង​អា​សូវ​ស្នេហា​ដែល​បក្ស​ប្រឆាំង​លើក​ឡើងជា​រឿយៗ​ថា​ ជា​ការ​រៀបចំ​របស់​អ្នកន​យោ​បាយ​ និង​ជា​រឿង​ឥតប្រយោជន៍​។​

​សូម​បញ្ជាក់​ថា​នាង​ ធី​ សុវណ្ណ​ថា​ បាន​ប្ដឹង​លោក​ កឹ​ម​ សុខា​ «​ អំពី​អំពើ​បរិហា​រ្តិ៍​តាម​រយៈ​ខ្សែអាត់​សំឡេង​ផ្សព្វ​ផ្សា​យ​​ក្នុង​សារព័ត៌មាន​ Freshnews​ កាលពី​ថ្ងៃ​ទី​ ០១​ ខែមីនា​ ឆ្នាំ​ ២០១៦​ និង​តាម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ រឿង​ពិត​ CNRP​ »​ ។​

ក្នុង​សំណុំរឿង​អា​សូវ​ស្នេហា​ក្នុង​ខ្សែអាត់​សំឡេង​ដែល​គេ​ថា​ជា​ការ​ឆ្លើយឆ្លង​របស់​លោក​ កឹ​ម​ សុខា​ និង​អ្នក​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​ នេះ​ បាន​រាលដាល​ដល់​មនុស្ស​មួយ​ចំនួន​ ក្នុង​នោះ​រួម​មាន​សមាជិក​អង្គការ​សង្គម​ស៊ី​វិល​ សកម្មជន​បក្ស​ប្រឆាំង​ និង​អ្នកវិភាគ​សង្គម​ផង​ដែរ​ ។​ អំពី​រឿង​នេះ​ មន្ត្រីជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក​ចំនួន​ ០៥​ នាក់​ បាន​ឡើង​បំភ្លឺ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក្រោម​ការ​កោះហៅ​មក​សាកសួរ​ពាក់ព័ន្ធ​ផ្ដល់​គំនិត​ឱ្យ​កញ្ញា​ស្រី​មុំ​ និយាយ​កុហក​សមត្ថកិច្ច​ ៕​

Share

ព័ត៌មានទាក់ទង

Image