en     km
en     km

«​ខ្ញុំ​ជា​ ឈុត​ វុ​ទ្ធី​»​ ត្រូវ​បាន​ចាក់​ប​ញ្ជាំ​ង​ចប់​សព្វគ្រប់​ទោះបី​អាជ្ញាធរ​រារាំង​ក៍ដោយ​

Share

​ភ្នំពេញ ៖ ខ្ញុំ​ជា​ ឈុត​ វុ​ទ្ធី​ គឺជា​ខ្សែភាពយន្ត​និយាយ​អំពី​សកម្មភាព​វិ​រៈ​ភាព​របស់​ លោក​ ឈុត​ វុ​ទ្ធី​ សកម្មជន​ការពារ​ព្រៃឈើ​ដ៏​ល្បី​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី​២៦​មេ​សា​ឆ្នាំ​២០១២​ បាន​ចាក់​បញ្ចាំង​ដូច​បំណង​ ទោះជា​សមត្ថកិច្ច​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ រារាំង​ក៏​ដោយ​។​ ​គោលបំណង​នៃ​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​នេះ​ គឺ​ដើម្បី​រំឭក​ខួប​ ៤​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​ សកម្មជន​បរិស្ថាន​រូប​នេះ​ ថ្ងៃ​ទី​២៦​មេ​សា​ ២០១២-២៦​មេ​សា​ ២០១៦​។​

chhut-Vuthy-utube-text
រូបលោក ឈុត​ វុ​ទ្ធី​ កាត់តចេញពី ​វីដេអូ​ឯកសារ “ខ្ញុំជា ឈុត វុទ្ធី” ពី youtube

​ខ្សែភាពយន្ត​នេះ​ ត្រូវ​បាន​ចាក់​បញ្ចាំង​នៅផ្ទះ​សាមគ្គី​ដែល​ជា​បណ្តុំ​អង្គការ​ ការពារ​សិទ្ធិ​មនុស្ស​ កម្មករ​ និង​កសិករ​ អង្គការ​បណ្តាញ​យុវជន​កម្ពុជា​ សមាគម​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។​

​មនុស្ស​ចូលរួម​មើល​ខ្សែភាពយន្ត​នេះ​ មាន​គ្នា​ប្រហែល​ជិត​១០០​នាក់​។​ ខណៈ​ការ​ចាក់​បញ្ចាំង​បាន​ជាង​ពាក់កណ្តាល​ អធិការរង​ខណ្ឌ​សែន​សុខ​ លោក​ សក់​ ចាន់​កញ្ញា​រិ​ទ្ធ​ បាន​មក​ហាមឃាត់​ដោយ​លើក​ឡើង​ថា​ មិន​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​។​

​លោក​ សក់​ ចាន់​កញ្ញា​រិ​ទ្ធ​ បាន​ថ្លែង​យ៉ាងដូច​នេះ​ថា​«​ខ្ញុំ​ចុះ​មកនេះ​ខ្ញុំ​ចង់​មើល​ច្បាប់​ តើ​គាត់​ប្រមូលផ្តុំ​នេះ​គាត់​មានច្បាប់​អនុញ្ញាត​ហើយ​ឬ​នៅ​។​ ឥលូវ​នេះ​ខ្ញុំ​អត់​ទាន់​និយាយ​អី​ទេ​ខ្ញុំ​សូម​មើល​ច្បាប់​គាត់​សិន​ ខ្ញុំ​អត់​ទាន់​មាន​ចំណាត់ការ​អី​ទាំងអស់​។​ ធម្មតា​បង​ឯង​ប្រមូលផ្តុំ​នៅ​កន្លែង​ទីតាំង​មួយ​ បង​ឯង​ត្រូវ​ឱ្យ​អាជ្ញាធរ​ដឹង​។​….​ខ្ញុំ​អាច​ឱ្យ​គាត់​ឈប់​សិន​ ឱ្យ​មានច្បាប់​អី​ត្រឹមត្រូវ​»។​

​បើ​ទោះបីជា​ អាជ្ញាធរ​បាន​រារាំង​ក៏​ដោយ​  តែ​អង្គការ​បណ្តាញ​យុវជន​កម្ពុជា​ មិន​បញ្ឈប់​តាម​ការ​បង្គាប់​របស់​អាជ្ញាធរ​នោះ​ទេ​។​ ទីបំផុត​ពួក​គេ​បាន​ចាក់​បញ្ចាំង​បាន​ចប់​សព្វគ្រប់​។​

​លោក​ ស​ ម៉ូ​រី​ អនុប្រធាន​អង្គការ​បណ្តាញ​យុវជន​កម្ពុជា​បាន​ថ្លែង​ថា​ គ្រាន់តែ​ជា​ការ​ជួបជុំ​មួយ​ដើម្បី​ប្រារព្ធ​ពិធី​នៃ​ការ​រំឭក​ការ​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ​លោក​ឈុត​ វុ​ទ្ធី​ និង​ចាក់​បញ្ចាំងភាពយន្ត​ស្ដី​ពី​វិ​រៈ​របស់​គាត់​ ដែល​មិន​ត្រូវ​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ឡើយ​។​ លោក​បន្ត​ថា​ ម្យ៉ាងវិញទៀត​ ការ​ចាក់​បញ្ចាំង​នេះ​ គឺ​ធ្វើ​ឡើង​នៅផ្ទះ​ឯកជន​ មិនមែន​នៅ​ទី​សាធារណៈ​ទេ​។​

​លោក​ ស​ ម៉ូ​រី​ ៖«​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ ការ​ជួបជុំ​ដោយ​សន្តិវិធី​ ហើយ​នៅ​ការិយាល័យ​ទៀត​សោត​ អត់​មានច្បាប់​ណាមួយ​តម្រូវ​ទេ​។​ នៅ​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​ បាន​ធានា​សិទ្ធិ​នៃ​ការ​ជួបជុំ​។​ ពួក​យើង​នៅ​តែ​បន្ត​ ការ​ចាក់​បញ្ចាំង​ព្រោះ​វា​ជា​សេរីភាព​នៃ​ការ​ជួបជុំ​ មិន​មានច្បាប់​ណា​មូ​យ​ហាមឃាត់​ថា​យើង​ត្រូវ​តែ​សុំ​អនុញ្ញាត​ជា​មុន​ទេ​ អ​ញ្ចឹ​ង​យើងខ្ញុំ​ជា​ពលរដ្ឋ​យើង​នៅ​តែ​បន្ត​ ប្រើប្រាស់​សិទ្ធិ​របស់​ពួក​យើង​ក្នុង​ការ​ជួបជុំ​ និង​ចាក់​បញ្ចាំង​វី​ដេ​អូ​ ព្រោះថា​ការ​ជួបជុំ​នៅ​ថ្ងៃនេះ​ គ្រាន់តែ​ជា​ការ​ជួបជុំ​បែប​សាសនា​»​។​

​ក្នុង​ពិធី​នេះ​ ក៍​មានកូន​លោក​ ឈុត​ វុ​ទី្ធ​ ចូលរួម​ផង​ដែរ​ គឺ​យុវជន​ ឆឺ​យ​ ឧត្តម​រស្មី​។​

​យុវជន​ ឧត្តម​រស្មី​ បាន​សម្តែង​ការ​ខកចិត្ត​ និង​សោកស្តាយ​ចំពោះ​ការ​ហាមឃាត់​មិន​ចាក់​បញ្ចាំង​រឿង​ដែល​និយាយ​ពី​វិ​រៈ​ឪពុក​របស់​លោក​ ដែល​បាន​លះបង់​ជីវិត​ដើម្បី​ការពារ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ឆឺ​យ​ ឧត្តម​រស្មី​ «​យើង​ពិតជា​មានការ​ងឿងឆ្ងល់​ថា​ហេតុ​អី​បានជា​រដ្ឋាភិបាល​មិន​ឱ្យ​ចាក់​បញ្ចាំង​។​ខ្ញុំ​គិត​ថា​ឥលូវ​ហ្នឹង​អ្នក​ដែល​កាប់​ឈើ​នៅ​កម្ពុជា​ហ្នឹង​ភាគច្រើន​សុទ្ធតែ​ជា​មន្ត្រី​រាជរដ្ឋាភិបាល​ ពេល​អ​ញ្ចឹ​ង​ខ្ញុំ​មាន​ច​ម្ង​ល់​មួយ​ខ្ញុំ​គិត​ថា​ តើ​រាជរដ្ឋាភិបាល​នៅ​ពីក្រោយ​ការ​ស្លាប់​របស់​ឪពុក​ខ្ញុំ​ឬ​យ៉ាងណា​ បាន​លោក​មានការ​ហាមប្រាម​»​ ។​

​លោក​បញ្ជាក់​ថា​ ឥលូវ​នេះ​លោក​កំពុង​ត្រៀម​ដាក់​សំនុំរឿង​ឪពុក​លោក​ទៅ​តុលាការអន្តរជាតិ​ICC​ តាម​រយៈ​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ និង​មេធាវី​របស់​លោក​។​

​នេះ​ជា​លើក​ទី​បី​ហើយ​ ដែល​ខ្សែភាពយន្ត​រឿង​«​ខ្ញុំ​ជា​ ឈុត​ វុ​ទ្ធី​»​ត្រូវ​បាន​ចាក់​បញ្ចាំង​ នៅ​ទី​ឯកជន​ ដូច​ជា​នៅ​អង្គការ​ធាងត្នោត​ និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​។​

​ភាពយន្ត​រឿង​«​ខ្ញុំ​ជា​ឈុត​ វុ​ទ្ធី​»​ត្រូវ​បាន​ផលិត​ឡើង​ដោយ​កញ្ញា​ហ្វ្រា​ន​ ឡាំ​ប្រី​កស៍​ ជា​ជនជាតិ​អង្គ​គ្លេ​ស​។​ ខ្សែភាពយន្ត​មាន​រយៈពេល​ជិត​មួយ​ម៉ោង​នេះ​ ត្រូវ​បាន​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ហាមឃាត់​មិន​ឱ្យ​ចាក់​បញ្ចាំង​ម្តង​រួច​ហើយ​ ដែល​បាន​ធ្វើ​ឡើង​ នៅផ្ទះ​មេត្តា​ សង្កាត់​ចតុមុខ​ កាលពី​ថ្ងៃ​ទី​២០​ មេ​សា​ផង​ដែរ​។

​លោក​ ឈុត​ វុ​ទ្ធី​ ជា​ប្រធាន​ក្រុម​ អភិរក្ស​ធនធាន​ព្រៃឈើ​ នៅ​កម្ពុជា​ត្រូវ​បាន​បាញ់​សម្លាប់​ នៅ​ស្រុក​មណ្ឌល​សី​ម៉ា​ ខេត្តកោះកុង​ កាលពី​ថ្ងៃ​២៦​មេ​សា​ ឆ្នាំ​ ២០១២​ ខណៈ​លោក​ដើរ​ចេញពី​ល្បាត​ព្រៃ​នៅ​តំបន់​នោះ​ ហើយ​មាន​ជំ​លោះ​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​នៅ​តំបន់​នោះ​ ។​ លោក​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជើងឯក​ការពារ​ព្រៃឈើ​ នៅ​កម្ពុជា​ យ៉ាង​សកម្ម​ ៕​

Share

Image
Image
Image