en     km
en     km

ACU​ បញ្ជូន​ខ្លួន​លោក​មេឃុំ​ ស៊ា​ង​ ចែត​ នៃ​គណបក្សប្រឆាំង​ទៅ​តុលាការ​ករណី​កញ្ញា​ស្រី​មុំ​

Share

​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ បាន​សម្រេច​បញ្ជូន​ខ្លួន​ លោក​ ស៊ា​ង​ ចែត​ មេឃុំ​ស្រក​ មក​ពី​គណបក្ស​សម​ រ​ង្ស៊ី​ ទៅ​ឱ្យ​តុលាការ​រាជធានី​ភ្នំពេញ​ចោទប្រកាន់​បន្ទាប់​ពី​ឃុំខ្លួន​ គាត់​ នៅ​ក្នុង​អង្គភាព​នេះ​៣​ថ្ងៃ​មក​ហើយ​។​

relative-searchet-text
បងប្អូនរបស់លោក​មេឃំុ ស៊ា​ង​ ចែត​ នៅមុខតុលាការរាជធានីភ្នំពេញ

​តាម​ សេចក្ដីរាយការណ៍​របស់​ អ្នករាយការណ៍​ព័ត៌មាន​នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ ដែល​ បាន​ ទៅ​កាន់​តុលាការ​រាជធានី​ភ្នំពេញ​គឺ​លោក​ ស៊ា​ង​ ចែត​ ត្រូវ​បាន​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ នាំ​ខ្លួន​ នៅ​ម៉ោង​ ៨​និង​ ៣០​នាទី​ព្រឹក​នេះ​។​​

​លោក​ ស៊ា​ង​ ចែត​ ជា​មេឃុំ​ស្រក​ មក​ពី​គណបក្ស​សម​ រ​ង្ស៊ី​ នៅ​សាលាស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ នាំ​ខ្លួន​មក​ភ្នំពេញ​ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​លុយ​ ៥០០$​ ដែល​ឈ្មោះ​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ បាន​ឆ្លើយ​ដាក់​។​​

​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ចេញ​លិខិត​កោះហៅ​មនុស្ស​៨​នាក់​ គឺ​៥​នាក់​ មក​ពី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ និង​ ៣​នាក់​មាន​លោក​ នី​ ចរិយា​ អគ្គលេខាធិការ​រង​ គជ​ប​  លោក​ ស្រី​ធិ​តា​ឃឹះ​ នាយិការ​អង្គការ​សីល​កា​ និង​លោក​ ស៊ឺ​ន​ សាលី​ មន្ត្រី​អង្គការសហប្រជាជាតិ​ ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​​

​ពួក​គាត់​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ កោះហៅ​ករណី​ ចោទ​ថា​បាន​ណែនាំ​ឱ្យ​ កញ្ញា​ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ភូត​កុហក​ សមត្ថកិច្ច​ រឿង​ខ្សែអាត់​សំឡេង​ សង​សាង​ស្នេហា​ជាមួយ​បុរស​ម្នាក់​ដែល​គេ​ថា​ជា​សំឡេង​របស់​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ៕​

Share

Image
Image
Image