en     km
en     km

បទ​យ​ការណ៍ ​៖ ​​កម្ពុជា​​ជួប​​វិបត្តិ​​ទឹក​​នៅ​​ឆ្នាំ​​នេះ​​ ភូមិ​​ស្រុក​​មួយ​​ចំនួន​​រស់​នៅ​​យ៉ាង​​លំបាក​

Share

ភ្នំពេញ ៖ ​នៅ​ឆ្នាំ​២០១៦​នេះ​ កម្ពុជា​ បាន​ជួប​ភាព​រឺ​ង​ស្ងួត​ ជា​ខ្លាំង​ ព្រោះ​ការ​បង្អុ​ល​ទឹក​ភ្លៀវ​ រដូវ​ស្សា​ កាលពី​ឆ្នាំទៅ​មិ​ញ​ ពុំ​គ្រប់គ្រាន់​ ។​ កង្វះ​ទឹកភ្លៀង​នេះ​ បណ្ដាល​ ឱ្យ​មាន​ភាព​ស្ងួត​ហែង​ នៅ​រដូវ​ ប្រាំង​ ។​ តាម​សេចក្ដីរាយការណ៍​  បណ្ដា​ស្រុកភូមិ​មួយ​ចំនូ​ន​ បាន​ជួប​វិ​បត្ត​ខ្វះ​ទឹក​ គឺ​ ទន្លេ​បឹងបួរ​ ថ្លុក​ត្រពាំង​ រីងស្ងួត​ហែង​  ។​ បើ​ទោះជា​ យ៉ាងនេះ​ក្ដី​ រដ្ឋាភិបាល​ មិន​ទាន់​ ប្រកាស​អាសន្ន​ឡើយ​ ។​ តែ​ ខណៈ​នេះ​ សម្ដេច​ហ៊ុន​ សែន​ ក្នុង​ពិ​ធី​មួយ​ នៅ​ខេត្ត​ បន្ទាយ​មាន​ជ័យ​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ២៦​មេ​សា​ បាន​ទទូច​ឱ្យ​ប្រជាពលរដ្ឋ​សន្សំ​សំចៃ​ទឹក​ និង​ បង្គាប់​ឱ្យ​សមត្ថកិច្ចជួយ​ពលរដ្ឋ​ដែល​ ជួប​ការ​លំបាក​ ដោយ​ពុំ​មានទឹក​ប្រើប្រាស់​ ។​ មិន​ថា​ឡើយ​ នៅ​ខេត្ត​ឆ្ងាយៗ​ ពី​ភ្នំពេញ​ដែល​ខ្វះ​ទឹក​ សូ​ម្បី​ ភូមិ​មួយ​ នៅ​ស្រុក​បាទី​ខេត្តតាកែវ​ ក៏​ជួប​វិបត្តិ​ខ្វះ​ទឹក​ គួរ​ឱ្យ​ ព្រួយបារម្ភ​ដែរ​ ។​ ​កញ្ញា​ ច្រឹ​ក​ស្រី​អូន​ បាន​ចុះ​ទៅ​ដល់​ ភូមិ​នោះ​  មាន​សេចក្ដី​ រាយការណ៍​ដូច​តទៅ​នេះ​៖

no-water-test

​នៅ​លើក​កំណាត់​ផ្លូវលំ​ដី​ហុយ​ទ្រលោម​ គឺ​បើ​យើង​មើល​ភូមិករ​ និង​ ដំបូលផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​ នឹង​ រុក្ខជាតិ​តាម​ផ្លូវ​ ពោ​ញ​ទៅ​ដោយ​ដី​ ក្រហម​ពេញ​ ប្រលាក់​យ៉ាង​ខ្លាំង​។​  នេះ​ជា​ទិដ្ឋភាព​នៅ​ក្នុងភូមិ​តាំង​ញាតិ​ ឃុំ​ ពា​រាម​ ស្រុក​បាទី​ ខេត្តតាកែវ​។​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់​ ក្តៅ​ឡើង​បែកផ្សែង​ នៅ​ពេល​ដែល​ដើរ​ចូល​តាម​ផ្លា​ក់​សញ្ញា​ប្រាប់​ថា​ស្រះ​ទឹក​ដែល​ជា​អំណោយ​របស់​អង្គការ​ទស្សនៈ​ពិ​ភ​លោក​ តែ​ពេល​ទៅ​ដល់​គឺ​គ្មាន​ថ្លុក​ទឹក​មួយ​តំណក់​ឡើយ​ ។​ស្រះ​ទឹក​ដ៏​ធំ​នេះ​ ពុំ​ធ្លាប់​រីងស្ងួត​ដូចនេះ​ទេ​ គឺ​ច្រើន​ឆ្នាំ​ មក​ហើយ​ ។​តែ​ ជា​អភ័ព្វ​ ឆ្នាំ​គឺ​រីងស្ងួត​ហួតហែង​ គ្នា​ ស្មៅ​ដុះ​ឡើយ​ ។​

បើ​ដូច្នេះ​ តើ​ អ្នក​ភូមិ​ ដែល​ពឹង​អាស្រ័យ​ ប្រើប្រាស់​ទឹកបាន​មក​ពី​ស្រះ​ទឹក​ដ៏​ធំ​នេះ​ ពួក​គាត់​ រស់នៅ​លំបាក​ យ៉ាងណា​ ជា​ពិសេស​ ស្ត្រី​មេផ្ទះ​ ដែល​ទទួល​ រាប់​រង​ ការ​ដាំបាយ​ទឹក​ សម្រាប់​កូនៗ​ នោះ​ ។​

អ្នករាយការណ៍​របស់​ វិទ្យុ​ស្ត្រី​FM​ 102​ បាន​ទៅ​ ជួប​ ពលរដ្ឋ​ក្នុងភូមិ​នេះ​ ។​

​អ្នកស្រី​ ភ័​ណ្ឌ​ យ៉ា​នី​ជា​ស្ត្រី​កាកបាទក្រហម​ក្នុងភូមិ​ បាន​រៀបរាប់​ថា​ រឿង​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​ពេល​នេះ​ជា​កត្តា​ប្រឈម​ធំ​ណាស់​សម្រាប់​ពួក​គាត់​ក្នុងភូមិ​។​ ​អ្នកស្រី​ ថា​ពិបាក​ទាំង​ការ​ដាំ​ស្លរ​ ទាំង​ការ​បោក​គត់​សំលៀក​បំពាក់​ជាដើម​។​ ​អ្នកស្រី​ថា​គ្មាន​ទឹក​ប្រើប្រាស់​នេះ​ដោយសារ​បញ្ហា​ធំ​ពី​ គឺ​ គ្មាន​ទឹក​ ជា​ច្រើន​ខែ​មក​ហើយ​ គឺ​ ឈ្មួញ​មួយ​ចំនួន​បូមទឹក​លក់​។​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទិញ​ដែល​មក​ពី​តំបន់​ផ្សេង

​«​បើ​និយាយ​រឿង​ទឹក​ពិបាក​ណាស់​ចង់​ដាច់ខ្យល់​ ពិបាក​ណាស់​ហៅ​គ្នា​ប្រជុំ​និយាយ​រឿង​ទឹក​មិន​ដែល​បាន​ជួប​គ្នា​ ពិបាក​បំផុត​រឿង​ទឹក​អ្នកមាន​អណ្តូង​គេ​ដាក់​ម៉ូ​ទ័​រ​…»
​។​

no-water-text1jpg
​ស្ថិត​ក្នុង​ស្ថានភាព​ មួយ​ដែល​មើលទៅ​ ដូច​ជា​ មិនរ​ស់រាយ​រាក់ទាក់​ ទំនង​ដោយសារ​ ភ័យ​ព្រួយ​ពី​វិបត្តិ​ខ្វះ​ទឹក​ក្នុងភូមិ​  ។​ បុរស​ម្នាក់​នេះ​ អង្គុយ​លើ​គ្រែ​នៅ​រានហាល​មុខ​ផ្ទះ​ដែល​នៅ​ក្បែរ​ស្រះ​ទឹក​ដែល​គ្មាន​ទឹក​។​ បុរស​ម្នាក់​នោះ​គឺ​មាន​មួយ​មាត់​ថា​ផាត​ ។​លោក​ផាត​ បាន​រៀបរាប់​ពី​ការ​កង្វះ​ទឹក​ប្រើប្រាស​ក្នុងភូមិ​ដែល​លោក​រស់នៅ​រំពឹង​ លើ​ប្រភព​ទឹកស្រះ​៣​ កន្លែង​ ដ៏​ធំ​នេះ​។ ​តែ​នៅ​ពេល​នេះ​ទឹកស្រះ​ទាំង​បី​នោះ​រីង​អស់​ជាង​១​ខែ​ទៅ​ហើយ​។​

​កែវភ្នែក​សំលឹង​ទៅ​មើល​ ស្រះ​ទឹក​នៅ​ខាង​មុខ​ផ្ទះ​ដែល​រីងស្ងួត​  លោក​ផាត​បន្ត​ថា​ សព្វ​ថ្ងៃនេះ​ពួក​គាត់​ត្រូវ​ទិញ​ទឹក​ដែល​គេ​ដឹក​លក់​មក​ប្រើប្រាស់​។​ប៉ុន្តែ​មិន​ស្រួល​ដូច​ ទឹក​ក្នុង​ស្រះ​នេះ​ទេ

​«​យើង​ដាក់​១​ម៉ឺន​បាន​៤​ពាង​យើង​គ្រាន់​ប្រើ​ងូតទឹក​ងាយ​អាយ​ ទឹក​គោ​ ហើយ​ដាំបាយ​យើង​ទិញ​ទឹក​ធុង​…»​។

​ស្រះ​ទឹកស្រះ​ត្រពាំង​ធ្លាប់តែ​មានទឹក​ប្រែជា​ប្រេះ​ក្រហែង​គឺ​សូ​ម្បី​មួយ​តំណក់​ ក៏​គ្មាន​ ឯ​រុក្ខជាតិ​ផ្សេង​មាន​តែ​មែក​គ្មាន​សន្លឹក​។​លោក​ផាត​ បាន​រំលឹក​ ថា​ស្រះ​ទឹក​ក្នុងភូមិ​គាត់​ពេល​មុន​មិន​ដែល​រីង​ទេ​ ព្រោះ​ចេះ​តែ​មាន​ភ្លៀង​ជា​បន្តបន្ទាប់​ ។​ លោក​ថា​ឆ្នាំ​នេះ​ចាប់តាំងពី​ភ្ជុំ​បិ​ណ្យ​រួច​មក​គឺ​មាន​ភ្លៀង​តែ​ម្តង​គត់​ ។​ លោក​ផាត​និយាយ​ទាំង​ទឹកមុខ​ស្រ​ពោ​ធ​ ថា​ ពេល​នេះ​សូ​ម្បី​ស្មៅ​មួយ​ដើម​មិន​មាន​ដុះ​ផង​នៅ​តាម​វាលស្រែ​ ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ត្រូវ​ចំនាយ​ប្រាក់​ទិញ​ទឹក​និង​ស្មៅ​ឲ្យ​គោ​បន្ថែម​ទៀត

​«​ រាំង​ពេក​ឆ្នាំ​នេះ​រាំង​រហូត​រក​ស្មៅ​មួយ​ដើម​មិន​ដុះ​ផង​ គោ​ចង​ឲ្យ​ស៊ី​តែ​គល់​ចិញ្ច្រាំ​ង​ និង​ទិញ​ស្មៅ​ឲ្យ​វា​ស៊ី​…»​។​​

កម្រិត​ទឹកភ្លៀង​កាត់​តែ​ថយ​ចុះ​ចំណែក​រដូវប្រាំង​អូស​បន្លាយពេល​វែង​ធ្វើ​ឲ្យ​ទឹក​ប្រើប្រាស់​សម្រាប់​ប្រើប្រាស់​ជួប​វិបត្តិ​។​ ដូច​គ្នា​នេះ​ដែរ​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ គឺ​លោក​ឃួ​ន​ឡុ​ង​។​ លោក​ក៏​បាន​រៀបរាប់​ថា​ ថា​ពេល​នេះ​គាត់​ដើរ​ដងទឹក​តាម​ស្រះ​វត្ត​ ដែល​នៅ​ល្អក់ៗ​នៅ​បាត​ស្រះ​មក​កូរ​សាច់ជូរ​ដើម្បី​ទុក​ប្រើប្រាស់​ ដូច​ជា​ងូត​ និង​ឲ្យ​សត្វ​ផឹក​ជាដើម​ ។​​លោក​ថា​ទឹក​ដែល​កូរ​សាច់ជូរ​អាច​ងូត​បាន​តែ​រមាស់​ណាស់​ ។​ចំណែក​សត្វ​គឺ​ក្រោយ​ពី​ផឹក​ហើយ​តែងតែ​រាគ​។​ លោក​ថា​ទឹក​សម្រាប់​ដំ​ស្លរ​និង​ ផឹក​ ពួក​គាត់រ​ត្រូវ​ទិញ​ ទឹក​គេ​ ២​ពាង​១៥០០០​រៀល

​«​ទឹក​យើង​ល្អក់​យើង​កូ​សាច់ជូរ​កូរ​ក្នុង​ពាង​អ​ញ្ចឹ​ង​ កូរៗ​ទៅ​ វា​ចេញ​ជាតិ​សាច់ជូរ​អ​ញ្ចឹ​ង​ កូរ​ថ្ងៃ​នឹង​ល្ងាច​នឹង​ប្រើ​បាន​…»​។​

​លោក​ ឡុ​ង​ និយាយ​ទាំង​ទឹកមុខ​អស់សង្ឃឹម​ ថា​ ឆ្នាំ​នេះ​ក្តៅ​ប្លែក​ជាង​ឆ្នាំ​មុន​ដែល​លោក​មិន​ដែល​ជួប​។​ លោក​ថា​ប្រហែលជា​ដោយសារ​ការ​កាប់​ព្រៃ​អស់​ទើប​មេឃ​គ្មាន​ភ្លៀង​។​ លោក​ថា​មេឃ​ក្តៅ​ចង់​ងូតទឹក​ក៏​មិន​ហ៊ាន​ងូត​ដែរ​ ហើយ​ចំពោះ​ក្មេង​អាច​ងូតទឹក​បាន​ត្រឹមតែ​៣​ផឹ​ល​ ប៉ុណ្ណោះ​ និង​មាន​ពេល​ខ្លះ​គាត់​យក​ក្រមា​ជ្រលក់​ទឹក​រួច​ជូត​ឲ្យ​កូន​គាត់​ក៏​មាន​ដែរ​។​ លោក​បាន​រំលឹក​ថា​កន្លង​មក​ មាន​អង្គការ​ជួយ​ជីក​អណ្តូងទឹក​ឲ្យ​ដែរ​ តែ​ទឹក​ចេញ​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ប្រើប្រាស់​

«​គោមួយ​១​ថ្ងៃ​អស់​ប្រហែល​៣​ប៉ោត​ យើង​ដឹង​តែ​ទិញ​អស់​១៥០០០​រៀល​ បើ​គោ​ច្រើន​មនុស្ស​ច្រើន​បាន​៤​ ឬ​ ៥​ថ្ងៃ​អស់​…»​។​

​លោក​ ឃួ​ន​ ឡុ​ង​ថា​ រូប​គាត់​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ក្នុងភូមិ​គ្មាន​ការងារ​អ្វី​ក្រៅពី​ការ​ធ្វើស្រែ​ចំការ​នោះ​ទេ​ ហើយ​ប្រាក់​ចំនូល​ក៏​បាន​បន្តិចបន្តួច​ហើយ​ត្រូវ​ចំនាយ​លើ​ការ​ទិញ​ទឹក​ប្រើប្រាស់​ទៀត​។​លោក​ថា​ជីវភាព​ប្រជាពលរដ្ឋ​ពិតជា​យ៉ាប់​យឺ​ក​កាន់តែ​ខ្លាំង​។​ លោក​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​និង​ អង្គការ​ឬ​សម្បុរ​សជន​ជួយ​ជីក​ស្រះ​ឲ្យ​កាន់តែ​ធំ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​

«​ រាល់​ឆ្នាំ​មិន​ដែល​រីង​ ទោះ​វា​ស្រក់​ទឹក​វា​ ឆ្នាំ​នេះ​វា​គ្មាន​ភ្លៀង​សោះ​ ។​ បើសិន​មាន​គេ​ជួយ​ជីក​ស្រះ​ល្អជា​…»​។​​

​ជុំវិញ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​តែ​ប្រឈម​មុន​នឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់​នេះ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចេញ​បញ្ជា​ដាច់​ណាត់​ឲ្យ​មន្ត្រី​ទាំងអស់​ ប្រើ​យុទ្ធនាការ​ដឹក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ​ ដោយ​មិន​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយសារ​ខ្វះ​ទឹក​នោះ​ទេ​ ។​សម្តេច​ប្រកាស​មិន​ឲ្យ​ក្រសួង​នានា​ កោះហៅ​អភិបាលខេត្ត​ឡើង​ទៅ​ប្រជុំ​នោះ​ ដោយ​ទុក​ពេលវេលា​ឲ្យ​អភិបាលខេត្ត​ទាំងអស់​ ប្រើ​យុទ្ធនាការ​ដឹក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ​​

«​ដូច្នេះ​ហើយ​ខ្ញុំ​ព្រះ​កុរ​ណា​ខ្ញុំ​ដាក់​ចេញ​នូវ​បទបញ្ជា​នៅ​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​ប្រមូលផ្តុំ​ការ​ខិតខំ​ទាំងអស់​ដើម្បី​ដោះស្រាយ​ទឹក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ ព្រះ​កុរ​ណា​ខ្ញុំ​ដាក់​សូម​ដាក់​ចេញ​យុទ្ធនាការ​ចែក​ចេញ​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​ និង​ មិន​ត្រូវ​ទុក​ឲ្យ​ប្រជាជន​មាន​គ្រោះថ្នាក់​បណ្តា​លមក​ពី​ការ​ខ្វះ​ទឹក​ប្រើប្រាស់​នោះ​ទេ​»​។​

Share

ព័ត៌មានទាក់ទង

Image