en     km
en     km

សមាគម​អា​ដ​ហុ​ក ថា​​ការ​​កោះ​ហៅ​របស់​ACU​​ ករណី​​កញ្ញា​ស្រី​មុំ​ ​គឺ​ជា​​រឿង​​ចំលែក

Share

​ភ្នំពេញ​ ៖​ សមាគម​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ថា​ ការ​កោះហៅ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU)​ លើ​បុគ្គលិក​អា​ដ​ហុ​ក​ គឺ​មិន​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ ។​ អ្វី​ដែល​នាំ​ឱ្យ​អា​ដ​ហុ​ក​ប្រតិកម្ម​ គឺ​កាលពី​ថ្ងៃ​ទី​ ២៥​មេ​សា​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​ចេញ​លិខិត​កោះហៅ​មន្ត្រីជាន់ខ្ពស់​សមាគម​នេះ​ ចំនួន​ ០៥​ រូប​ឱ្យ​ចូល​បំភ្លឺ​ការ​ចោទ​មួយ​ថា​ បាន​ណែនាំ​កញ្ញា​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​ កុំ​ប្រាប់​ពី​ការ​ពិត​ទៅ​ស្ថាប័ន​សមត្ថកិច្ច​ ករណី​សំឡេង​ខ្សែអាត់​ស្នេហា​ជាមួយ​សំឡេង​មនុស្ស​ប្រុស​ម្នាក់​សង្ស័យ​ថា​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​។​

TUN-SARAY
​ប្រធាន​អង្គកា​សមាគម​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ លោក​ ធន​ សា​រ៉ា​យ​

ការ​កោះហៅ​នេះ​ បណ្ដាល​ឱ្យ​មានការ​ចោទសួរ​អំពី​តួនាទី​របស់​ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ​ ចំពោះ​ការ​អនុវត្ត​ច្បាប់​។​​

​ប្រធាន​អង្គកា​សមាគម​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ លោក​ ធន​ សា​រ៉ា​យ​ បាន​ថ្លែង​ថា​ អង្គការ​អា​ដ​ហុ​ក​ធ្វើ​ការងារ​ដោយ​ឈរ​លើ​គោលការណ៍​សិទ្ធិ​មនុស្ស​ និង​ជួយ​ពលរដ្ឋ​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​រំលោភ​បំពាន​ធ្វើ​ឱ្យ​មានការ​ភិតភ័យ​ខ្លាច​តែ​ប៉ុណ្ណោះ​។​ ​លោក​បាន​បន្ត​ថា​ ករណី​ស្រី​មុំ​នេះ​ កាលពី​ដំបូង​នាង​បាន​មក​ពឹងពាក់​ឱ្យ​អង្គការ​អា​ដ​ហុ​ក​ជួយ​នាង​ ដោយ​លើ​ឡើង​ថា​មិន​បាន​ស្គាល់​លោក​ កឹ​ម​ សុខា​ ហើយ​ក៏​មិន​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ឡើយ​។​

​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍​ លោក​ ធន​ សា​រ៉ា​យ​ បាន​បង្ហាញ​វី​ឌី​អូ​ឃ្លឹ​ប​ជាង​ ១៥​នាទី​ និយាយ​អំពី​កញ្ញា​ស្រី​មុំ​ មក​សុំ​អន្តរាគមន៍​ពី​សមាគម​អា​ដ​ហុ​ក​។​

​កញ្ញា​ស្រី​មុំ​ បាន​និយាយ​ក្នុង​វិ​ឌី​អូ​ឃ្លឹ​ប​ដូចនេះ​ថា​៖​ «​ ខ្ញុំ​គ្មាន​ដឹង​រឿង​អ្វី​ទាំងអស់​ ខ្ញុំ​ចង់បាន​ភាព​ស្អាត់ស្អំ​ខ្ញុំ​មក​វិញ​ និង​កេរ្តិ៍ឈ្មោះ​ខ្ញុំ​មក​វិញ​ហើយ​អ្វី​ដែល​គេ​ផុស​មក​គឺ​អត់​ពិត​ច៊ឹ​ង​ម៉​ង​ គេ​ថា​ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​គាត់​គឺ​អត់​មាន​ ខ្ញុំ​ចង់​និយាយ​ប្រាប់​តែ​ប៉ុណ្ណឹង​គឺ​អត់​មាន​ទេ​ គេ​ថា​ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​គាត់​គឺ​អត់​មាន​ ខ្ញុំ​ចង់​បកស្រាយ​តែ​ប៉ុណ្ណឹង​ ចង់​និយាយ​តែ​ប៉ុណ្ណឹង​។​ បាទ​ហើយ​សូម​សុំ​ណូ​ម​ពរ​មេច​ដែរ​ ស្រី​មុំ​ ខ្ញុំ​សុំ​ណូ​ម​ពរ​ ចង់ឱ្យ​លោកពូ​ជួយ​រក​យុ​តិ​ធ​ម៏​ឱ្យ​ខ្ញុំ​ ភាព​ស្អាត់ស្អំ​ខ្ញុំ​ច៊ឹ​ង​មក​វិញ​ ច៊ឹ​ង​ថា​ខ្ញុំ​អត់​មាន​ទៅ​ធ្វើអំពើ​ច៊ឹ​ងៗ​ទៅ​សរសេរ​ឯកសារ​ផុស​អី​ណា​ពេញ​ពិភពលោក​អី​ច៊ឹ​ង​គឺ​ខ្ញុំ​អត់​មាន​ទេ​»​។​​

​ប្រធាន​អង្គការសិទ្ធិមនុស្ស​អង្គការ​អា​ដ​ហុ​ក​ បាន​បន្ថែម​ថា​ លោក​ហាក់ដូចជា​មិន​យល់​អំពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​កោះហៅ​បុគ្គលិក​របស់​លោក​ទៅ​សួរនាំ​ ព្រោះ​បុគ្គលិក​របស់​លោក​មិន​បាន​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​កឹ​ប​កេង​បំផ្លាញ​លុយ​ជាតិ​នោះ​ដែរ​ ។​​

​លោក​បានឱ្យ​ដឹង​ទៀត​ថា​អង្គការសិទ្ធិមនុស្ស​អា​ដ​ហុ​ក​ មិន​ដែល​បង្គាប់​ឱ្យ​ស្រី​មុំ​និយាយ​អ្វី​ដែល​មិន​ពិត​ឡើយ​ គឺ​និយាយ​អ្វី​ពី​ដែល​ជា​ការ​ពិត​ដែល​នាង​ជួប​។​​

«​ខ្ញុំ​សូម​បញ្ជាក់​ជូន​ពី​អ្វី​ដែល​ចោទប្រកាន់​យើង​ថា​ ណែនាំ​គាត់​មិន​ឱ្យ​និយាយ​ការ​ពិត​ ការ​ពិត​ដែល​គាត់​ប្រាប់​យើង​ គឺ​យើង​នូវ​តែ​ណែនាំ​ឱ្យ​គាត់​និយាយ​ការ​ពិត​ប្រាប់​យើង​ ព្រោះ​យើង​អត់​ដឹង​មានការ​ពិត​មួយទៀត​ ដែល​ខុស​ការ​ពិត​ពី​គាត់​ប្រាប់​យើង​ទេ​ ហើយ​ច៊ឹ​ង​យើង​អត់​មានអី​ណែនាំ​ឱ្យ​ខុស​ទេ​ ពីព្រោះ​យើង​ណែនាំ​គាត់​ទៅ​តាម​អ្វី​ដែល​គាត់​បាន​ប្រាប់​តាម​មេច​ មក​ឱ្យ​ មក​ថា​យើង​ខុស​ទៅ​វិញ​ អាហ្នឹង​មួយ​ដែល​ខ្ញុំ​គិត​ថា​រឿង​មួយ​មិន​ត្រឹមត្រូវ​ទេ​ អ្វី​ដែល​ចោត​ប្រកាន់​បុគ្គលិក​អង្គារ​យើងខ្ញុំ​ទៅ​វិញ​»​។​​

​តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ លោក​ធន់​សារាយ​ព្យាយាម​ បំភ្លឺ​មួយ​ករណី​ទៀត​ ដែល​ក​ញ្ញ​ស្រី​មុំ​ និង​ម្ដា​យមក​ពឹងពាក់​អា​ដ​ហុ​ក​ ជួយ​ ការពារ​ក្ដី​ ហើយ​បាន​ស្នើ​សុំ​ជំនួយ​ហិរញ្ញវត្ថុ​ ឱ្យ​ ជួយ​ គ្រួសារ​នាង​ ព្រោះ​តាំងពី​មានរឿង​មក​ជីវភាព​គ្រួសារ​មាន​លំបាក​ ព្រោះ​មិន​បាន​ទៅ​ធ្វើការ​ ដូច​សព្វដង​។​ លោក​បញ្ជាក់​ថា​ អា​ដ​ហុ​កបាន​ជូន​ប្រាក់​២០៤​ ដុល្លារ​ទៅ​នាង​ តែ​ក្នុង​ក្រប​ខណ្ឌ​ មនុស្សធម៌​ និង​ស្រប​តាម​គម្រោង​របស់​អង្គការ​ ដោយ​លោក​បាន​បង្ហាញ​ ឯកសារ​កញ្ញា​ស្រី​មុំ​ សុំ​ជំនួយ​ទៀត​ផង​។​​

​ទាក់ទិន​នឹង​បញ្ហា​នេះ​  លោក​មេធាវី​  ជួង​ ជូ​ងី​ មាន​ប្រសា​ស​ន៏​ថា​ការ​អះអាង​របស់​សមាគម​ន​អា​ដ​ហុ​ក​នេះ​ជា​ការ​ត្រឹមត្រូវ​ ព្រោះ​គ្មាន​ច្បាប់​ណា​ ចោទប្រកាន់​ប្រឆាំង​ ការ​សុំ​អន្តរាគមន៍​ ខាង​ផ្លូវច្បាប់​ឡើយ​ ។​​

​លោក​មេធាវី​៖«​ខ្ញុំ​យល់​ថា​អត់​ដូច​ជា​ត្រឹមត្រូវ​ទេ​ លុះត្រាតែ​ពាក់​ព័ន​នឹង​អំពើ​ពុក​រលួយ​អាហ្នឹង​ACU​ ស៊ើបអង្កេត​ទៅ​ត្រូវ​ ប៉ុន្តែ​កន្លង​មក​ខ្ញុំ​ដឹង​ថា​រឿង​នេះ​ គឺ​អា​ដ​ហុ​ក​ជួយ​ការពារ​ស្ត្រី​ពាក់​ព័ក​ស្រី​មុំ​នឹង​ ចឹ​ង​គឺ​វា​ដូច​ជា​អត់​ពាក់​ព័ន​អំពើ​ពុក​រលួយ​អី​ទេ​ ប៉ុន្តែ​បែរជា​ACU​គេ​ ស៊ើប​ពាក់​ព័ន​អំពើ​ពុក​រលួយ​ទៅ​អា​ដ​ហុ​ក​វិញ​វា​ដូច​ជា​អត់​ត្រូវ​»​។​​

​ចំនែក​ អ្នកគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កត​ នៃ​អង្គការ​លី​កាដូ​លោក​ អំ​ សំអាត​ ដែល​បាន​ចូលរួម​ស្ដាប់​ក្នុង​សន្និសីទ​នេះ​ដែរ​ បាន​សម្ដែង​ការ​សោកស្តាយ​ ចំពោះ​ការ​កោះហៅ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។​ លោក​បាន​បន្ត​ថា​ បើ​គ្រាន់តែ​សង្គម​ស៊ី​វិល​បំពេញភារៈកិច្ច​របស់​ខ្លូ​ន​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស​ដោយ​ផ្តល់​យោបល់​ពិគ្រោះ​ជា​មូ​យ​ជន​រង​គ្រោះ​អំពី​សិទ្ធិ​សេរីភាព​របស់​បុគ្គល​នីមួយៗ​ បែរជា​មានការ​ប្តឹងប្តល់​ទៅ​វិញ​នោះ​ តើ​អង្គការ​សង្គម​ស៊ី​វិល​អាច​ជួយ​ពន្យល់​ប្រជាពលរដ្ឋ​ពី​សិទ្ធិ​សេរីភាព​ និង​វិធី​ដោះស្រាយ​ទំនាស់​បាន​ដោយ​របៀប​ណា​ ។​​

«​តើ​សិទ្ធ​សេរីភាព​ឬ​ភារៈកិច្ច​របស់​អង្គការ​ធ្វើ​អី​បើសិនជា​យើង​ធ្វើការ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​សិទ្ធ​សេរីភាព​ អំពី​បញ្ហា​ផ្លូវច្បាប់​ អំពី​អ្វី​ដែល​គាល់​មាន​សិទ្ធ​ក្នុង​ការ​បំភ្លឺ​ បែរជា​ត្រូវ​មានការ​ប្តឹង​ពី​ជន​ណាមួយ​សួរ​ថា​ តើ​ឱ្យ​បុគ្គលិក​អង្គ​ការពារ​សិទ្ធិ​មនុស្ស​ហ្នឹង​ធ្វើ​អី​ ហើយ​នេះ​ជា​តើ​ជា​ការ​បំពេញ​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ បំពេញ​នូវ​សិទ្ធ​សេរីភាព​របស់​សិទ្ធិ​មនុស្ស​ដែរ​ឬទេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​»​។​​

​តាម​ប្រធាន​សមាគម​អា​ដ​ហុ​ក​ កញ្ញា​ស្រី​មុំ​ មាន​រូបភាព​២​ គឺ​និយាយ​ថា​ ប្រាប់​ សមាគម​ដែល​នាង​បដិសេធ​ សំឡេង​ខ្សែអាត់​ សាសង​ជាមួយ​បុរស​ម្នាក់​ដែល​គេ​ថា​លោក​កឹ​ម​សុខា​ គឺជា​ការ​ពិត​មួយ​ ហើយ​នាង​ទៅ​បំភ្លឺ​ នៅ​តុលាការ​គឺជា​ការ​ពិត​មួយ​។​ ត្រង់​ចំនុច​នេះ​ លោក​មាន​ភាព​ងើ​ង​ឆ្ងល់​ ថា​មួយ​ណា​ពិត​ មួយ​ណា​កុហក​។​​

​កាលពី​ថ្ងៃ​ម្សិលមិញ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​ដឹកនាំ​ដោយ​លោក​ ឱម​ យី​ន​ទៀង​ បាន​ ចេញ​លិខិត​ កោះ​ ហៅ​ មនុស្ស​៨​នាក់​ ក្នុង​នោះ​មាន​ បុ​គ្គ​លឹ​ក​ សមាគម​អា​ដ​ហុ​ក​ ចំនួន​ ៥​នាក់​ និង​ មនុស្ស​ ៣​នាក់​ទៀត​ គឺ​លោក​ នី​ ចរិយា​ អគ្គលេខាធិការ​រង​ គជ​ប​ លោកស្រី​ធិ​តា​ឃឹះ​ នាយិការ​អង្គការ​សីល​កា​  និង​លោក​ ស៊ឺ​ន​ សាលី​ មន្ត្រី​សិទ្ធិ​មនុស្ស​ របស់​អង្គការសហប្រជាជាតិ​ នៅ​កម្ពុជា​ឱ្យ​ពួក​គេ​ចូលខ្លួន​ក​ក្រោម​បទ​ចោទ​ថា​ បាន​ណែនាំ​កញ្ញា​ស្រី​មុំ​ និយាយ​កុហក​តុលាការ​ ។​ ពួក​គេ​នឹង​ចូលខ្លួន​ ទៅ​កាន់​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ នៅ​ថ្ងៃ​ ទី​២៧​ -២៨​ មេ​សា​នេះ​ ៕​

Share

Image
Image
Image