en     km
en     km

ភរិយា​លោក ​​ឈុត​​ វិ​ទ្ធី​ ​៖​ ​៤​​ឆ្នាំ​​រង​​ចាំ​​យុត្តិ​ធម៌​​ជូន​​ស្វាមី​​គឺ​ ​គ្មាន​​ពន្លឺ​​ឡើយ​

Share

ភ្នំពេញ ៖ ​នៅ​ថ្ងៃ​ទី​ ២៦​ខែមេសា​ ឆ្នាំ​២០១៦​នេះ​ ជា​ខួប​៤​ឆ្នាំ​ នៃ​ការ​បាញ់​សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ​ដ៏​ល្បីឈ្មោះ​គឺ​លោក​ ឈុត​ វុ​ទ្ធី​។​ អ្នកស្រី​ សម​ ចាន់​ធី​ ភរិយា​លោក​ ឈុត​ វុ​ទ្ធី​ បាន​ផ្តល់​បទ​សម្ភាសន៍​ដល​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ ទាំង​អួល​ដើម​កថា​ គ្រួសារ​អ្នកស្រី​ ហាក់​គ្មាន​សង្ឃឹម​ទទួល​បាន​យុត្តិធម៌​ពិតប្រាកដ​ឡើយ​។​ ​អ្នកស្រី​ថា​ ប្ដី​របស់​អ្នកស្រី​បាន​ស្លាប់​៤​ឆ្នាំ​ហើយ​ ប៉ុន្តែ​យុត្តិធម៌​ជូន​ស្វាមី​គឺ​ គ្មាន​ពន្លឺ​ឡើយ​។​ ​

chhut-Vuthy-text

លោក​ឈុត​ វុ​ទ្ធី​ ជា​ប្រធាន​ក្រុម​ អភិរក្ស​ធនធាន​ព្រៃឈើ​ នៅ​កម្ពុជា​ត្រូវ​បាន​បាញ់​សម្លាប់​ នៅ​ស្រុក​មណ្ឌល​សី​ម៉ា​ ខេត្តកោះកុង​ កាលពី​ថ្ងៃ​២៦​មេ​សា​ ឆ្នាំ​២០១២​ ខណៈ​លោក​ដើរ​ចេញពី​ល្បាត​ព្រៃ​នៅ​តំបន់​នោះ​ ហើយ​មាន​ជំ​លោះ​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​នៅ​តំបន់​នោះ​។​ លោក​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជើងឯក​ការពារ​ព្រៃឈើ​ នៅ​កម្ពុជា​ យ៉ាង​សកម្ម​។​ ​ទោះជា​យ៉ាងណា​អ្នកស្រី​ បាន​គាំទ្រ​ឲ្យ​កូនប្រុស​របស់​ អ្នកស្រី​ ក្លាយជា​សកម្មជន​ការពារ​ព្រៃឈើ​ ដូច​ឪពុក​របស់​ខ្លួន​។​

​ដើម្បី​ជ្រាប​សូម​អ​ញ្ចើ​ញ​ស្តាប់​បទ​សម្ភាសន៍​រវាង​ លោក​ ធូ​ វិ​រៈ​ អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​ ជាមួយ​ អ្នកស្រី​ សម​ ចាន់​ធី​ ភរិយា​លោក​ ឈុត​ វុ​ទ្ធី​ ដូច​តទៅ​ ៖​​

Share

Image
Image
Image