គណៈកម្មាធិការពិសេសមួយ នៃព្រឹទ្ធសភាប្រទេសប្រេស៊ីល ដែលមានឥទ្ធិពលខ្លាំងក្លា នៅថ្ងៃអង្គារនេះ បានសម្រេចចូលខ្លួនដោះស្រាយរឿងអាស្រូវចោទប្រកាន់លើ ប្រធានាធិបតីលោកស្រី ឌីលម៉ា រួសេហ្វ (Dilma Rousseff) ករណីពុករលួយដែលគេហៅថាស្ត្រីខ្លាំង ដោយរំពឹងថា អាចបណ្ដេញ លោកស្រីពីតំណែង។
តាមបណ្ដាញផ្សាយព័ត៌មានBBC គណៈកម្មាធិការនេះមានសមាជិកព្រឹទ្ធសភាចំនួន ២១រូបចូលរួម ហើយពួកគេនឹងធ្វើការពិភាក្សាជាទូទៅជុំវិញករណីចោទ ប្រកាន់នានាមកលើលោកស្រី រួសេហ្វ។ គេរំពឹងថានឹងមានកិច្ចប្រជុំពិសេសមួយ ត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ហើយពេលនោះ គ្រប់គ្នានឹងបានដឹងថាតើលោកស្រី អាចបន្តតំណែងទៅមុខទៀតឬទេ។
លោកស្រី រួសេហ្វ កំពុងរងការចោទប្រកាន់ថាបានចុះហត្ថលេខាលើឯកសារពាក់ព័ន្ធនឹង ការប្រើប្រាស់ថវិកាជាតិ ដោយគ្មានតម្លាភាព។ បន្ថែមលើនេះលោកស្រី មានជាប់ពាក់ព័ន្ធ ទទួលប្រាក់សំណូក ពីក្រុមហ៊ុនផលិតប្រេងដ៏ធំមួយរបស់ប្រទេស។
គណបក្សប្រឆាំង នៅប្រេស៊ីល ជាដើមការចោទប្រឆាំង លោកស្រី។ ក្រុមនេះបានដឹកនាំបាតុកម្ម ភ្លូកទឹកភ្លូកដីទាមទារ ឱ្យ លោកស្រីលាលែងពីតំណែងជាច្រើនដងមកហើយ ៕
ប្រភព: BBC