en     km
en     km

ប្រធានាធិបតី​ប្រេ​ស៊ី​ល​ ​ដែល​​គេ​​ហៅ​​ថា​​ស្ត្រី​ខ្លាំង​ ​អាច​​ទម្លាក់​​ពី​​តំណែង​​ករណី​​ពុក​រលួយ​

Share

​គណៈកម្មាធិការ​ពិសេស​មួយ​ នៃ​ព្រឹទ្ធសភា​ប្រទេស​ប្រេ​ស៊ី​ល​ ដែល​មាន​ឥទ្ធិពល​ខ្លាំងក្លា​ នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​សម្រេច​ចូលខ្លួន​ដោះស្រាយ​រឿងអាស្រូវ​ចោទប្រកាន់​លើ​ ប្រធានាធិបតី​លោកស្រី​ ឌី​ល​ម៉ា​ រួ​សេ​ហ្វ​ (Dilma​ Rousseff)​ ករណី​ពុក​រលួយ​ដែល​គេ​ហៅ​ថា​ស្ត្រី​ខ្លាំង​ ដោយ​រំពឹង​ថា​ ​អាច​បណ្ដេញ​ លោកស្រី​ពី​តំណែង​។​

Presidence-Brazil-text
ប្រធានាធិបតី​លោកស្រី​ ឌី​ល​ម៉ា​ រួ​សេ​ហ្វ​ (Dilma​ Rousseff)​ ។​ ប្រភពពី ៖ BBC

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​BBC​ គណៈកម្មាធិការ​នេះ​មាន​សមាជិក​ព្រឹទ្ធសភា​ចំនួន​ ២១​រូប​ចូលរួម​ ហើយ​ពួក​គេ​នឹង​ធ្វើការ​ពិភាក្សា​ជា​ទូទៅ​ជុំវិញ​ករណី​ចោទ​ ប្រកាន់​នានា​មក​លើ​លោកស្រី​ រួ​សេ​ហ្វ​។​ ​គេ​រំពឹង​ថា​នឹង​មាន​កិច្ចប្រជុំ​ពិសេស​មួយ​ ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២​ ខែឧសភា​ ហើយ​ពេល​នោះ​ គ្រប់​គ្នា​នឹង​បានដឹង​ថា​តើ​លោកស្រី​ អាច​បន្ត​តំណែង​ទៅ​មុខ​ទៀត​ឬទេ​។​

​លោកស្រី​ រួ​សេ​ហ្វ​ កំពុង​រង​ការ​ចោទប្រកាន់​ថា​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ពាក់ព័ន្ធ​នឹង​ ការ​ប្រើប្រាស់​ថវិកាជាតិ​ ដោយ​គ្មាន​តម្លាភាព​។​ បន្ថែម​លើ​នេះ​លោកស្រី​ មាន​ជាប់​ពាក់ព័ន្ធ​ ទទួល​ប្រាក់​សំណូក​ ពី​ក្រុមហ៊ុន​ផលិត​ប្រេង​ដ៏​ធំ​មួយ​របស់​ប្រទេស​។​

គណបក្សប្រឆាំង​ នៅ​ប្រេ​ស៊ី​ល​ ជាដើម​ការ​ចោទ​ប្រឆាំង​ លោកស្រី​។​ ក្រុម​នេះ​បាន​ដឹកនាំ​បាតុកម្ម​ ភ្លូកទឹកភ្លូកដី​ទាមទារ​ ឱ្យ​ លោកស្រី​លាលែង​ពី​តំណែង​ជា​ច្រើន​ដង​មក​ហើយ​ ៕​

ប្រភព​:​ BBC​

Share

Image
Image
Image