en     km
en     km

អា​ដ​ហុ​ក​ ចាប់ផ្ដើម​ការពារ​ខ្លួន​ទប់ទល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ករណី​ស្រី​មុំ​

Share

​ភ្នំពេញ ៖ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ ប្រតិកម្ម​ ទៅ​នឹង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហៅ​កាត់​ថា​ACU​ ដែល​កោះហៅ​ បុគ្គលិក​របស់​ខ្លួន​ ចូល​បំភ្លឺ​ ទាក់ទិន​ ករណី​របស់​ កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ដោយ​ប្រធាន​អង្គការ​នេះ​ថា​ ការ​ចោទប្រកាន់​ របស់​ACU​ មិន​មាន​ភាព​ត្រឹមត្រូវ​។​

TUN-SARAY
លោក​ ធន់​ សារាយ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក

​ការ​ថ្លែង​ប្រតិកម្ម​របស់​លោក​ ធន់​ សារាយ​ ធ្វើ​ឡើង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​មិ​ញ​នេះ​។ ​ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​អះអាង​ថា​ អ្វី​ដែល​អា​ដ​ហុ​ក​ផ្ដល់​ប្រាក់​ជាង​២០០​ ដុល្លារ​ទៅ​ឱ្យ​ កញ្ញា​ ស្រី​មុំ​ គឺជា​ការ​សុំ​របស់​គ្រួសារ​នាង​ ហើយ​ការ​ចំណាយ​ គឺជា​អនុលោម​ទៅ​តាម​ បទដ្ឋាន​ រដ្ឋបាល​ នៃ​គំរោង​ចំណាយ​របស់​អង្គការ​។​ លោក​ក៏​បង្ហាញ​ ឯកសារ​ របស់​កញ្ញា​ស្រី​មុំ​ សុំ​ប្រាក់​ជំនួយ​នេះ​ដែរ​។​ ជាមួយ​គ្នា​នេះ​លោក​ ធន​ សារាយ​ ក៍បាន​ បញ្ជាក់​ តាម​វិ​ឌី​អូ​ឃ្លឹ​ប​មួយ​ថា​ កញ្ញា​ស្រី​មុំ​ បាន​មក​ពឹងពាក់​ សមាគម​ឱ្យ​ជួយ​គឺ​សមាគម​មិន​បាន​ទៅ​លួងលោម​ ឬ​ណែនាំ​អ្វី​ឡើយ​។​​

​តាម​ប្រធាន​សមាគម​អា​ដ​ហុ​ក​  កញ្ញា​ស្រី​មុំ​ មាន​រូបភាព​២​ គឺ​និយាយ​ថា​ ប្រាប់​សមាគម​ដែល​នាង​បដិសេធ​សំឡេង​ខ្សែអាត់​សារ​សង​ជាមួយ​បុរស​ម្នាក់​ដែល​គេ​ថា​លោក​កឹ​ម​ សុខា​ គឺជា​ការ​ពិត​មួយ​ ហើយ​នាង​ទៅ​បំភ្លឺ​ នៅ​តុលាការ​គឺជា​ការ​ពិត​មួយ​។​ ត្រង់​ចំនុច​នេះ​ លោក​មាន​ភាព​ងើយ​ឆ្ងល់​ ថា​មួយ​ណា​ពិត​ មួយ​ណា​កុហក​។​​

​កាលពី​ថ្ងៃ​ម្សិលមិញ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​ដឹកនាំ​ដោយ​លោក​ ឱម​ យី​ន​ទៀង​ បាន​ចេញ​លិខិត​កោះហៅ​មនុស្ស​៨​នាក់​ ក្នុង​នោះ​មាន​បុគ្គលិក​ សមាគម​អា​ដ​ហុ​ក​ ចំនួន​ ៥​នាក់​ និង​មនុស្ស​៣​នាក់​ទៀត​ គឺ​លោក​ នី​ ចរិយា​ អគ្គលេខាធិការ​រង​ គជ​ប​ លោកស្រី​ធិ​តា​ឃឹះ​ នាយិការ​អង្គការ​សីល​កា​  និង​លោក​ ស៊ឺ​ន​ សាលី​ មន្ត្រី​សិទ្ធិ​មនុស្ស​ របស់​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​ ឱ្យ​ពួក​គេ​ចូលខ្លួន​ក្រោម​បទ​ចោទ​ថា​ បាន​ណែនាំ​ កញ្ញា​ស្រី​មុំ​ និយាយ​កុហក​តុលាការ​។​ ពួក​គេ​នឹង​ចូលខ្លួន​ ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ នៅ​ថ្ងៃ​ ទី​២៧​ -២៨​ មេ​សា​នេះ​ ៕​

Share

Image
Image
Image