ក្នុងជំនួបទ្វេភាគី នៅទីក្រុងវ៉ាស៊ិនតោន កាលពីថ្ងៃម្សិលមិញមន្ត្រីជាន់ខ្ពស់សេតវិមាន លោក Tom Malinowski បានប្រាប់ទៅលោក Vu Anh Quang សមភាគីវៀតណាម ឱ្យឈប់គាបសង្កត់ សេរីភាព របស់ប្រជាជន គឺធ្វើយ៉ាងនេះដើម្បីសាទរទំនាក់អាមេរិក -វៀតណាម។
តាមសេចក្ដីរាយការណ៍ លោកអូបាម៉ានឹងទៅកាន់ប្រទេសវៀតណាម នៅខែឧសភា ក្នុងដំណើរ ត្រូវទៅចូលរួមកិច្ចប្រជុំតំបន់សេដ្ឋកិច្ចមួយនៅ ប្រទេសឡាវ។
លោក Tom Malinowski បានប្រាប់លោក Vu Anh Quang ប្រធាននាយកដ្ឋាន ទំនាក់ទំនង ការបរទេសនៃក្រសួងការបរទេស វៀតណាម ថាបញ្ហាដែលជាឧបសគ្គ នៃទំនាក់ទំនង រវាងប្រទេសទាំង២ គឺ ការរំលោភសិទិ្ធមនុស្ស សិទ្ធិជនជាតិដើមភាគតិច និងការឃុំខ្លួន សកម្មជនសង្គម និងក្រុមប្រឆាំង។ តាមរបាយការណ៍សិទិ្ធមនុស្ស Human Rights Watch ប្រទេសវៀតណាម នៅបន្តឃុំខ្លួនអ្នកទោសនយោបាយ ៩៥នាក់ទៀត។
លោកអូបាម៉ា នឹងធ្វើទស្សនកិច្ច នៅប្រទេសវៀតណាមជាលើកដំបូងរយៈពេល៤ទសវត្ស បន្ទាប់ពី បញ្ចប់សង្គ្រាមនៅវៀតណាម ៕
ប្រភព:ABC