en     km
en     km

លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ថា​ការ​ប្តឹង​រូប​លោក​នៅ​អា​មេ​រិ​ក​គឺ​មិន​មាន​មូលដ្ឋាន​ច្បាប់​ ខណៈ​លោក​បង្ហាញ​លទ្ធផល​ទស្សនកិច្ច​

Share

​ភ្នំពេញ​៖​ បន្ទាប់​ពី​បញ្ចប់​ទស្សនកិច្ច​អស់​រយៈពេល​បី​ស​ប្តា​ហ៍​នៅ​សហរដ្ឋអាមេរិក​ វិល​មក​កម្ពុជា​វិញ​នា​ព្រឹ​ក​​​​​ថ្ងៃ​ទី​ ២៥​ ខែមេសា​ ឆ្នាំ​ ២០១៦​ នេះ​ លោក​ ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុស​ច្បង​រ​បស់​​សម្ដេច​​ ហ៊ុន ​សែន​ បាន​ថ្លែ​ង​​​​​​ចំពោះ​មុខ​​អ្នក​​សារ​ព័ត៌​មាន​​ថា​ បណ្តឹង​​របស់​​លោក​ ​មា​ជ​ ​សុវណ្ណ​រ៉ា​ ប្តឹង​​លើ​រូប​លោក​គឺ​មិន​មាន​មូល​ដ្ឋាន​​ច្បា​ស់​លាស់​ឡើយ​ ។​

Hun-Maneth-WMC-By-Mao-Samnang
លោក​ ហ៊ុន​ ម៉ា​ណែ​ត នៅក្នុងសិន្និសីទសារព័ត៌មាន បន្ទាប់​ពី​បញ្ចប់​ទស្សនកិច្ច​អស់​រយៈពេល​បី​ស​ប្តា​ហ៍​នៅ​សហរដ្ឋអាមេរិក​ វិល​មក​កម្ពុជា​វិញ​នា​ព្រឹ​ក​​​​​ថ្ងៃ​ទី​ ២៥​ ខែមេសា​ ឆ្នាំ​ ២០១៦​ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ  ។

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​បន្ថែម​ថា​ លោក​មិន​បានឃើញ​បណ្តឹង​របស់​លោក​ មា​ជ​ សុវណ្ណ​រ៉ា​ នោះ​ទេ​ ប៉ុន្តែ​លោ​ក​​​​បានដឹង​រឿងរ៉ាវ​ប្តឹង​នេះ​តាម​រយៈ​សារព័ត៌មាន​ ។​

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ចាត់​ទុក​បណ្តឹង​របស់​លោក​ មា​ជ​ សុវណ្ណ​រ៉ា​ ពាក់ព័ន្ធ​នឹង​បណ្តឹង​ភារ​វ​កម្ម​អន្តរជាតិ​ប្តឹង​រូ​ប​​​លោក​ ថា​ជា​រឿង​ដែល​មិន​សម​ហេតុផល​ ។​ លោក​ថា​រឿង​នេះ​គ្រាន់​ជា​ហេតុផល​កេង​ចំណេញ​នយោបាយ​តែ​ប៉ុណ្ណោះ​ ។​

ស្តាប់សំឡេង លោក ហ៊ុនម៉ាណែត ៖

​កាលពីដើម​ខែមេសា​ គឺ​នៅ​ពេល​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ទៅ​ដល់ទី​ក្រុង​ឡុ​ង​បិ​ច​ ខណៈនោះ​មានការ​ធ្វើ​បាតុ​ក​ម្ម​​​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​-​អា​មេ​រិ​ក​។​ កូនប្រុស​នាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​មេធាវី​សិទ្ធិ​មនុស្ស​អង្គការ​អា​មេ​រិ​ក​ ក្នុង​នា​ម​​​តំណាង​ គ្រួសារ​លោក​ មា​ជ​ សុវណ្ណ​រ៉ា​ ប្ដឹង​លោក​ពី​បទ​ធ្វើ​ទារុណកម្ម​រយៈពេល​យូរ​ និង​ ភេរវកម្ម​អន្តរជាតិ​ ហើ​យ​​គេ​​ទុក​រយៈពេល​ មួយ​ខែ​ដើម្បី​ឱ្យ​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ឆ្លើយ​តប​ ។​

លោក​ មា​ជ​ សុវណ្ណ​រ៉ា​ ប្រធាន​ប្រព័ន្ធ​ផ្សព្វ​ផ្សា​យ​​គណបក្ស​ស​ង្ក្រោះ​ជាតិ​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ផ្តន្ទា​ទោ​ស​ ២០​ ឆ្នាំ​ ពី​បទ​ប្រឆាំង​សមត្ថកិច្ច​រដ្ឋ​ ករ​ណី​​ហិ​ង្សា​​នៅ​​ទី​លាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​ ២០១៤​ ។​ បច្ចុប្បន្ន​លោក​កំពុង​ឃុំខ្លួន​នៅ​ព្រែ​ស​ ។​

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​  អះអាង​ពី​សមិទ្ធផល​នៃ​ទស្សនកិច្ច​របស់​លោក​នៅ​អា​មេ​រិ​ក​និង​កា​ណា​ដា​

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ អះអាង​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​អស់​ពេល​រយៈ​បី​ស​ប្តា​ហ៍​ បាន​ទទួលលទ្ធផល​ចំ​នួ​​ន​​​​បី​​ធំៗ​ រួម​មាន​៖​ ទី​មួយ​ បាន​ផ្លាស់​ប្តូរ​ព័ត៌មាន​នានា​ទាក់ទង​នឹង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​​ក្រៅ​ប្រទេស​។​

Hun-Maneth-160425-WMC-By-Mao-Samnang
លោក​ ហ៊ុន​ ម៉ា​ណែ​ត ថ្លែងពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចរបស់លោក នៅក្នុងសិន្និសីទសារព័ត៌មាននា​ព្រឹ​ក​​​​​ថ្ងៃ​ទី​ ២៥​ ខែមេសា​ ឆ្នាំ​ ២០១៦​ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

​ទី​ពីរ​ ការ​នាំ​យក​វប្ប​ធ​ម៍​ សម្ភារៈ​សិល្បៈ​ សម្លៀក​បំពាក់​បែប​បុរាណ​រៀប​ជា​ក្បួន​ព្រះបាទ​ជ័យ​វរ​ន្ម​ទី​៧​ ផ្តល់​ជូន​ដ​ល់​​​​​គណៈ​​កម្មការ​រៀបចំ​ព្យុះ​​ហា​យាត្រា​​វប្បធម៌​ ឱ្យ​ជនជាតិ​អា​មេ​រិ​ក​ដើម្បី​បាន​ស្គាល់​។​

​ទី​បី​ បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុមការងារ​ថ្នាក់ដឹកនាំ​រដ្ឋ​និង​ក្រុង​មួយ​ចំនួន​នៅ​អា​មេ​រិ​ក​ ជួប​ពិភាក្សា​ជា​មូ​យ​ថា្ន​ក់​ដឹ​ក​​នាំ​​ជា​តិ​​រប​ស់​​​ប្រទេស​​​កា​​​ណា​​​ដា​ ក្នុង​​​ន័យ​​​ទំនាក់​ទំន​ង​​​ពាណិ​​ជ្ជក​​ម្ម​ ការ​​​ផ្តល់​អា​ហា​រ​​រូប​​ករ​​ណ៍​​​ដល់​​​និស្សិត​​​ខ្មែរ​ និង​​ផ្តល់​​​​ទិ​ដ្ឋ​​​ការ​​​ការ​ងារ​​ដល់​​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ដើម្បី​ប្រកបការងារ​រយៈពេល​ខ្លី​នៅ​កា​ណា​ដា​។​

​យ៉ាងណា​ក៏​ដោយ​ លោក​ ហ៊ុន​ ម៉ា​ណែ​ត​ អះអាង​ថា​ ទោះជា​លោក​រង​ការ​ប្ដឹង​ដូចនេះ​ក្ដី​ គឺ​លោក​មាន​មោទនភាព​ ព្រោះ​​លោក​ បាន​​ធ្វើ​​ឱ្យ​​វប្ប​ធម៌​​ខ្មែរ​​ត្រូវ​​បាន​​ផ្សព្វ​ផ្សាយ​​នៅ​បរទេស​ ហើយ​​លោក​សង្ឃឹម​ថា​​លោក​​នឹង​​ទៅ​​អា​​មេ​​រិ​ក​ម្ដង​ទៀត​ ​៕

Share

Image
Image
Image