en     km
en     km

ក្រុម​អ្នកវិភាគ​ ៖​ ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​នៅ​កម្ពុជា​កំពុង​ដាំ​ក្បាល​ចុះ​

Share

ភ្នំពេញ ៖ ​នៅ​ដំណាក់កាល​ចុង​ក្រោយ​នេះ​ កម្ពុជា​បាន​ដើរ​លើ​ផ្លូវ​មួយ​ដែល​ក្រុម​អ្នកវិភាគ​សម្តែង​ការ​ព្រួយបារម្ភ​ថា​ ការ​បែកបាក​សាមគ្គី​ក្នុង​ក្រប​ខណ្ឌ​នយោបាយ​កម្ពុជា​ មាន​លក្ខណៈ​ដូច​ទៅ​និង​អតីតកាល​ ។​ ក្រុម​អ្នកវិភាគ​លើក​ឡើង​បែប​នេះ​ បន្ទាប់​ពី​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ុំ​ សំ​អាន​ និង​ករណី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់ខ្លួន​ លោក​ ស៊ា​ង​ ចែត​ ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ស្រុក​កំ​កំពង់សៀម​ ខេត្ដកំពង់ចាម​មក​ពី​គណបក្ស​សមរ​ង្ស៊ី​ ក្នុង​ករណី​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ ស្រី​មុំ​ កាលពី​ថ្ងៃ​ទី​ ២៤​ មេ​សា​ ។​

cambodia-demo
ក្រុម​អ្នកវិភាគ​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា​ ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ដាំ​ក្បាល​ចុះ​ ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ​ ។​ តែ​មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ការ​លើក​ឡើង​នេះ​ព្រោះថា​ខុស​ពី​ការ​ពិត​ នៃ​សង្គម​កម្ពុជា​ ។​ ​លោក​ ធូ​ វិ​រៈ​ ជូន​សេចក្ដីរាយការណ៍​៖


កម្ពុជា​ បាន​ឆ្លងកាត់​ការ​បែកបាក់​ សង្គម​ មាន​ជា​ច្រើន​ជំនាន់​មក​ហើយ​ គឺ​រាប់​ទាំង​សម័យ​សង្គមរាស្ត្រនិយម​របប​សេនាប្រមុខ​ លន់​ ន​ល់​ នៃ​សាធារណរដ្ឋ​ខ្មែរ​  សម័យ​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​ សម័យ​រដ្ឋ​កម្ពុជា​ ។​ ការ​បែក​ ការ​ឯកភាព​ជាតិ​នេះ​ បណ្ដាល​ឱ្យ​មាន​ចលនា​តស៊ូ​ទាំង​អហិង្សា​ និង​ហិង្សា​ ហើយ​ ដើមចម​ ច្រើន​តែ​ អ្នក​ខ្លាំង​គាបសង្កត់​អ្នក​ទន់ខ្សោយ​ គឺ​គាបសង្កត់​ទាំង​ស្មារតី​ និង​សកម្មភាព​ ។​

ចុះ​ចំណែក​សង្គម​បច្ចុប្បន្ន​ នេះ​ អាច​ទៅ​រក​សម័យកាល​ទាំងនេះ​បាន​ទេ​ គឺ​ចំលើយ​ គ្រាន់តែ​ថា​គ្មាន​ការ​ទស្ស​ទាយ​បាន​ឡើយ​ ។​ ក្រុម​អ្នកវិភាគ​ ដែល​វិទ្យុ​ស្ត្រី​បាន​សុំ​សម្ភាសន៍​ ពួក​គាត់​មាន​ទស្សនៈ​ ប្រហាក់ប្រហែល​គ្នា​ដោយ​មានការ​ព្រួយបារម្ភ​ ពី​អនាគត​កម្ពុជា​បើ​ អ្នកនយោបាយ​ មិន​មានការ​យោគយល់​គ្នា​ អនុគ្រោះ​គ្នា​ ឋានៈ​កម្ពុជា​ស្ថិត​នៅ​ជា​រដ្ឋ​ប្រកាន់​ប្រជាធិបតេយ្យ​ និង​ នីតិរដ្ឋ​មាន​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​ ។​

​លោក​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​មាន​ប្រសាសន៍​ថា​ ស្ថាន​ការ​នយោបាយ​ចុង​ក្រោយ​នេះ​ បាន​ធ្វើ​ឲ្យ​តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ស្ថាប័ន​កំពូល​របស់​រដ្ឋ​ស្ទើ​តែ​ស្លាប់​ទៅ​ហើយ​ ។​

​លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​ «​តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ស្ថាប័ន​កំពូល​វា​ស្ទើ​តែ​ស្លាប់​ ប្រៀប​ដូច​ជា​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​ដឹកនាំ​ គ្រប់​គ្រង់​ដោយ​គណបក្ស​តែ​មួយ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ អ្វីៗ​វា​ហាក់ដូចជា​នៅ​ក្នុង​កណ្តាប់ដៃ​នៃ​ស្ថាប័ន​តែ​មួយ​ វា​មិន​មាន​ស្ថាប័នរដ្ឋ​មួយ​ដែល​មាន​ប្រជា​ធិ​បតរ​យ្យ​ពិតប្រាកដ​»​ ។​

​ដូច​គ្នា​នេះ​ដែរ​ លោក​ ចាន់​ វិបុល​ អ្នកជំនាញ​អភិបាលកិច្ច​ និង​ប្រជាធិបតេយ្យ​ យល់​ឃើញ​ថា​ស្ថាន​ការ​នយោបាយ​ចុង​ក្រោយ​នេះ​ បាន​ទាញ់​ទម្លាក់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដាំ​ក្បាល​ចុះ​គួ​ឲ្យ​ព្រួយបារម្ភ​ ។​

​លោក​ ចាន់​ វិបុល​ ថ្លែង​ថា​ «​ខ្ញុំ​មើលឃើញ​ថា​លទ្ធិប្រជាធិបតេយ្យ​យើង​ដាំ​ក្បាល​ចុះ​ មាន​ន័យ​ថា​នៅ​ក្នុង​រយៈ​ប៉ុន្មាន​ទ​ស្សវត​ចុង​ក្រោយ​មាន​លក្ខណៈ​ប្រសើរ​ ប៉ុន្តែ​នៅ​ពេល​ដែល​មានការ​ប្រកួតប្រជែង​ផ្នែក​នយោបាយ​អត់​ទាន់​កម្លាំង​ប្រៀប​នយោបាយ​របស់​គណបក្សប្រឆាំង​អត់​មាន​ឥទ្ធិពល​ទៅ​លើ​គណបក្សកាន់អំណាច​ ខ្ញុំ​ឃើញ​ថា​លទ្ធិប្រជាធិបតេយ្យ​មានការ​កើនឡើង​ ។​ តែ​នៅ​ពេល​ដែល​គណបក្សប្រឆាំង​កាន់តែ​មាន​ប្រជាប្រិយភាព​ និង​មាន​ឥទ្ធិពល​ក្នុង​ការ​ប្រកួតប្រជែង​ទទួលយក​អំណាច​តាម​រយៈពេល​ការ​បោះ​ឆ្នោត​ ខ្ញុំ​មើលឃើញ​ថា​ អំពើ​ផ្តាច់​ការ​និយម​បាន​កើនឡើង​»​ ។​

​ចំណែក​លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​និ​យោ​បាយ​ បាន​លើក​ឡើង​ថា​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​នៅ​កម្ពុជា​បាន​ដើរ​ផ្ទុយ​ទៅ​និង​គោល​ការ​នីតិរដ្ឋ​ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​លើ​សកលលោក​ដែល​គេ​កំពុង​តែ​អនុវត្តន៍​ ។​ លោក​ បាន​ហៅ​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​ហាក់បីដូចជា​មាន​លក្ខណៈ​ពាក់កណ្តាល​សេរី​ និង​ពាក់កណ្តាល​ផ្តាច់​ការ​ ។​

​លោក​ សូ​ ច​ន្ថា​ និយាយ​ថា​«​ខ្ញុំ​មើលទៅ​ នៅ​កម្ពុជា​បើ​យើង​និយាយ​ថា​ តើ​មាន​នីតិរដ្ឋ​ពិតប្រាកដ​ទេ​?​ មាន​ ប្រជាធិបតេយ្យ​ពិត​ប្រារ​ដ​ទេ​?​ ជា​រូបភាព​ ហើយ​ការ​ចែង​នៅ​ច្បាប់​គឺ​ បង្ហាញ​ពី​ប្រជាធិបតេយ្យ​ ក៏​ប៉ុន្តែ​បើ​ប្រៀបធៀប​ការ​អនុវត្ត​ជាក់​ វា​ឆ្លុះ​ប​ញ្ជាំ​ា​ង​ថា​ មិនមែន​ជា​ប្រជាធិបតេយ្យ​ពិត​ប្រារ​ដ​ទេ​ យើង​អាច​ហៅ​ជា​ពាក់កណ្តាល​ប្រជា​ធិ​ប​តេយ្យ​»​។​

​តែ​បែប​នេះ​ក្ដី​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥ​សាន​ បាន​និយាយ​ថា​ ការ​លើក​ឡើង​របស់​ក្រុម​អ្នកវិភាគ​ខុស​ពី​ការ​ពិត​ ។​ លោក​ថា​ ប្រទេស​កម្ពុជា​ប្រកាន់​ភ្ជាប់​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ពិតប្រាកដ​ ។​

​លោក​ សុខ​ ឥ​សាន​ និយាយ​ថា​ «​អ្នកវិភាគ​និយាយ​ទៅ​តាម​ការ​យល់​ដឹង​របស់​គាត់​ តាម​កាត​យល់​ឃើញ​របស់​គាត់​ជា​អន្តោ​ម័ត​របស់​គាត់​ វា​មិន​ត្រឹមត្រូវ​ បច្ចុប្បន្ន​មានការ​តស៊ូ​មតិ​រវាង​គ្នា​ និង​គ្នា​ ការ​ប្រកួតប្រជែង​រវាង​គណបក្ស​ និង​គណបក្ស​ អាហ្នឹង​ហើយ​ជា​ដំណើរការ​ ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ពិតប្រាកដ​»​ ។​

​កាលពី​ថ្ងៃ​ម្សិលមិញ​ បន្ទាប់​ពី​អង្គភាព​ប្រ​ឆាំ​ងំ​អ​ពើ​ពុក​រលួយ​ ចាប់ខ្លួន​ មេឃុំ​ម្នាក់​មក​ពី​បក្ស​ប្រឆាំង​ ដោយសារ​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ឆ្លើយ​ដាក់​ ថា​ ប្រគល់​ប្រាក់​ឱ្យ​៥០០​ដុល្លារ​អា​មេ​រិ​ក​ ជា​ប្រាក់​របស់​លោក​ កឹ​ម​ សុខា​ ហើយ​ បាន​ប្រាប់​នាង​ថា​កុំឱ្យ​និយាយ​ការ​ពិត​ប្រាប់​តុលាការ​ គណបក្សប្រឆាំង​បាន​ថ្កោលទោស​ ជា​ខ្លាំង​ ហើយ​ចាត់​ទុក​ថា​មាន​ច​រឹត​ដូច​របប​ខ្មែរក្រហម​ ៕​

Share

Image
Image
Image