loader

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​​កោះ​ហៅ​​មន្ត្រី​​សិ​ទិ្ធ​​មនុស្ស​​អា​ដ​ហុ​ក​​៥​​រូប​​ករណី​ ​កញ្ញា​ស្រី​មុំ​

​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កោះហៅ​មន្ត្រីជាន់ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​៥​រូប​ឱ្យ​ចូលខ្លួន​មក​បំភ្លឺ​ករណី​កញ្ញា​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ទាកទិន​ពី​ការ​ណែនាំ​កញ្ញា​ស្រី​មុំ​ ផ្ដល់​ចម្លើយ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​ ។​

acu-text
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ

​លិខិត​កោះហៅ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ចន្ទ​ទី​២៥​មេ​សា​នេះ​ដោយ​មាន​ខ្លឹមសារ​ដូច​គ្នា​ប៉ុន្តែ​ដាច់​ដោយ​ពី​គ្នា​ដែល​ផ្ញើ​ទៅ​ឱ្យ​មន្ត្រី​ទាំង​៥​ រូប​នេះ​ ។​​

​មន្ត្រីជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​៥​រូប​ឱ្យ​ចូលខ្លួន​មក​បំភ្លឺ​ករណី​ក​ញ្ញ​ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ មាន​លោក​ នី​ សុខា​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​ លោក​ ណៃ​ វង្ស​ដា​ អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​ លោក​ យី​ សុខសាន្ត​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​ លោកស្រី​ លឹ​ម​ មុន្នី​ អនុប្រធាន​ផ្នែក​សិទ្ធិ​ស្ត្រី​និង​កុមារ​ និងលោកស្រី​ ទ្រី​ ឈួ​ន​ មេធាវី​ការពារ​ក្ដី​ កញ្ញា​ស្រី​មុំ ។ តាមព័ត៌មានចុងក្រោយគឺ​ លោកស្រី ធីតាឃឹះ នាយិការអង្គការសីលកា លោក នី ចរិយា អគ្គលេខារង គជប និង លោក ស៊ឺន សាលី មន្រ្តីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏បានកោះហៅឡើងតុលាការផងដែរ ។​ ​តាម​លិខិត​នេះ​ តម្រូវ​ឱ្យ​ពួក​គាត់​ចូលខ្លួន​មក​បំភ្លឺ​ នៅ​រវាង​ថ្ងៃ​ទី​២៧-២៨​មេ​សា​ ។​​

​សូមជ្រាប​ថា​ កាល​ ថ្ងៃ​ទី​២៤​ ខែមេសា​នេះ​ថា​ នៅ​វេលា​ម៉ោង​ ១០:៣០​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដឹកនាំ​ដោយ​លោក​ ឱម​ យ៉ិ​ន​ទៀង​ បាន​ទៅ​ចាប់ខ្លួន​ លោក​ ស៊ា​ង​ ចែត​ មេឃុំ​ស្រក​ មក​ពី​គណបក្ស​សម​ រ​ង្ស៊ី​ នៅ​សាលាស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ យក​មក​ភ្នំពេញ​ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​លុយ​ ៥០០$​ ដែល​ឈ្មោះ​ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ បាន​ឆ្លើយ​ដាក់​ ។​​

ចំពោះ​ការ​កោះហៅ​មន្ត្រី​សមគម​អា​ដ​ហុ​ក​ទាំង​៥​រូប​នេះ​ ធ្វើ​ឡើង​ បន្ទាប់​ពី​ ក្រសួង​យុ​តុ្ត​ធម៌​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ឱ្យ​អាជ្ញាធរ​រដ្ឋ​ចាត់ការ​បុគ្គល​ណា​ ដែល​បង្គាប់​ឱ្យ​កញ្ញា​ស្រី​មុំ​ ភូត​កុហក​តុលាការ​នៅ​ពេល​ចូល​បំភ្លឺ​សមត្ថកិច្ច​ រឿង​ខ្សែអាត់​សំឡេង​ សាសង​ស្នេហា​ គេ​ថា​ជា​សំឡេង​របស់​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ជាមួយ​ កញ្ញា​ ស្រី​មុំ​ ។​ ​បន្ទាប់​ពី​ ក្រសួងយុត្តិធម៌​ ចេញ​សេចក្ដីថ្លែងការណ៍​ឱ្យ​ចាត់ការ​ លើ​មេដឹកនាំ​សង្គម​ស៊ី​វិល​ សមាគម​អា​ដ​ហុ​ក​ បាន​បញ្ចេញ​វិ​ឌី​អូ​ឃ្លឹ​ម​ ដោយ​បង្ហាញ​ថា​ ក​ញ្ញ​ស្រី​មុំ​ បាន​មក​ពឹងពាក់​ សមាគម​ឱ្យ​ ជួយ​ការពារ​កញ្ញា​ ព្រោះ​កញ្ញា​កំពុង​រង​ការ​ភ័យ​ខ្លាច​ប៉ុន្តែ​ក្នុង​នោះ​ កញ្ញា​បាន​ បដិសេធ​ជា​ញឺ​ក​ញាប់​ថា​ កញ្ញា​ពិតជា​មិន​បាន​ពាក់ព័ន្ធ​ជាមួយ​លោក​កឹ​ម​សុខា​ហើយ​ មិន​បាន​និយាយ​រឿង​ស្នេហា​ ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង​នេះ​ដែរ​ ។​​

​ករណី​នេះ​កញ្ញា​ស្រី​មុំ​ បាន​ដាក់​ពាក្យ​ប្ដឹង​លោក​កឹ​ម​សុខា​ ទៅ​តុលាការ​ ដោយ​ទារប្រាក់​ជម្ងឺ​ចិត្ត​ ៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ៕​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ក្រសួងព័ត៌មានគ្រោងបញ្ជូនច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ទៅគណៈរដ្ឋមន្ត្រី ក្រោយការពន្យាពេលជាច្រើនលើក

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព[...]

កម្ពុជានឹងប្រកាសឱ្យប្រើប្រាស់របាយការណ៍អង្កេតប្រជាសាស្ដ្រ និងសុខភាពនៅខែមេសាពាក់ព័ន្ធនិងស្ដ្រី

នៅអំឡុងខែមេសាខាងមុខ  កម្ពុជានឹងប្រកាសឱ្យប្រើប[...]

តុលាការ អនុញ្ញាតឱ្យលោកកឹម សុខាជួបមេធាវី តែត្រូវសហការជាមួយមន្ត្រីនគរបាល

តុលាការសាលាដំបូងរាជធានីភ្នំពេញបានសម្រេចអនុញ្ញ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x