en     km
en     km

ក្រសួង​​ធនធានទឹក​ ​៖​ ​នឹង​​មាន​​របាយ​​ទឹក​ភ្លៀង​​ នៅ​​ចុង​​ខែ​មេសា​​និង​​ដើម​​​ខែ​​​ឧសភា​

Share

​ភ្នំពេញ​ ៖​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ឲ្យ​ដឹង​ថា​បន្ទាប់​ពី​ការ​តាមដាន​ និង​ព្យាករណ៍​លើ​ស្ថានភាព​រួច​មក​ឃើញ​ថា​ ស្ថានភាព​អាកាសធាតុ​ប្រែប្រួល​បន្តិចបន្តួច​ ទាំង​កម្រិត​សីតុណ្ហភាព​ និង​របាយ​ទឹកភ្លៀង​ដែល​នឹង​ចាប់ផ្ដើម​ពី​ចុង​ខែមេសា​ដល់​ ដើមខែ​ឧសភា​។​

Ministry-weather1-text
​ក្រសួង​ប្រកាស​ដូច​តទៅ​នេះ​ ៖

១.​ស្ថានភាព​សីតុណ្ហភាព​អតិបរិមា​ នឹង​មានការ​ថយ​ចុះ​បន្តិច​ចាប់ពី​ ថ្ងៃ​ទី​២៨​ មេ​សា​ ដល់​ថ្ងៃ​ទី​០៣​ឧសភា​
+​តំបន់​វាលទំនាប​ មាន​ពី​ ៣៧​ អង្សារ​សេ​ -​ ៣៩​ អង្សារ​សេ​។​
+​តំបន់​ខ្ពង់រាប​ មាន​ពី​ ៣៦​ អង្សារ​សេ​ -​ ៤០​ អង្សារ​សេ​។​
+​តំបន់​មាត់សមុទ្រ​ មាន​ពី​ ៣៥​ អង្សារ​សេ​ -​ ៣៦​ អង្សារ​សេ​។​

២.​ស្ថានភាព​ទឹកភ្លៀង​

​ចាប់ពី​ថ្ងៃ​ទី​ ២៨​ មេ​សា​ ដល់​ថ្ងៃ​ទី​០៣​ ឧសភា​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​តិច​នៅ​រាជធានី​ភ្នំពេញ​ ខេត្តឧត្តរមានជ័យ​ បន្ទាយ​មាន​ជ័យ​ សៀមរាប​ បាត់ដំបង​ ប៉ៃលិន​ ពោធិ៍សាត់​ កំពង់ស្ពឺ​ កំពង់ឆ្នាំង​ កណ្ដាល​ តាកែវ​ កោះកុង​ ព្រះ​សីហ​នុ​ កែប​ និង​ខេត្តកំពត​ ។​ ដោយឡែក​ខេត្តព្រះវិហារ​ កំពង់ធំ​ កំពង់ចាម​ ត្បូងឃ្មុំ​ ស្ទឹង​ត្រែង​ ក្រចេះ​ រតនគិរី​ មណ្ឌលគិរី​ ព្រៃវែង​ និង​ខេត្តស្វាយរៀង​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​ ។​

​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដា​ខេត្ដ​មួយ​ចំនួន​មានការ​ប្រុង​ប្រយ័ត្ន​ ពីព្រោះ​តែ​មាន​ភ្លៀង​លាយឡំ​ផ្គរ​ រន្ទះ​ ពិសេស​ខ្យល់​កន្ត្រាក់​ អាច​នឹង​កើត​មាន​ នៅ​អំឡុង​ពេល​ចាប់ពី​ថ្ងៃ​ទី​ ២៨​មេ​សា​ ដល់​ថ្ងៃ​ទី​០១​ឧសភា​ ឆ្នាំ​២០១៦​ មាននៅ​ខេត្តព្រះវិហារ​ កំពង់ធំ​ រតនគិរី​ មណ្ឌលគិរី​ ស្ទឹង​ត្រែង​ ក្រចេះ​ កំពង់ចាម​ត្បូង​ឃុំ​ ព្រៃវែង​ និង​ស្វាយ​រៀង​៕

Share

Image
Image
Image