ពួកមន្ត្រីនិយាយថាលោក អូបាម៉ានឹង ចុះហត្ថលេខាបញ្ជាឱ្យបញ្ជូន ទ័ពអាមេរិក ចំនួន ២៥០នាក់ បន្ថែមទៀតទៅគាំទ្រក្រុមចលនាកងទ័ពរំដោះ ប្រជាជន របស់ពួកឧទ្ទាមស៊ីរី ដើម្បី ប្រយុទ្ធប្រឆាំងពួកសកម្មប្រយុទ្ធ រដ្ឋឥស្លាម IS ។ ពួកមន្ត្រីសេតវិមានបានបញ្ជាក់ថា គោលដៅនេះ សំដៅលើកទឹកចិត្តដល់ចលនាទ័ព រំដោះ ប្រជាជនស៊ីរី ដែលកំពុងប្រយទ្ធជាមួយពួកសកម្មប្រយុទ្ធIS នៅ ភាគឥសានប្រទេស ស៊ីរី ។
បើតាមពួកមន្ត្រីសេតវិមាន ទ័ពអាមេរិកនៅស៊ីរី នឹងកើនឡើង ៣០០នាក់ ។ នៅក្នុងបទសម្ភាស៍មួយជាមួយ បណ្ដាញផ្សាយព័ត៌មាន BBC លោក អូ បាម៉ា បាន ច្រានចោល ចំពោះព័ត៌មានដែលថាអាមេរិក យកប្រទេសស៊ីរី ជាមូលដ្ឋានទ័ពរបស់អាមេរិក ។ លោក អូបា ម៉ា ថាបញ្ហាប្រទេសស៊ីរី ត្រូវ ដោះស្រាយជាមួយភាគីពាក់ព័ន្ធ គឺមិនអាចធ្វើឡើង ដោយឯកតោភាគីអាមេរិកឡើយ ។ មិនមែនមានតែកងទ័ពអាមេរិក នៅក្នុងប្រទេសស៊ីរី គឺ កងទ័ពរុស្ស៊ី ក៍ មានវត្តមាននៅ ប្រទេសដែលហែកហួរដោយសង្គ្រាមនេះដែរ ។
ប្រទេសស៊ីរី ចាប់តាំងពីផ្ទុះសង្គ្រាមស៊ីវិល នៅឆ្នាំ២០១១មក ប្រជាជនរបស់ប្រទេសនេះ ជាង ២៥ម៉ឺននាក់ស្លាប់និង ១១លាននាក់បាត់បង់ទីលំនៅដ្ឋានហើយ ក្នុងនោះ៤លាននាក់បានទៅ ជ្រកកោននៅអឺរ៉ុប ៕
ប្រភព: BBC